ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្គ្រាម​ពាណិជ្ជកម្ម​ប៉ះពាល់​ដល់​គោលដៅ​លូតលាស់របស់​ចិន

5 ឆ្នាំ មុន

ទីក្រុង​ប៉េ​កាំ​ង ៖ ទិន្នន័យ​ផលិតផល​ក្នុងស្រុក​ថ្មី​ៗ​របស់​ប្រទេស​ចិន​បង្ហាញ​ថា ប្រទេស​នេះ​​នឹង​ជួប​ការ​លំបាក​ក្នុង​ការ​សម្រេច​គោលដៅ​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ដែល​មានគុណ​ភាព​ខ្ពស់​ខណៈ​ដែល​មាន​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយនឹង​សហរដ្ឋអាមេរិក ។ ដោយ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​សេដ្ឋកិច្ច​ធំ​ជាងគេ​ទាំង​ពីរ​របស់​ពិភពលោក​កាន់តែ​តាន​តឹង​ឡើង​ៗ អ្នកដឹកនាំ​របស់​ប្រទេស​ចិន​អាច​ត្រូវ​បង្ខំ​ឲ្យ​បោះបង់​ការ​ធ្វើ​កំណែទម្រង់​កាត់​បន្ថយ​ហានិភ័យ​ហិរញ្ញវត្ថុ​ដែល​កំពុង​តែ​ប៉ះពាល់​ដល់​ការ​លូតលាស់​សេដ្ឋកិច្ច ។ អ្នកវិភាគ​មួយ​ចំនួន​បាន​ព្រមាន​ថា ប្រទេស​ចិន​អាច​មើលឃើញ​សេដ្ឋកិច្ច​អន់​ថយ…

ទីក្រុង​ប៉េ​កាំ​ង ៖ ទិន្នន័យ​ផលិតផល​ក្នុងស្រុក​ថ្មី​ៗ​របស់​ប្រទេស​ចិន​បង្ហាញ​ថា ប្រទេស​នេះ​​នឹង​ជួប​ការ​លំបាក​ក្នុង​ការ​សម្រេច​គោលដៅ​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ដែល​មានគុណ​ភាព​ខ្ពស់​ខណៈ​ដែល​មាន​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយនឹង​សហរដ្ឋអាមេរិក ។

ដោយ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​សេដ្ឋកិច្ច​ធំ​ជាងគេ​ទាំង​ពីរ​របស់​ពិភពលោក​កាន់តែ​តាន​តឹង​ឡើង​ៗ អ្នកដឹកនាំ​របស់​ប្រទេស​ចិន​អាច​ត្រូវ​បង្ខំ​ឲ្យ​បោះបង់​ការ​ធ្វើ​កំណែទម្រង់​កាត់​បន្ថយ​ហានិភ័យ​ហិរញ្ញវត្ថុ​ដែល​កំពុង​តែ​ប៉ះពាល់​ដល់​ការ​លូតលាស់​សេដ្ឋកិច្ច ។

អ្នកវិភាគ​មួយ​ចំនួន​បាន​ព្រមាន​ថា ប្រទេស​ចិន​អាច​មើលឃើញ​សេដ្ឋកិច្ច​អន់​ថយ ខណៈ​ដែល​អត្រា​អតិផរណា​កើនឡើង ។ ករណី​នេះ​នឹង​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ពិភពលោក​ដែល​​ត្រូវ​បាន​ជំរុញ​ដោយ​កំណើន​តម្រូវការ​ក្នុងស្រុក​របស់​ប្រទេស​ចិន ។

យោង​តាម​ទិន្នន័យ​ដែល​បង្ហាញ​កាលពី​ថ្ងៃ​សុក្រ បាន​ឲ្យ​ដឹង​ថា សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​លូតលាស់​បាន​៦,៥%​ក្នុ​ន​អំឡុង​ពី​ខែកក្កដា​ដល់​កញ្ញា ប៉ុន្តែ​ល្បឿន​នៃ​ការ​លូតលាស់​បែរជា​យឺត​ជាងគេ​តាំងពី​ត្រីមាស​ទី​១​នា​ឆ្នាំ​២០០៩​មក ។

គួរ​បញ្ជាក់​ដែរ​ថា ប្រទេស​ចិន​និង​សហរដ្ឋអាមេរិក​បាន​បរាជ័យ​ក្នុង​ការ​ដោះស្រាយ​ជម្លោះ​​ពាណិជ្ជកម្ម​តាម​រយៈ​ការ​ចរចា ។ លើស​ពី​នេះ​ទៅ​ទៀត ភាព​តានតឹង​បែរជា​កាន់​តែ​ធ្ងន់ធ្ងរ​ឡើង ព្រោះ​សហរដ្ឋអាមេរិក​មាន​ភាព​ម៉ឺងម៉ាត់​ក្នុង​ការ​គ្រប់គ្រង​ឥទ្ធិពល​សេដ្ឋ​កិច្ច និង​នយោបាយ​របស់​ប្រទេស​ចិន ។

លោក​ប្រធានាធិបតី ស៊ី ជិន​ពីង (Xi Jinping) របស់​ប្រទេស​ចិន បាន​ផ្តោត​សំខាន់​លើ​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ដោយ​មានគុណ​ភាព​ខ្ពស់ និង​បាន​ប្រកាស​ថា នឹង​ដោះស្រាយ​បញ្ហា​ហានិភ័យ​ហិរញ្ញវត្ថុ ភាព​ក្រីក្រ និង​កង្វក់​បរិយាកាស​។

ការ​រក្សា​លំនឹង​នៃ​ប្រព័ន្ធ​ហិរញ្ញវត្ថុ និង​ទំនាក់ទំនង​ល្អ​ជាមួយ​សហរដ្ឋអាមេរិក ជា​កត្តា​ដ៏​សំខាន់​ក្នុង​ការ​សម្រេច​គោលដៅ​នេះ ប៉ុន្តែ​ក្នុង​ស្ថានការណ៍​បច្ចុប្បន្ន សេដ្ឋវិទូ​ជា​ច្រើន​នៅ​ប្រទេស​ចិន​គិត​ថា លោក​Xi​ត្រូវ​បោះបង់​ការ​ធ្វើ​កំណែទម្រង់​សិន ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ