ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់តែ​ថ្លៃ​មើលថែ​ក្មេង​របស់​តារា​សម្តែង​ដ៏​ល្បី​រូប​នេះ​ជិត​១០​ម៉ឺន​ដុល្លារ

5 ឆ្នាំ មុន

ក្រោយ​ពី​ក្លាយជា​ឪពុក​ក្នុង​អាយុ​៥៧​ឆ្នាំ លោក​ George Clooney តារា​សំដែង​ដ៏​ល្បី​បាន​ជួបនឹង​រឿងរ៉ាវ​ដ៏​លំបាក​មួយ​នៅ​ក្នុង​ជីវិត ព្រោះ​មិន​ធ្លាប់​ត្រៀមខ្លួន​ក្នុង​ការ​ថែទាំ​ទាយាទ​របស់​ខ្លួន និង​ជួប​នូវ​ហេតុការណ៍​ដ៏​ពិបាក​លើ​ការ​ថែទាំ​កូនភ្លោះ​ Alexander និង​Ella មាន​អាយុ​១​ឆ្នាំ…

ក្រោយ​ពី​ក្លាយជា​ឪពុក​ក្នុង​អាយុ​៥៧​ឆ្នាំ លោក​ George Clooney តារា​សំដែង​ដ៏​ល្បី​បាន​ជួបនឹង​រឿងរ៉ាវ​ដ៏​លំបាក​មួយ​នៅ​ក្នុង​ជីវិត ព្រោះ​មិន​ធ្លាប់​ត្រៀមខ្លួន​ក្នុង​ការ​ថែទាំ​ទាយាទ​របស់​ខ្លួន និង​ជួប​នូវ​ហេតុការណ៍​ដ៏​ពិបាក​លើ​ការ​ថែទាំ​កូនភ្លោះ​ Alexander និង​Ella មាន​អាយុ​១​ឆ្នាំ ។

កំពូល​តារា​សំដែង​ដ៏​ល្បី​ក្នុង​រឿង​«Ocean’s Eleven» និង​«The Ides of March» បាន​យល់​ឃើញ​ពី​ការ​ចិញ្ចឹម​កូន​ថា «​ខ្ញុំ​បាន​ជួបនឹង​ការ​លំបាក ព្រោះ​នៅ​ក្នុង​ខ្លួន​មានការ​នឿយហត់ » ។

ម្យ៉ាងទៀត​ប្រពន្ធ​បាន​បំរើ​ការងារ​ជា​មេធាវី​ផ្នែក​សិទ្ធិ​មនុស្ស ចាំបាច់​ត្រូវ​ចេញ​ទៅ​ធ្វើការ​នៅ​ខាងក្រៅ​ផ្ទះ​ជា​ញឹកញាប់ ធ្វើ​ឲ្យ​លោក​ត្រូវ​នៅ​ជាមួយ​កូន ហេតុ​ដុ​ច្នេះ​គេ​ក៏​យល់ព្រម​ជួល​អ្នក​ថែទាំ​ក្មេង​ចំនួន​៧​នាក់​ដោយ​ចំណាយ ៧០.០០០​ផោន(ប្រហែល91,513.34$)​ក្នុង​មួយ​ឆ្នាំ​ដល់​ពួក​គេ ។

នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​បញ្ជាក់​ថា «​លោក ​George ចង់​ឲ្យ​ក្រុម​អ្នក​ថែទាំ​កុមារ​រាយការណ៍​ឲ្យ​គេ​បានដឹង​នៅ​តាម​ផ្ទះ​ជា​ច្រើន​កន្លែង​ទាំង​នៅ​ក្រុង​ឡូ​ស អេ​ន​ជឺ​លេស មុិ​ក​សុិ​ក អង់គ្លេស និង​អុី​តា​លី ។

គេ​បាន​ចំណាយ​យ៉ាងតិច​ ៧០.០០០​ផោនក្នុង​មួយ​ឆ្នាំ​ដល់​អ្នក​ថែទាំ​ក្មេង​ដើម្បី​ឲ្យ​មាន​ភាព​ប្រាកដ​នៅ​ក្នុង​ចិត្ត​ថា​កូន​របស់​ខ្លួន​បាន​ទទួល​ការ​ថែទាំ​យ៉ាង​ដិត​ដល់ ហើយ​រូបគេ​ក៏​បាន​ចូល​ប្រឡូក​ក្នុង​មជ្ឈដ្ឋាន​សំដែង​ជា​ថ្មី​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ