ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្តាប់​​ទង្វើ​ឃាតករ​នេះ ពេល​ធ្វើដាក់ក្មេងស្រីទាំង២ ​ពិតជា​ឃោរឃៅ​ខ្លាំង​​បំផុត

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ព័ត៌មាន​កោះសន្តិភាព​ទទួល​បា​ន​ចុង​ក្រោយ នៅរសៀល​ថ្ងៃទី២១ តុលា ថ្ងៃ​ដដែល​ថា  ជន​ដៃ​ដល់​រូបនេះ គឺត្រូវជា​បងប្អូន​ជីទួត​មួយ​នឹង​កុមារ​រី​រង​គ្រោះ​ទៀត​ផង​ ។ ប្រភព​ដដែល​បាន​បន្ត​ថា…

ខេត្តកំពង់ឆ្នាំង ៖ ព័ត៌មាន​កោះសន្តិភាព​ទទួល​បា​ន​ចុង​ក្រោយ នៅរសៀល​ថ្ងៃទី២១ តុលា ថ្ងៃ​ដដែល​ថា  ជន​ដៃ​ដល់​រូបនេះ គឺត្រូវជា​បងប្អូន​ជីទួត​មួយ​នឹង​កុមារ​រី​រង​គ្រោះ​ទៀត​ផង​ ។ ប្រភព​ដដែល​បាន​បន្ត​ថា នៅ​យប់​ថ្ងៃ​កើតហេតុ​ មាន​យុវជន​មួយ​ក្រុម​មាន​មនុស្ស​ប្រមាណ​ជិត​១០​នាក់ បាន​នាំ​គ្នា​ផឹកស៊ីនៅផ្ទះ​មួយ​ផ្សេង​ទៀត ជិត​ផ្ទះ​កុមារី​រង​គ្រោះ​។ លុះ​ពេល​ផឹកស៊ី​បាន​បញ្ចប់ អ្នក​ផឹកស៊ី​បាន​បែក​គ្នា​ទៅ​ផ្ទះ​អស់​ទៅ ពេល​នោះ ​ជន​ដៃដល់​​ឈ្មោះ ឆុំ ពយ បាន​ដើរ​សំដៅ​មក​ផ្ទះ​កុមារី​រង​គ្រោះ រួច​ឡើង​ទៅ​ចាប់រំលោភ​ក្មេង​ស្រី​រង​គ្រោះជា​បង​​រ​ហូត​បាន​សម្រេច​។

ក្រោយ​ពេល​រំលោភ​​ហើយ ជន​ដៃដល់​បាន​គំរាមមិន​ឱ្យ​​ក្មេង​ស្រី​រង​គ្រោះប្រាប់​នរណា​ទេ តែ​ក្មេង​ស្រី​រង​គ្រោះ​បាន​និយាយ​ថា ​នឹង​ប្រាប់​គេ ហើយ​ប្តឹង​សមត្ថកិច្ច​ឲ្យ​ចាប់ខ្លួន​។ ស្រប​ពេល​នោះ​ដែរ ក្មេង​ស្រី​រង​គ្រោះ​ជា​ប្អូន​​អាយុ​៧​ឆ្នាំ បាន​ភ្ញាក់​ហើយ​ស្រែកយំ ពេល​នោះ ជន​ដៃដល់​បាន​វាយ​ក្មេង​រង​គ្រោះជា​ប្អូន​មួយ​ដៃ ​រហូត​សន្លប់​។

​​បន្ទាប់​មក ​ក៏​វាយ​ក្មេង​ស្រី​រង​គ្រោះជា​បង​រហូតដល់​សន្លប់ បន្ទាប់​មក​ជន​ដៃដល់​បាន​យក​ខ្នើយ​សង្កត់​ខ្ទប់​មុខ​ក្មេង​ស្រី​រង​គ្រោះ​ទាំង​ពីរ​រហូត​ដល់​ដាច់ខ្យល់​ស្លាប់​។ ក្រោយ​ពី​សម្លាប់​ក្មេង​ស្រី​រង​គ្រោះ​ទាំង​ពីរ​នាក់​ហើយ ជន​ដៃដល់​បាន​លើកសព​ក្មេង​ទាំង​ពីរ​ដាក់​ចូល​កែសដាក់​ខោអាវ​របស់​គ្រួសារ​រង​គ្រោះ រួច​ខ្ទាស់​គន្លឹះ និង​ដើរ​ចេញ​ទៅ​ផ្ទះ​តែ​ម្តង​។ ក្រោយ​ការ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់​របស់ សមត្ថកិច្ច ជន​ដៃដល់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​នៅ​ថ្ងៃ​ទី​១៩ ​តុលា ឆ្នាំ​២០១៨ ដើម្បី​យក​មក​សាកសួរតាម​ជំនាញ ទើប​ជន​ដៃដល់​ព្រម​សារភាព​ ។ ​

គួរបញ្ជាក់ថា ឃាតករ​ឈាមខ្មៅដែល​សម្លាប់​ក្មេង​ស្រី​២​នាក់​បងប្អូន បាន​សារភាពហើយ​​ថា​ «ខ្លួន​ជា​អ្នក​សម្លាប់» ។ លោក​ឧត្តមសេនីយ៍ទោ ឡុ​ច វ​ណ្ណា​រ៉ា ស្នងការ​នគរបាល​ខេត្ត បានឱ្យ​ដឹង​កាលពី​រសៀល​ថ្ងៃ​ទី​២១ ខែតុលា​ថា ជន​ដៃដល់​ដែល​សម្លាប់​ក្មេង​ស្រី​២​នាក់​បងប្អូន​នៅស្រុក​បរិបូណ៌ ដែល​ធ្វើ​ឱ្យ​មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​នៅ​ទូ​ទាំង​ប្រទេស​ តាំងពី​ស​ប្តា​ហ៍​មុន​ត្រូវ​បាន​ឃាត់ខ្លួន​ហើយ បន្ទាប់​ពី​ការ​សួរនាំ​អស់​រយៈពេល​២​ថ្ងៃ ។

លោកស្នងការ​បន្ត​ថា ការ​សម្លាប់​ក្មេង​ស្រី​ទាំង២​នាក់​នេះ បាន​កើតឡើង​ពី​ការ​ប៉ង​រំលោភ​សេពសន្ថវៈ​មិន​បាន​សម្រេច​ក៏​សម្លាប់​ចោល​តែ​ម្តង ព្រោះ​ជា​មនុស្ស​ស្គាល់គ្នា ។ ជន​ដៃដល់​អប្រិយ​រូប​នេះ​ ឈ្មោះ ឆុំ ពយ ​ ។ ជន​រូប​នេះ ​បាន​ឡើង​ទៅ​ប៉ង​រំលោភ​ក្មេង​ស្រី​ជា​បង តែ​ខណៈនោះ​ក្មេង​ស្រី​ជា​ប្អូន​បានឃើញ​ក៏​ស្រែក ។ ដោយ​សារ​ខ្លាច​បែក​ការណ៍ ទើប​ជន​នេះ​ យក​ខ្នើយ​សង្កត់​ផ្តាច់ដង្ហើម​បណ្តាល​ឲ្យ​ស្លាប់​ទាំង​២​នាក់​តែ​ម្តង ។

ប្រតិបត្តិការ​ស៊ើបអង្កេត​ដ៏​ក្តៅ​គគុក បាន​ធ្វើឡើង​ក្រោម​ការ​បញ្ជា​ផ្ទាល់​ពី​លោកនាយ​ឧត្តមសេនីយ៍ នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ និង​អភិបាលខេត្ត លោក ឈួ​រ ច័ន្ទ​ឌឿ​ន ដែល​ដឹកនាំ​ផ្ទាល់​ដោយ​លោក​ឧត្តមសេនីយ៍ត្រី ប៉ុ​ល វុ​ទ្ធី ស្នងការ​រង​នគរបាល​ខេត្ត​ទទួល​ផ្នែក​ព្រហ្មទណ្ឌ ។

បើ​តាម​លោក​ឧត្តមសេនីយ៍ទោ​ស្នងការ​ថា ក្រោយ​ពី​មាន​អំពើ​ឃាតកម្ម​នេះ ​កាលពី​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០១៨ សមត្ថកិច្ច​បាន​ហៅ​ម្តាយមីង​និង​ឪពុកមា​របស់​ក្មេង​ស្រី​រង​គ្រោះ និង​ជន​ដៃដល់​ទៅ​សួរនាំ​ជុំវិញ​ករណី​សង្ស័យ​ទាំងឡាយ​ ។លោក​បន្ត​ថា ពី​ដំបូង​ឃាតករ​រូប​នេះ ​ប្រកែក​មិន​ព្រម​សារភាព​ទេ តែ​ទីបំផុត​ដោយសារ​ការ​ប្រើប្រាស់​ជំនាញ​របស់​សមត្ថកិច្ច ជនសង្ស័យ​ក៏​បាន​សារភាព ។ ចំណែក​ឪពុកមា​និង​ម្តាយ​មីង​របស់​ក្មេង​ស្រី​រង​គ្រោះ មិន​ជាប់​ពាក់ព័ន្ធ​នោះ​ទេ ។

ក្រោយ​ការ​សារភាព​របស់​ឃាតករ កម្លាំង​នគរបាល​ក៏​បាន​នាំ​ជន​កំណាច​នេះ​ទៅ​ធ្វើ​ត្រាប់​នៅ​ក្នុងផ្ទះ​ដែល​ក្មេង​ស្រី​ស្នាក់​នៅ ។ សូម​បញ្ជាក់​ថា ក្មេង​ស្រី​២​នាក់​បងប្អូន​បង្កើត ត្រូវ​ឃាតករ​ឈាមខ្មៅ​គ្មាន​ក្ដី​មេត្ដា​សម្លាប់​រួច​ញាត់​ចូល​ក្នុង​ហិប​ដែក ហើយ​យក​ទៅ​ដាក់​លើ​ផ្ទះ​ខ្ទម​ដែល​ក្មេង​ស្រី​ទាំង​២​នាក់​ស្នាក់​នៅ​រាល់ថ្ងៃ និង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​វេលា​ថ្ងៃត្រង់​ថ្ងៃ​ទី​១៨ ខែតុលា នៅ​ភូមិ​ថ្មី ឃុំ​ផ្សារ ស្រុក​បរិបូណ៌ ។

សេចក្ដីរាយការណ៍​ពី​មូលដ្ឋាន​ដែល​ដកស្រង់​សម្ដី​របស់​ឪពុកមា​បាន​ឲ្យ​ដឹង​ថា ជា​ធម្មតា​ក្មួយ​ស្រី​ទាំង​២​
នាក់ ជា​រៀង​រាល់​ព្រឹក​ តែងតែ​ទៅ​ផ្ទះ​របស់​គាត់​ហូប​បាយ​ហូប​ទឹក និង​យក​គោ​ទៅ​ចង​ឲ្យ​ស៊ី​ស្មៅ​ជា​ធម្មតា ។ចម្លែក​តែ​ព្រឹក​ថ្ងៃ​កើតហេតុ មិន​បានឃើញ​ក្មួយ​ស្រី​ទាំង​ពីរ​នោ​ក់​ទេ ទើប​សាច់ញាតិ​នាំ​គ្នា​ដើរ​រក​គ្រប់​ទីកន្លែង​តែ​រក​មិនឃើញ ។ លុះ​រហូត​ដល់​ម៉ោង​១១​និង​៣០​នាទី​ថ្ងៃត្រង់ បុរស​ជា​ឪពុកមា​ក៏​បាន​ឡើង​លើ​ផ្ទះ​និង​បើក​ហិប​មើល ស្រាប់តែ​ឃើញ​សព​ក្មួយ​ស្រី​ទាំង​២​នាក់​ត្រូវ​គេ​ញាត់​នៅ​ក្នុង​នោះ ទើប​លើកសព​ចេញពី​ក្នុង​ហិប​មក​ដាក់​នៅ​ក្រៅ និង​ប្តឹង​សមត្ថកិច្ច ។

ក្រោយ​ការ​ពិនិត្យ​និង​ធ្វើ​កោសល្យវិច័យ សមត្ថកិច្ច​បញ្ជាក់​ថា ក្មេង​ស្រី​ទាំង​២​នាក់​ត្រូវ​ឃាតករ​សម្លាប់ រួច​យក​សព​ទៅ​ដាក់​នៅ​ក្នុង​កេស​នោះ ដែល​ម្នាក់​អាយុ​១៤​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ​អាយុ​៧​ឆ្នាំ ។ អ្វី​ដែល​កាន់តែ​គួរ​ឲ្យ​អាសូរ​នោះ គឺ​ឪពុក​ម្ដាយ​របស់​ក្មេង​ស្រី​ទាំង​២​នាក់ មិន​បាន​នៅផ្ទះ​ជាមួយ​កូន​ៗ​ទេ ដោយ​ម្ដាយ​ទៅ​ធ្វើ
ការ​នៅ​រោងចក្រ​ន​ឯ​រាជធានី​ភ្នំពេញ ចំណែក​ឪពុក​ទៅ​ធ្វើ​កម្មករ​នៅ​ប្រទេស​ថៃ ។ បើ​តាម​អ្នក​ច្បាប់​និយាយ​ថា ចំពោះ​អំពើឃាតកម្ម​នេះ ជនសង្ស័យ​នឹង​ត្រូវ​ប្រឈម​មុខជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត ​ ។

អត្ថបទសរសេរ ដោយ