ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់​ម្នាក់​នៅ​នឹង​កន្លែង​ទៀត​ហើយ ​សូម​បងប្អូន​ប្រយ័ត្ន

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ តាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៤​និង​៥៧​នាទី​រសៀល​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០១៨ នៅ​លើ​កំណាត់​ផ្លូវលំ ក្រាល​គ្រួ​ស​ក្រហម​មួយ​ខ្សែ​ស្ថិត​នៅ​ភូមិ​ខោល ឃុំ​ទំ​រីង ស្រុក​សណ្តាន់…

ខេត្តកំពង់ធំ ៖ តាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៤​និង​៥៧​នាទី​រសៀល​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០១៨ នៅ​លើ​កំណាត់​ផ្លូវលំ ក្រាល​គ្រួ​ស​ក្រហម​មួយ​ខ្សែ​ស្ថិត​នៅ​ភូមិ​ខោល ឃុំ​ទំ​រីង ស្រុក​សណ្តាន់ ខេត្តកំពង់ធំ ។

សមត្ថកិច្ច​ប្រាប់​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​បុក​ម៉ូតូ​ក្នុង​ទិស​ដៅ​ផ្ទុយ​គ្នា​ខាងលើ​នេះ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ម្នាក់​ដែល​បង្ក​ឡើង​ដោយ​រថយន្ត​ម៉ាក​សាំង​យ៉ុ​ង ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2AJ-7745 បើកបរ​ដោយ​ឈ្មោះ សូត បូ​រី ភេទ​ប្រុស អាយុ​២៨​ឆ្នាំ នៅ​ភូមិ​គោក​ទ្រា​លិច ឃុំ​ល្វា ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម ត្រូវ​បាន​ឃាត់ខ្លួន​នាំ​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​សណ្តាន់ ក្រោយ​ពី​បាន​បើករថយន្ត​ទៅ​ម៉ូតូ​ម៉ាក​វេ​វ ពណ៌​ក្រហម គ្មាន​ស្លាក​លេខ អ្នកបើកបរ​មិន​ស្គាល់ឈ្មោះ និង​អាសយដ្ឋាន​បាន​ស្លាប់​នៅ​កន្លែង​កើតហេតុ (​មិន​ពាក់មួក​សុវត្ថិភាព​) ។

សមត្ថកិច្ច​បញ្ជាក់​ថា ករណី​ខាងលើ​មូលហេតុ​ជាបឋម​បង្ក​ឡើង​ដោយ​អ្នកបើកបរ​រថយន្ត​បើក​មិន​ប្រកាន់​ស្តាំ​ទៅ​បុក​ម៉ូតូ​ដែល​កំពុង​ចរាចរណ៍ នៅ​ក្នុង​គន្លង​ផ្ទុយ​ទិស​របស់​ខាង​ម៉ូតូ បន្ទាប់​ពី​វាស់វែង​រួច​វត្ថុ​តាង​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សណ្តាន់ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ