ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រី​រ៉ស់​ក៏​បាន ទន្សាយ​ក៏​ជាប់ ក្រោយ​បែកធ្លាយ​រឿង​ពងមាន់​90​គ្រាប់

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ កម្មករ​រោង​មាន់​ម្នាក់​ត្រូវ​បាន​ថៅកែ​ប្តឹង​ឱ្យ​សមត្ថកិច្ច​ឃាត់ខ្លួន​បន្ទាប់​ពី​ជនសង្ស័យ​ធ្វើ​សកម្មភាព​លួច​យក​ពងមាន់​អស់​៩០​គ្រាប់ ។ ក្រោយ​ឃាត់ខ្លួន​សមត្ថកិច្ច​បាន​រក​ឃើញ​ថា ជនសង្ស័យ​មាន​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​ទៀត​ផង ។ ការ​ឃាត់ខ្លួន​នេះ​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១០​និង​០០​នាទី ថ្ងៃ​ទី​២០ ខែតុលា…

ខេត្តកំពង់ស្ពឺ ៖ កម្មករ​រោង​មាន់​ម្នាក់​ត្រូវ​បាន​ថៅកែ​ប្តឹង​ឱ្យ​សមត្ថកិច្ច​ឃាត់ខ្លួន​បន្ទាប់​ពី​ជនសង្ស័យ​ធ្វើ​សកម្មភាព​លួច​យក​ពងមាន់​អស់​៩០​គ្រាប់ ។ ក្រោយ​ឃាត់ខ្លួន​សមត្ថកិច្ច​បាន​រក​ឃើញ​ថា ជនសង្ស័យ​មាន​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​ទៀត​ផង ។ ការ​ឃាត់ខ្លួន​នេះ​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១០​និង​០០​នាទី ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០១៨ នៅ​ភូមិ​បាត់ដឹង ឃុំ​ក្សេមក្សាន្ត ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ ។

ជនសង្ស័យ​មានឈ្មោះ យ៉ា​ន លៀង ភេទ​ប្រុស អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​ច្រាប​កន្ទួត ឃុំ​ពាម ស្រុក​សាមគ្គី​មាន​ជ័យ ខេត្តកំពង់ឆ្នាំង ។ ម្ចាស់​កសិដ្ឋាន​រោង​មាន់ឈ្មោះ តាំង ឆេ​ង​លី​ម ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ រស់នៅ​ភូមិ​បាត់ដឹង ឃុំ​ក្សេមក្សាន្ត ស្រុក​ឧដុង្គ បាន​ប្តឹង​កម្មករ​របស់​គាត់​ដែល​ជា​ជនសង្ស័យ​​​​ខាងលើ​ថា បាន​លួច​យក​ពងមាន់​នៅ​កសិដ្ឋាន​របស់​គាត់​ចំនួន​៩០​គ្រាប់​យក​ទៅ​លក់ ។

ប្រភព​បន្ត​ថា ក្រោយ​ពី​ទទួល​ពាក្យបណ្តឹង​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ឧដុង្គ​បាន​ឃាត់​ជនសង្ស័យ​ខាងលើ រួម​ទាំង​ដកហូត​បាន​ម្សៅ​ក្រាម​ព​ណ៍​ស​ជា​គ្រឿងញៀន​ចំនួន​១​កញ្ចប់​តូច​(​នៅ​ជាប់​នឹង​កន្ទោង​ជក់​) ។

តាម​ចម្លើយ​សារភាព​របស់​ឈ្មោះ យ៉ា​ន លៀង ខាងលើ​ថា ខ្លួន​ពិតជា​បាន​លួច​ពងមាន់​ចំនួន​៩០​គ្រាប់​ពិតមែន ដោយ​លក់​បាន​២០០០០០៛ ហើយ​លុយ​នោះ​គេ​យក​ទៅ​ទិញ​គ្រឿងញៀន​ពី​ឈ្មោះ ម៉ៅ រ៉ា​ម៉​ន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​ទំនប់​ទឹក ឃុំ​ចាន់​សែន ស្រុក​ឧដុង្គ អស់​ចំនួន​៤០០០០៛ បាន​មួយ​កញ្ចប់​តូច ។ បន្ទាប់​ពី​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​សារភាព និង​ចង្អុលបង្ហាញ​មុខសញ្ញា​ជួញដូរ អោយ​សមត្ថកិច្ច​ទៀត​ផង ។

ក្រោយ​ស្តាប់​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​រួច​មក​សមត្ថកិច្ច​បាន​សុំ​យោបល់​ពី​លោក​ឧត្ដមសេនីយ៍ទោ សម សា​មួន ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ​ដើម្បី​អនុវត្តន៍ ដោយ​ទទួល​បាន​យោបល់​ពី​លោកស្នងការ​សមត្ថកិច្ច​បាន​បន្ត​ឃាត់​ឈ្មោះ ម៉ៅ រ៉ា​ម៉​ន ខាងលើ​នៅ​នឹង​ផ្ទះ​របស់​គេ​នៅ​ចំណុច​ខាងលើ​តែ​ម្តង ។

ក្នុង​ការ​ឃាត់​មុខសញ្ញា​ជួញដូរ​នេះ​ដែរ​សមត្ថកិច្ច​ដកហូត​បាន​១-​កាំភ្លើង​ច្នៃ​ប្រើ​ខ្យល់​ចំនួន​១​ដើម​, ២-​ដប​កែ​ច្នៃ​សំរាប់​ជក់​គ្រឿងញៀន​ចំនួន​៣​ដប​, ៣-​ដែកកេះ​ចំនួន​៤, ៤-​ទុយោ​កែ​ច្នៃ​សំរាប់​ចូក​គ្រឿងញៀន​ចំនួន​១, ៥-​ទូរស័ព្ទ​ចាស់​១​គ្រឿង និង​៦-​ថង់​សំរាប់​ច្រក​គ្រឿងញៀន​មួយ​ចំនួន​ទៀត ។

នៅ​រសៀល​ថ្ងៃ​ដដែល​បន្ទាប់​ពី​ឃាត់ខ្លួន​ជនសង្ស័យ​រួច​មក​ជំនាញ​កំពុង​កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ទៅ​កាន់​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ