ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

២​គ្រឿង​ពន្លះ​គ្នា​ទាំង​កណ្តាលអធ្រាត្រ ស្លា.ប់​ម្នាក់

5 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ បុរស​ម្នាក់​រង​របួសធ្ងន់​ហើយ​ក៏​បាន​ស្លាប់ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​បុក​ជាមួយ​រថយន្ត​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​២០​នាទី​យប់​ថ្ងៃ​ទី​២០ តុលា ២០១៨ ស្ថិត​នៅ​ភូមិ​ទី​១៥ សង្កាត់​កំពង់ចាម ក្រុង​កំពង់ចាម ។​…

ខេត្តកំពង់ចាម ៖ បុរស​ម្នាក់​រង​របួសធ្ងន់​ហើយ​ក៏​បាន​ស្លាប់ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​បុក​ជាមួយ​រថយន្ត​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​២០​នាទី​យប់​ថ្ងៃ​ទី​២០ តុលា ២០១៨ ស្ថិត​នៅ​ភូមិ​ទី​១៥ សង្កាត់​កំពង់ចាម ក្រុង​កំពង់ចាម ។​

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ​សៅ ចំរើន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជា​អ្នកលក់​ប្រេងឥន្ធនៈ​ឱ្យ​គេ និង​ជា​អ្នកបើកបរ​ម៉ូតូ រស់នៅ​ភូមិ​កំពង់​ឪ​ជ្រឹ​ក ឃុំ​ពង្រ ស្រុក​កោះសូទិន ។ ចំណែក​អ្នកបើកបរ​រថយន្ត​ឈ្មោះ ប៊ុ​ណ្ណា រិ​ទ្ធ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ នៅ​ភូមិ​ទី​១០ សង្កាត់​កំពង់ចាម ក្រុង​កំពង់ចាម ។

តាម​ប្រភព​ព័ត៌មាន​ពី​លោក​រាំង សៅ អាយុ​៤៦​ឆ្នាំ ត្រូវជា​ឪពុក​ជន​រង​គ្រោះ ប្រាប់​ឲ្យ​ដឹង​ថា នៅ​ពេល​
ដែល​កូនប្រុស​របស់​គាត់​រង​គ្រោះ​ដោយ​គ្រោះថ្នាក់​ចរាចរ​ណ៏ ភ្លាម​ៗ គាត់​មិន​បានដឹង​នោះ​ទេ ដោយ​បាន
កម្លាំ​ង​នគរបាល​ចរាចរ​ណ៏​ក្រុង​កំពង់ចាម យក​ទូរស័ព្ទ​របស់​កូន​ចុច​មក​ប្រាប់​គាត់​ដែល​កំពុង​តែ​ដេក​នៅ
ឯ​ផ្ទះ​គ្រាន់តែ​ឮ​កូនរង​គ្រោះថ្នាក់​នោះ ក្នុង​ចិត្ត​របស់​គាត់​មាន​ក្តី​រន្ធត់​អាណិត​ដល់​កូនប្រុស ។

ឪពុក​ជន​រង​គ្រោះ​បាន​ប្រាប់​បន្ត​ថា ក្រោយ​ពី​បាន​ទទួល​នូវ​ដំណឹង​នេះ​ភ្លាម គាត់​បាន​ធ្វើ​ដំណើរ​តាម​ម៉ូតូ​ជាមួយនឹង​មិត្ត​ភ័ក្ត្រ​កូនប្រុស​របស់​គាត់ ដែល​ប្រកប​របរ​លក់​សាំង​ឲ្យ​គេ​នៅ​ជិត​ស្ថានីយ​នាគព័ន្ធ ។ គាត់​បាន​ធ្វើ​ដំណើរ មក​ដល់​មន្ទីរពេទ្យ​ខេត្ត បានឃើញ​កូនប្រុស​ឈ្មោះ ចំរើន នៅ​អគារ​សង្គ្រោះ​បន្ទាន់ ដោយសារ​តែ​ស្ថា​ភាព​របួស​កូនប្រុស​ត្រូវ​ធ្ងន់​ពេក​នោះ ក៏​ត្រូវ​បាន​បញ្ជូន​បន្ត​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​រាជធានី​ភ្នំពេញ ។

រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​២១ តុលា គាត់​និង​ប្រពន្ធ​បាន​មក​អធិការដ្ឋាន​នគរបាល​ក្រុង​កំពង់ចាម ដោយ​បាន​សុំ​យក​សំភារៈ​របស់​កូន​ក្នុង​នោះ​មាន​ដូច​ជា លុយ​ចំនួន​ជាង​៣៩​ម៉ឺន​រៀល ប្រាក់​ដុល្លារ​ចំនួន​៣១​ដុល្លារ ខ្សែ​ផ្លា​ទី​ន​១​ខ្សែ នាឡិកាដៃ​១​គ្រឿង ទូរស័ព្ទ​ដៃ​២​គ្រឿង​។

ក្នុង​ជំហាន​ដំបូង​គាត់​ស្នើ​សុំ​ដល់​ម្ចាស់​រថយន្ត មេត្តា​ជួយ​ធ្វើ​យ៉ាងណា​មើល​កូនប្រុស​គាត់​ឲ្យ​បានដឹង​ខ្លួន
សិន​ និង​រង់​ចាំ​ដោះស្រាយ​គ្នា​បន្ត​ទៀត ។

មន្ត្រី​នគរបាល​ចរាចរ​វិញ​បាន​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​ម៉ូតូ​មួយ​គ្រឿង​ធុន C100 កូរ៉េ បាន​បើកបរ​ក្នុង​ល្បឿន​លឿន​ក្នុង​ទិស​ដៅ​ពី​លិច​មក​កើត​ដោយ​មិន​មាន​ពាក់មួក​សុវត្ថិភាព​នោះ​ទេ ស្រប​ពេល​ដែល​ជិះ​មក​ដល់​ត្រង់​ចំនុច​ភូមិ​ទី​១៥ សង្កាត់​កំពង់ចាម ក៏​បាន​ទៅ​បុក​ជាមួយនឹង​រថយន្ត​ហ៊ី
​យ៉ា​ន់​​ដាយ ដែល​បើកបរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​មក​ជើង ។ បណ្តាល​ឱ្យ​អ្នកបើកបរ​ម៉ូតូ​រង​របួសធ្ងន់ ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ដោយសារ​របួស​ធ្ងន់ធ្ងរ​ពេក ក៏​បាន​ស្លាប់​នៅ​រសៀល​ថ្ងៃ​ដដែល ។

ក្រោយ​កើតហេតុ លោក​អធិការ​នគរបាល​ក្រុង​កំពង់ចាម ឲ្យ​នាំ​យក​វត្ថុ​តាង​ម៉ូតូ​និង​រថយន្ត​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​កំពង់ចាម ដោះស្រាយ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ