ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រពន្ធ​គ្រាន់តែ​លឺ​ពី​ដំណឹង​ពី​ប្តី​រន្ធត់​ចិត្ត

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ បុរស​វ័យ​ចំណាស់​ម្នាក់​បាន​ចង​.​ក​ធ្វើ​អត្តឃាត​សម្លាប់​ខ្លួន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដែល​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​សព​នៅ​វេលា​ម៉ោង​៦​និង​៣០​នាទី​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០១៨ នៅ​ភូមិ​ទ្រ​លោក​ត្បូង ឃុំ​ភ្នំ​លៀប ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។…

ខេត្តបន្ទាយមានជ័យ ៖ បុរស​វ័យ​ចំណាស់​ម្នាក់​បាន​ចង​.​ក​ធ្វើ​អត្តឃាត​សម្លាប់​ខ្លួន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដែល​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​សព​នៅ​វេលា​ម៉ោង​៦​និង​៣០​នាទី​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០១៨ នៅ​ភូមិ​ទ្រ​លោក​ត្បូង ឃុំ​ភ្នំ​លៀប ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា បុរស​ដែល​សម្លាប់​ខ្លួន​មានឈ្មោះ គឹ​ម ថន ហៅ​រុន ភេទ​ប្រុស អាយុ​៦៨​ឆ្នាំ ជា​អតីត​យុទ្ធ​ជន បាន​ចង​.​ក​ធ្វើ​អត្តឃាត​សម្លាប់​ខ្លួន​នៅ​ក្នុង​រោង​របស់​ខ្លួន និង​កន្សែង​ក្រឡា​ការ៉ូ (​ក្រហម​-​ខៀវ​) ដែល​មាន​កម្ពស់​១,៤០​ម៉ែត្រ​ពី​ដី ទៅ​កន្លែង​ចង​ចម្ងាយ​ពី​ក្បែរ​ផ្លូវលំ ក្នុងភូមិ​ប្រវែង​០៣​ម៉ែត្រ ។

នគរបាល​បាន​ប្រាប់​ទៀត​ថា ឆ្លង​តាម​សម្តី​រៀបរាប់​បំភ្លឺ​ពី​ស្ត្រី​ឈ្មោះ ស៊ុន រ៉ី ហៅ​ច្រឹប អាយុ​៤០​ឆ្នាំ ដែល​ត្រូវជា​ប្រពន្ធ​របស់​សព​បាន​បញ្ជាក់​ប្រាប់​សមត្ថកិច្ច​ថា ចំពោះ​ខ្លួន​បាន គឹ​ម ថន ហៅ​រុន ជា​ប្ដី​ប្រពន្ធ​គ្នា ដែលមានកូន​ស្រី​ចំនួន​០២​នាក់ ជា​ចំណងដៃ ការ​រស់​ជាមួយ​គ្នា​តែងតែ​មានការ​ឈ្លោះប្រកែក​ជា​ប្រចាំ ព្រោះ​ប្ដី​របស់​ខ្លួន​ពេល​ផឹកស្រា​ស្រវឹង គឺ​រករឿង​ដេញ​វាយ​ដេញ​កាប់ និង​ដេញ​គាត់​ចេញពីផ្ទះ ដោយ​គាត់​ចោទប្រកាន់​ថា ខ្លួន​មាន​ប្រុស​ថ្មី​ពេល​ឈ្លោះប្រកែក​គ្នា​ម្ដង​ៗ​ខ្លួន​តែងតែរ​ត់ទៅ​ស្នាក់​នៅផ្ទះ​ម្ដាយ ជា​បណ្ដោះអាសន្ន នៅ​ភូមិ​ទ្រ​លោក​ជើង ឃុំ​ភ្នំ​លៀប ។

ដោយសារ​តែ​ការ​ស៊ូទ្រាំ​មិន​បាន​នៅ​ថ្ងៃ​ទី​០៨ ខែតុលា ឆ្នាំ​២០១៨ គាត់​បាន​ដាក់​ពាក្យបណ្ដឹង​ទៅ​លោក​មេ​ភូមិ ដើម្បី​សុំ​លែងលះ តែ​លោក​មេ​ភូមិ​បាន​ហៅ​ធ្វើការ​សម្របសម្រួល​ឲ្យ​យក​គ្នា​វិញ គាត់​ដាច់ខាត​មិន​យក ហើយ​បន្ត​ទៅ​ដាក់​ពា​ក្ស​បណ្តឹង​ទៅ​លោក​មេឃុំ​មិន​ដោះស្រាយ​ទេ ។ លុះ​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០១៨ វេលា​ម៉ោង​ប្រហែល​៦​និង​៣០​នាទី បាន​ទទួល​ដំណឹង​ថា ប្ដី​របស់​ខ្លួន​បាន​ចង​.​ក​ធ្វើ​អត្តឃាត​សម្លាប់​ខ្លួន​ស្លាប់​បាត់​ទៅ​ហើយ ។

ប្រភព​ដដែល​បាន​បញ្ជាក់​ថា ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ពី​ករណី​ធ្វើ​អត្តឃាត​ភ្លាម​បាន​រៀបចំ​បង្កើត​ក្រុម​គណៈកម្មការ​ធ្វើការ​ត្រួតពិនិត្យ​លើ​ខ្លួនប្រាណ​សព យើង​ពុំ​ឃើញ​មាន​ស្លាកស្នាម​អ្វី​គួរ​ឲ្យ​កត់សម្គាល់​ទេ ដូច្នោះ​សន្និដ្ឋាន​ការ​ស្លាប់​របស់​ឈ្មោះ គឹ​ម ថន ហៅ​រុន គឺ​ស្លាប់​ដោយសារ​ចង​.​ក​ពិតប្រាកដ​មែន គ្មាន​ពាក់ព័ន្ធ​រឿង​ឃាត​នោះ​ទេ ។ នៅ​រសៀល​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០១៨​នេះ គណៈកម្មាធិការ​សមាគម​អតីត​យុទ្ធ​ជន​ក៏​បាន​នាំ​យក​ថវិកា​របស់​សមាគម​ទៅ​ប្រគល់​ជូន​ដល់​ក្រុម​គ្រួសារ​សព​ចំនួន​៤​លាន​រៀល​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ