ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះ​នាង មេ​ហ្គេ​ន កំពុង​មាន​ដំណឹង​ល្អ ខណៈ​ប្រជាពលរដ្ឋ​កំពុង​ចាបអារម្មណ៍​ទូ​ទាំង​ប្រទេស

5 ឆ្នាំ មុន

«Daily Mail» របស់​អង់គ្លេស​ផ្សាយ​ថា​មាន​ពលរដ្ឋ​ជា​ច្រើន​បាន​កត់​សម្គាល់ថា​ព្រះ​នាង​ Meghan Markle ព្រះ​ជាយា​របស់​ព្រះ​អង្គ​ម្ចាស់​ហែ​រី អាច​មានគភ៌​ក្រោយ​ពី​ទ្រង់​បាន​ស្លៀកពាក់​ឈុត​ពណ៌​ខៀវ​ស្រ​ដៀង​ឈុត ​Dress ចេញ​ម៉ូ​ដ​ដោយ​ហាង​សម្លៀក​បំពាក់​«Givanchy» រួម​ដំណើរ​ជាមួយ​ព្រះ​អង្គ​ម្ចាស់​ហែ​រី​ចូលរួម​ក្នុង​ពិធី​រៀប​អភិសេក​របស់​ព្រះ​នាង​…

«Daily Mail» របស់​អង់គ្លេស​ផ្សាយ​ថា​មាន​ពលរដ្ឋ​ជា​ច្រើន​បាន​កត់​សម្គាល់ថា​ព្រះ​នាង​ Meghan Markle ព្រះ​ជាយា​របស់​ព្រះ​អង្គ​ម្ចាស់​ហែ​រី អាច​មានគភ៌​ក្រោយ​ពី​ទ្រង់​បាន​ស្លៀកពាក់​ឈុត​ពណ៌​ខៀវ​ស្រ​ដៀង​ឈុត ​Dress ចេញ​ម៉ូ​ដ​ដោយ​ហាង​សម្លៀក​បំពាក់​«Givanchy» រួម​ដំណើរ​ជាមួយ​ព្រះ​អង្គ​ម្ចាស់​ហែ​រី​ចូលរួម​ក្នុង​ពិធី​រៀប​អភិសេក​របស់​ព្រះ​នាង​ Eugenie ជា​ចៅ​របស់​សម្ដេចព្រះ​រាជិនី​អេ​លី​ហ្សា​ប៊ែ​តទី​២ នៃ​ចក្រភព​អង់គ្លេស ជាមួយ​លោក ​Jack Brooksbank នៅ​ក្នុង​ព្រះរាជវាំង​វី​ន​ស័​រ កាលពី​ថ្ងៃ​ទី​១២ តុលា​កន្លង​មក ។

ស្រប​ពេល​ជាមួយ​គ្នា​នេះ​ខាង​ព្រះ​បរមរាជវាំង​«Kensington» របស់​អង់គ្លេស​បាន​ប្រកាស​ថា ​ព្រះ​ជាយា​របស់​ព្រះ​អង្គ​ម្ចាស់​ហែ​រី​ទ្រង់​មានគភ៌ និង​គ្រោង​ប្រ​សូត្រ​នៅ​រដូវ​ស្លឹកឈើ​លាស់​ឆ្នាំ​ក្រោយ ។

ទាក់ទិន​លើ​ពូជពង្សវង្សត្រកូល​នានា​នៅ​លើ​ពិភពលោក ជា​ពិសេស​ការ​មានគភ៌ ឬ​ទាយាទ​កំពុង​ស្ថិត​ក្នុង​ចំណាប់អារម្មណ៍​ដល់​មហាជន និង​មានការ​តាមដាន​យ៉ាង​ដិត​ដល់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ