ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនមែន​បញ្ហា​តែ​គាត់ តែ​គេ​គ្រប់​គ្នា​ភិតភ័យ​ព្រលឹង​ចុង​សក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ប្រពន្ធ​ស្តីបន្ទោស​រឿង​មិន​រក​ការងារ​ធ្វើ​គិតតែ​អង្គុយ​ផឹកស្រា​ខឹង​ប្រពន្ធ​ខ្លាំង​ពេក​ប្រមូល​ខោអាវ និង​សម្ភារ​ក្នុងផ្ទះ​ដុត​អស់ ម្ចាស់ផ្ទះ​ភ័យ​ប្តឹង​សមត្ថកិច្ច​ឃាត់ខ្លួន​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០១៨ នៅ​បន្ទប់​ជួល​ភូមិ​អង្គ សង្កាត់​ចោម​ចៅ​៣…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ប្រពន្ធ​ស្តីបន្ទោស​រឿង​មិន​រក​ការងារ​ធ្វើ​គិតតែ​អង្គុយ​ផឹកស្រា​ខឹង​ប្រពន្ធ​ខ្លាំង​ពេក​ប្រមូល​ខោអាវ និង​សម្ភារ​ក្នុងផ្ទះ​ដុត​អស់ ម្ចាស់ផ្ទះ​ភ័យ​ប្តឹង​សមត្ថកិច្ច​ឃាត់ខ្លួន​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០១៨ នៅ​បន្ទប់​ជួល​ភូមិ​អង្គ សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជន​បង្ក​ឈ្មោះ ហម ហាន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​បន្ទប់​ជួល​ភូមិ​អង្គ សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ មានស្រុក​កំណើត​នៅ​ភូមិ​បឹង​ទិញ ឃុំ​ទងត្រឡាច ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម មាន​ប្រពន្ធ​ឈ្មោះ អែម សុ​ភី អាយុ​៣១​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់​ភូមិ​ជាមួយ​គ្នា មានស្រុក​កំណើត​នៅ​ស្រុក​ជាមួយ​គ្នា​ដែរ​តែ​នៅ​ភូមិ​ផ្សេង​គ្នា ។

តាម​ប្រភព​ព័ត៌មាន​ពី​ស្ត្រី​ជា​ប្រពន្ធ​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ប្តី​របស់​គាត់​ផឹកស្រា​ស្រវឹង​តាំងពី​ព្រឹក​គាត់​បាន​ស្តីបន្ទោស​តិចតួច​ព្រោះ​គាត់​មិន​ខំ​រក​ការងារ​ធ្វើ​បែរជា​នៅ​តែ​បន្ទប់​មិន​ចេះ​ខ្មាស​គេ​គិតតែ​ផឹកស្រា ធ្វើ​ឲ្យ​ប្តី​ខឹង​គាត់​យ៉ាង​ខ្លាំង​ពេល​នោះ​គាត់​ភ័យ​ពេក​ខ្លាច​ប្តី​ប្រើ​អំពើ​ហិង្សា​ក៏​បាន​ចេញពី​បន្ទប់ ស្រាប់តែ​ប្តី​របស់​គាត់​បាន​វាយ​សម្ភារ និង​ប្រមូល​ខោអាវ​ដុត​ក្នុង​បន្ទប់​ជួល​ទើប​ប្រជាពលរដ្ឋ​នៅផ្ទះ​ជួល​មានការ​ភិតភ័យ​បាន​នាំ​គ្នា​ដងទឹក​មក​ជួយ​ពន្លត់​ភ្លាម​ៗ​ផង​ដែរ ។ រីឯ​ប្តី​គាត់​ពេល​ដែល​ភ្លើង​រលត់​ហើយ​បាន​ចូល​ដេក​នៅ ក្នុង​បន្ទប់​ធ្វើ​ប្រ​ងើយ​ដូច​មិនដឹង​រឿង​អ្វី ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ខណៈ​ភ្លាម​ៗ​នោះ​ដែរ​ម្ចាស់ផ្ទះ​បាន​ទូរស័ព្ទ​ប្តឹង​សមត្ថកិច្ច​អោយមក​ជួយ​អន្តរាគមន៍​ហើយ​ឃាត់​បុរស​ខាងលើ​យក​ទៅ​សួរនាំ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចោម​ចៅ​៣ ខណៈ​សមត្ថកិច្ច​កំពុង​បណ្តើរ​នាំ​ជន​បង្ក​ខាងលើ​ចេញពីផ្ទះ​ជួល​ខាងលើ​ស្រាប់តែ​មាន​បុរស​ម្នាក់​គ្រាន់តែ​ដឹង​ថា ជា​អង្គរក្ស​ម្ចាស់ផ្ទះ​ជួល​ខាងលើ​បាន​វាយ​ជន​បង្ក​យ៉ាងធ្ងន់ធ្ងរ​ផង​ដែរ ។

បន្ទាប់​ពី​សមត្ថកិច្ច​បាន​នាំ​ជន​បង្ក​យក​ទៅ​សួរនាំ​បានដឹង​ថា ជន​បង្ក​ខាងលើ​គឺជា​ជនសង្ស័យ ដែល​​ធ្លាប់​ជាប់​ពន្ធនាគារ​អស់​រយៈពេល​ចំនួន​៥​ឆ្នាំ​មក​ហើយ​គឺ​ធ្វើ​សកម្មភាព​ប្លន់​យក​ម៉ូតូ​នៅ​ម្តុំ​ព្រែក​​អញ្ចាញ ស្រុក​មុខកំពូល ខេត្តកណ្តាល ។

ក្រោយ​ពេល​កើតហេតុ​បន្ទាប់​ពី​ម្ចាស់ផ្ទះ​បាន​ដាក់​ពាក្យបណ្ដឹង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​៣​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ផ្នែក​ជំនាញ​ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ