ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ខ្លាំងបាត់លោកចោរ…ថតបានក្នុងកាមេរ៉ាសុវត្ថិភាព​

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ ចាប់ផ្តើម​កក្រើក​ទៀត​ហើយ​នៅ​ក្រុង​តា​ខ្មៅ ខណៈ​ចោរ​២​នាក់​បាន​កាត់សោ​របង​ចូល​លួច​យក​រថយន្ត​មួយ​គ្រឿង​ ម៉ាកកាម​រី​បា​ឡែ​ន​ទៅ​បាត់ កាលពី​ថ្ងៃ​ទី​២០ ខែតុលា វេលា​រំលង​អធ្រាត្រ នៅ​ចំណុច​​អាហារ​ដ្ឋា​ន​ «ស្រី​ពេជ្រ»…

ខេត្តកណ្ដាល ៖ ចាប់ផ្តើម​កក្រើក​ទៀត​ហើយ​នៅ​ក្រុង​តា​ខ្មៅ ខណៈ​ចោរ​២​នាក់​បាន​កាត់សោ​របង​ចូល​លួច​យក​រថយន្ត​មួយ​គ្រឿង​ ម៉ាកកាម​រី​បា​ឡែ​ន​ទៅ​បាត់ កាលពី​ថ្ងៃ​ទី​២០ ខែតុលា វេលា​រំលង​អធ្រាត្រ នៅ​ចំណុច​​អាហារ​ដ្ឋា​ន​ «ស្រី​ពេជ្រ» ជាប់​ផ្លូវ​លេខ​១១៥ ភូមិ​ព្រែក​រាំង សង្កាត់​កំពង់​សំណាញ់ ក្រុង​តា​ខ្មៅ ។

ម្ចាស់​រថយន្ត​ឈ្មោះ ខុន សេង​ហ៊ាន ភេទ​ស្រី អាយុ​៤០​ឆ្នាំ ជាអ្នក​លក់ដូរ ទីលំនៅ​កន្លែង​កើតហេតុ ។ ចំណែក​ជនល្មើស ​ត្រូវ​បាន​កត់សម្គាល់​តាម​រយៈ​កាមេរ៉ា​សុវត្ថិភាព គឺជា​មនុស្ស​ប្រុស​២​នាក់ អាយុ​ប្រហែល​៤០​ឆ្នាំ កម្ពស់​ប្រហែល​១,៧៥​ម៉ែត្រ ដែល​ពេល​នេះ​កំពុង​គេចខ្លួន ។ រីឯ​រថយន្ត​កាម​រី​បា​ឡែ​ន​ ដែល​ត្រូវ​ចោរលួច​យក​​ទៅ​នោះ ពណ៌​.ស ស៊េរី​ឆ្នាំ​២០០៣ ពាក់​ផ្លា​ក​លេខ ភ្នំពេញ ២AR-០២១១ កង់​ស្ព័​រ​ពណ៌​ខ្មៅ ។

លោក ស កែវ​ពិសិដ្ឋ អធិការ​នគរបាល​ក្រុងតា​ខ្មៅ​បាន​ឲ្យដឹង​ថា ម្ចាស់​រថយន្ត​តែង​ចត​រថយន្ត​របស់​ខ្លួន​ទុក​នៅ​ខាង​មុខ​ផ្ទះ​ដែល​ជា​អាហារ​ដ្ឋា​ន​យីហោ​ «ស្រី​ពេជ្រ» ​ដោយ​ចាក់សោរ​បងសំណាញ់​ព័ទ្ធ​ជុំវិញ​ជា​រៀង​រាល់​យប់ ។

តាម​រយៈ​កាមេរ៉ា​សុវត្ថិភាព​បង្ហាញ​ថា មាន​ជនសង្ស័យ​២​នាក់​ដែល​មាន​ភិនភាគ​ដូច​ខាងលើ បាន​ធ្វើ​សកម្មភាព​កាត់​សោ​ទ្វាររបង​ចូល​លួច​យក​រថយន្ត​ជិះ​ចេញ​តាម​ផ្លូវ​លេខ​១១៥​ សំដៅ​ទៅ​ទិស​ខាងលិច ។
លោក​អធិការ​បញ្ជាក់​ថា ពេល​នេះ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​ជនល្មើស ព្រោះ​បាន​ស្គាល់​ភិនភាគ​ហើយ​តាម​រយៈ​កាមេរ៉ា​សុវត្ថិភាព ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ