ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជើង​ខ្លាំង​រុ​ស្ស៊ី​ចង់វាយ​ជាមួយ Floyd Mayweather ដើម្បី​ឱ្យ​ដឹង ភ្នំ​1​មិន​អាច​មាន​ខ្លា​2

5 ឆ្នាំ មុន

Khabib Nurmagomedov អ្នក​ប្រដាល់មិន​ដែល​ចាញ់​ជន​ជាតិ​រុ​ស្សុី​បាន​ទទូច​សុំ​ប្រកួត​ជាមួយ​ Floyd Mayweather អ្នក​ប្រដាល់​ប្រដាល់​មិន​ដែល​ចាញ់​ជនជាតិ​អា​មេ​រិ​ក​ដើម្បី​ឲ្យ​ដឹង​ថា ​តើ​នរណា​ជា​ជើង​ខ្លាំង​ពិតប្រាកដ​នៅ​លើ​ពិភពលោក ? Khabib អាយុ​៣០​ឆ្នាំ…

Khabib Nurmagomedov អ្នក​ប្រដាល់មិន​ដែល​ចាញ់​ជន​ជាតិ​រុ​ស្សុី​បាន​ទទូច​សុំ​ប្រកួត​ជាមួយ​ Floyd Mayweather អ្នក​ប្រដាល់​ប្រដាល់​មិន​ដែល​ចាញ់​ជនជាតិ​អា​មេ​រិ​ក​ដើម្បី​ឲ្យ​ដឹង​ថា ​តើ​នរណា​ជា​ជើង​ខ្លាំង​ពិតប្រាកដ​នៅ​លើ​ពិភពលោក ?

Khabib អាយុ​៣០​ឆ្នាំ ធ្លាប់​ប្រកួត​ឈ្នះ​ទាំង២៧​លើក​ ក្រោយ​ពី​យកឈ្នះ​ Conor McGregor កំពូល​អ្នក​ប្រដាល់​ជនជាតិ​អៀរ​ឡង់​កាលពី​ចុងស​ប្ដា​ហ៍​កន្លង​មក បាន​ថ្លែង​ក្នុង​ពេល​ឈរ​នៅ​ក្បែរ​តំណាង​ផ្ទាល់​របស់​អ្នក​ប្រដាល់​ Floyd ​ថា ​៖«​ដល់​ពេល​ហើយ​ Floyd យើង​ត្រូវ​ពិសោធន៍​កណ្ដាប់ដៃ​គ្នា​ម្ដង ព្រោះ​ពួក​យើង​មិន​ដែល​ចាញ់​គូប្រកួត ។ នៅ​រេរា​ធ្វើ​អី​ទៀត ព្រោះ​នៅ​ក្នុង​ព្រៃ​ត្រូវ​មាន​អធិរាជ​តែ​មួយ ខ្ញុំ​ជា​អធិរាជ ព្រោះ​គេ​មិន​អាច​ធ្វើ​ឲ្យ Khabib Nurmagomedov ចុះចាញ់​ដោយ​ងាយស្រួល​ឡើយ​» ។

Khabib Nurmagomedov បាន​បង្ហាញកណ្ដាប់ដៃ​ដ៏​លេចធ្លោ​ក្នុង​ពេល​ជួប​ជាមួយ​អ្នក
ប្រដាល់ ​McGregor កាលពី​ថ្ងៃ​ទី​៦ តុលា កន្លងមក​នៅ​សហរដ្ឋអាមេរិក និង​ផ្ដួល​គូប្រកួត​នៅ
ទឹក​ទី​៤ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ