ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យួន​ចូល​មក​រស់នៅ​ដោយ​ខុសច្បាប់

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តឧត្តរមានជ័យ ៖ ជនជាតិ​វៀតណាម​២​នាក់​ចូល​មក​លាក់ខ្លួន​ពួន​សំ​ង្ងំ​រកស៊ី​ដោយ​ខុសច្បាប់​ត្រូវ​បាន​កំលាំង​ប៉ូលិស​គ្រប់គ្រង​ជនបរទេស ធ្វើការ​សហការ​ជាមួយ​កំលាំង​ប៉ូលិស​អធិការ​ក្រុង​សំរោង​ចុះ​ត្រួតពិនិត្យ​រក​ជនបរទេស​វៀតណាម​ស្នាក់​នៅ​ដោយ​ខុសច្បាប់​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២០ តុលា ២០១៨​ ​នៅ​បូ​រី​រដ្ឋបាល សង្កាត់​សំរោង ក្រុង​សំរោង ខេត្តឧត្តរមានជ័យ​។…

ខេត្តឧត្តរមានជ័យ ៖ ជនជាតិ​វៀតណាម​២​នាក់​ចូល​មក​លាក់ខ្លួន​ពួន​សំ​ង្ងំ​រកស៊ី​ដោយ​ខុសច្បាប់​ត្រូវ​បាន​កំលាំង​ប៉ូលិស​គ្រប់គ្រង​ជនបរទេស ធ្វើការ​សហការ​ជាមួយ​កំលាំង​ប៉ូលិស​អធិការ​ក្រុង​សំរោង​ចុះ​ត្រួតពិនិត្យ​រក​ជនបរទេស​វៀតណាម​ស្នាក់​នៅ​ដោយ​ខុសច្បាប់​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២០ តុលា ២០១៨​ ​នៅ​បូ​រី​រដ្ឋបាល សង្កាត់​សំរោង ក្រុង​សំរោង ខេត្តឧត្តរមានជ័យ​។

លោក​វរសេនីយ៍ឯក​ហម ភិ​រម្យ អធិការ​ក្រុង​សំរោង​បានឱ្យ​ដឹង​ថា កំលាំង​គ្រប់គ្រង​ជនបរទេស​បាន​ធ្វើការ​សហការ​ជាមួយ​កំលាំង​អធិការ​ក្រុង​ចុះ​ធ្វើការ​ត្រួតពិនិត្យ​រក​ជនបរទេស​ចូល​មក​ស្នាក់​នៅ ខណៈ​បាន​ជួប​ប្រទះ​ជនជាតិ​វៀតណាម​២​នាក់​ដែល​ចូល​មក​រកស៊ី​ដោយ​ខុសច្បាប់​ពុំ​មាន​ឯកសារ​ត្រឹមត្រូវ មាន​កាន់តែ​អត្តសញ្ញាណប័ណ្ណ​ជនជាតិ​របស់​ខ្លួន​ប៉ុណ្ណោះ​។

លោក​វរសេនីយ៍ឯក​ដដែល​បាន​បញ្ជាក់​ថា ជនជាតិ​វៀតណាម​២​នាក់​ដែល​ចូល​មក​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា​ដោយ​ខុសច្បាប់ ម្នាក់​ឈ្មោះ​វ៉ូ វ៉ា​ន់​អើ​ន ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​យ៉ាវ​ទៀន ឃុំ យ៉ៅ​ធុ​យ ខេត្ត​ណាំ​ឌិន កាន់​អត្តសញ្ញាណប័ណ្ណ​វៀ​ណា​ម​លេខ​១៦០៣៦៥៥៧៩ ចុះ​ថ្ងៃ​ទី​១០-០២-២០១៥ និង​ម្នាក់​ទៀត​ឈ្មោះ​តឿ​ង វ៉ា​ន់​បាក់ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​ឃុំ​ជាមួយ​គ្នា កាន់​អត្តសញ្ញាណប័ណ្ណ​វៀ​ណា​ម​លេខ ២២១៤៦៧៣១០ ចុ​ថ្ងៃ​ទី​០៦-១១-២០១៥ ។

សមត្ថកិច្ច​ជំនាញ​បាន​កសាង​ជា​របាយការណ៍​បញ្ជូន​ទៅ​អគ្គនាយកដ្ឋាន​នគ​បាល​អន្តោប្រវេសន៍​ចាត់ការ​ទៅ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ