ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ដេច​តេ​ជោ ទស្សនា​ព្រះ​វិហារ​ឥ​ស្លា​ម​ដ៏​មាន​ប្រជាប្រិយ និង​ចំណាស់​បំផុត ក្នុង​ទីក្រុង​អី​ស្តា​ន​ប៊ុល

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​អញ្ជើញ​ទស្សនា​ព្រះ​វិហារ​ឥ​ស្លា​ម ដ៏​មាន​ប្រជាប្រិយ និង​ចំណាស់​ជាងគេ នៅ​ក្នុង​ទីក្រុង​អី​ស្តា​ន​ប៊ុល ក្នុង​សា​ធារ​រដ្ឋ​តួ​ក​គី…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​អញ្ជើញ​ទស្សនា​ព្រះ​វិហារ​ឥ​ស្លា​ម ដ៏​មាន​ប្រជាប្រិយ និង​ចំណាស់​ជាងគេ នៅ​ក្នុង​ទីក្រុង​អី​ស្តា​ន​ប៊ុល ក្នុង​សា​ធារ​រដ្ឋ​តួ​ក​គី ។

ការ​អញ្ជើញ​ទស្សនា​របស់​ប្រមុខ​ដឹកនាំ​កម្ពុជា​ធ្វើ​ឡើង កាលពី​រសៀល​ថ្ងៃ​ទី​២១ តុលា បន្ទាប់ ពី​ពិធី​ចុះហត្ថលេខា លើ​ឯកសារ និង​កិច្ចព្រមព្រៀង​អនុស្សារ​ណ សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​អញ្ជើញ​ទស្សនា​ព្រះ​វិហារ​ឥ​ស្លា​ម​ដ៏​មាន ប្រជាប្រិយ និង​ចំណាស់​បំផុត ក្នុង​ទីក្រុង​អី​ស្តា​ន​ប៊ុល​សាធារណរដ្ឋ​តួ​ក​គី ។

យោង​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​សម្តេច​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២២ តុលា ឆ្នាំ​២០១៨ ថា បើ​តាម​ការ​អះអាង​ពី​ក្រុមប្រឹក្សា​ព្រះ​វិហារ​បាន​ឲ្យ​ដឹង​ថា ក្នុង​មួយ​ឆ្នាំ​ៗ​មាន​សាសនិក​ឥ​ស្លា​ម​មក​ពី​គ្រប់​ទិស​ទី ក្នុង​ទីក្រុង អី​ស្តា​ន​ប៊ុល​ក៏​ដូច​ជា សាសនិក​មក​ពី​ទី​ជិត​ឆ្ងាយ​ទាំង​ក្នុង​ក្រៅប្រទេស​ប្រមាណ​៦​លាន​នាក់ បាន​អញ្ជើញ​ទៅ​ចូលរួម​ថ្វាយបង្គុំ​ក្នុង​ព្រះ​វិហារ​នេះ ។

ព្រះ​វិហារ​ឥ​ស្លា​ម​នេះ គឺជា​ព្រះ​វិហារ​ដែល​មាន​វ័យ​ចំណាស់​មួយ ក្នុង​ចំណោម​ព្រះ​វិហារ វ័យ​ចំណាស់​ជា​ច្រើន​ទៀត ក្នុង​ទីក្រុង​អី​ស្តា​ន​ប៊ុល​ដែល​ត្រូវ​បាន​ដាក់​បញ្ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ។ នៅ​ក្នុង​ឱកាស​នៃ​ការ​អញ្ជើញ​ទស្សនា​ព្រះ​វិហារ​ឥ​ស្លា​ម​ដ៏​មាន​វ័យ​ចំណាស់​នោះ​ដែរ សម្តេច​តេ​ជោ នាយក រដ្ឋមន្ត្រី​បាន​តាមដាន​ស្តាប់​យ៉ាង​យកចិត្តទុកដាក់​ពី​ការ​ពន្យល់​ណែនាំ​របស់​ថ្នាក់ដឹកនាំ​ព្រះ​វិហារ ដូច​ជា ការ​អភិរក្ស​ថែរក្សា​ការពារ ពិសេស​ព្រះ​វិហារ​នេះ គឺជា​សម្បត្តិ​គរុភណ្ឌ​ដ៏​មាន​តម្លៃ​បំផុត របស់​ប្រជាពលរដ្ឋ​តួ​ក​គី ដែល​បាន​ស្ថាបនា​ដ៏​យូរលង់​ណាស់​មក​ហើយ ។

សូម​បញ្ជាក់​ដែរ​ថា បន្ទាប់​ពី​ភ្ជាប់​ទំនាក់ទំនង​ការទូត​ជា​ថ្មី​ឡើង​វិញ កាលពី​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​១៩៩៤ កម្ពុជា និង​តួ​ក​គី​មាន​ទំនាក់ទំនង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​យ៉ាង​រស់​រវើក ពិសេស​ប្រទេស​ទាំង​ពីរ ធ្លាប់​បាន​ជួយ​គ្នា នៅ​លើ​ឆាក​អន្តរជាតិ ក្នុង​ក្រប​ខណ្ឌ ពហុភាគី កម្ពុជា​បាន​គាំទ្រ​បេក្ខភាព​តួ​ក​គី ក្នុង​ក្រុមប្រឹក្សា​សហព័ន្ធ ទូរគមនាគមន៍​អន្តរជាតិ​សម្រាប់​អាណត្តិ​ឆ្នាំ​២០១៩-២០២០ ។ អនុ​គណៈកម្មការ​ស្តី​ពី​ការ​ទប់ស្កាត់​ទារុណកម្ម​សម្រាប់ អាណត្តិ​ឆ្នាំ​២០១៩-២០២០ ក្នុង​ក្រប​ខណ្ឌ អង្គការ សហប្រជាជាតិ ។ ជាមួយ​គ្នា​នេះ​តួ​ក​គី​ក៏​បាន​គាំទ្រ​កម្ពុជា ជា​សមាជិក ក្រុមប្រឹក្សា សេដ្ឋកិច្ច និង​សង្គម សម្រាប់​អាណត្តិ​ឆ្នាំ​២០១៩ និង​ជា​អ្នក​សង្កេតការណ៍​ក្នុង​អង្គការ​កិច្ច​សហប្រតិបត្តិការ​ឥ​ស្លា​ម ។

សូម​បញ្ជាក់​ផង​ដែរ​ថា បន្ទាប់​ពី​បាន​ភ្ជាប់​ទំនាក់ទំនង​ការទូត​ជាមួយ​គ្នា​ក្នុង​ឆ្នាំ​១៩៩៤ កម្ពុជា និង​តួ​ក​គី បាន​បង្កើត​នូវ​ក្រុម​មិត្តភាព​សភា​កម្ពុជា​- តួ​ក​គី នៅ​ថ្ងៃ​ទី​១៦ ខែកុម្ភៈ ឆ្នាំ​២០១៥ ជាមួយ​គ្នា​នេះ បច្ចុប្បន្ន​មាន​និស្សិត​កម្ពុជា​ចំនួន​៦៨​នាក់ កំពុង​សិក្សា​នៅ​ប្រទេស​តួ​ក​គី និង​មាន​ប្រជា​ពល រដ្ឋ​តួ​ក​គី ប្រមាណ​២៥០​នាក់ កំពុង​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ