ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មើលចុះ​ថ្លុក​ដក់​ទឹកធំៗ ពលរដ្ឋ​លំបាក​ធ្វើ​ដំណើរ​ជា​ច្រើន​ឆ្នាំ​​ ខណៈអាជ្ញាធរ​សន្យា​ថាធ្វើ​ផ្លូវបេតុង​

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ផ្លូវ​ប្រមាណ​៤០០​ម៉ែត្រ​រង​ការ​ខូចខាត បណ្តាល​ឱ្យ​មាន​ថ្លុក​ដក់​ទឹក​ជួប​ការ​លំ​បាក​ទៅ​មក​​​ជា​ច្រើន​ឆ្នាំ​ អាជ្ញាធរ​សន្យា​ថា ធ្វើ​បេតុង​ដែល​ស្ថិត​ភូមិ​ចក្រី ឃុំ​ជប់​វ៉ា​រី ស្រុក​ព្រះនេត្រព្រះ​។ ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជាប់​ផ្លូវ​ខូច​បាន​ប្រាប់​ថា ផ្លូវ​ដែល​ខូចខាត​នេះ​ជា​ច្រើន​ឆ្នាំ​មក​ហើយ​បណ្តាល​ឱ្យ​មាន​ថ្លុក​ដក់​ទឹក​ហើយ​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​ទៅ​មក​ជួប​ការ​លំបាក…

ខេត្តបន្ទាយមានជ័យ ៖ ផ្លូវ​ប្រមាណ​៤០០​ម៉ែត្រ​រង​ការ​ខូចខាត បណ្តាល​ឱ្យ​មាន​ថ្លុក​ដក់​ទឹក​ជួប​ការ​លំ​បាក​ទៅ​មក​​​ជា​ច្រើន​ឆ្នាំ​ អាជ្ញាធរ​សន្យា​ថា ធ្វើ​បេតុង​ដែល​ស្ថិត​ភូមិ​ចក្រី ឃុំ​ជប់​វ៉ា​រី ស្រុក​ព្រះនេត្រព្រះ​។

ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជាប់​ផ្លូវ​ខូច​បាន​ប្រាប់​ថា ផ្លូវ​ដែល​ខូចខាត​នេះ​ជា​ច្រើន​ឆ្នាំ​មក​ហើយ​បណ្តាល​ឱ្យ​មាន​ថ្លុក​ដក់​ទឹក​ហើយ​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​ទៅ​មក​ជួប​ការ​លំបាក ជា​ពិសេស​នៅ​រដូវវស្សា​មាន​ភ្លៀង​ធ្លាក់ទឹក​ដក់​ឆ្លងកាត់​ទៅ​មក​មិន​រួច​ដោយ​ដោយ​ម៉ូតូ​រថយន្ត​តូច​ជិះ​តាម​ចិញ្ចើម​ផ្លូវ​ទើប​អាច​ទៅ​មក​បាន​។

ប្រជាពលរដ្ឋ​បាន​បញ្ជាក់​ថា រយៈពេល​កន្លង​មក​គឺ​អាណត្តិ​អភិបាលស្រុក​មុន​រហូត​អាណត្តិបាល​ស្រុក​ព្រះនេត្រព្រះ​ថ្មី​ឃើញ​តែ​សន្យា និង​ធ្វើ​ផ្លូវ​បេតុង​អោយ តែ​មិនឃើញ​ធ្វើ បណ្តាល​អោយ​ប្រជាពលរដ្ឋ​និង​សិស្សានុសិស្ស​ទៅ​មក​សិក្សា​ជួប​ការ​លំបាក​និង​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជាប់មាត់​ផ្លូវ​ធ្លាប់​រកស៊ី​លក់ដូរ​ត្រូវ​បាន​បិទ​តូប ព្រោះ​ផ្លូវ​ខូច​គ្មាន​កន្លែង​ឈប់ និង​ចត​ចូល​ទិញ​។

ប្រជាពលរដ្ឋ​សំណូមពរ​ដល់​លោក​អភិបាលខេត្ត​និង​ស្រុក ឬ​មន្ទី​ជំនាញ​ត្រូវ​តែ​កសាង​តាម​ការ​សន្យា​ដែល​និង​កសាង​ផ្លូវ​បេតុង​ជូន​ប្រជាពលរដ្ឋ​អោយ​បាន​ឆាប់​ដើម្បី​អោយ​សិស្សានុសិស្ស​ទៅ​សិក្សា​និង​ប្រជាពលរដ្ឋ​ដឹក​កសិផល​ហើយ​ផ្លូវ​នេះ​គឺ​ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៦​បំបែក​ពី​ស្រុក​ព្រះនេត្រព្រះ​ទៅ​ស្រុក​ភ្នំស្រុក​។

លោក ឃូរ ពៅ អភិបាលស្រុក​ព្រះនេត្រព្រះ​បាន​ប្រាប់​ថា ផ្លូវ​ដែល​ខូច​ប្រវែង​៤០០​ម៉ែត្រ​ខូច​មុន​អាណត្តិ​លោក​មក​ហើយ​នេះ​ជាប់​ផ្លូវបំបែក​ភ្លើង​ស្ត​ប់​នេះ​គឺ​ខូច​ដោយ​មន្ទី​អភិវឌ្ឍ​ជនបទ​ខេត្តបន្ទាយមានជ័យ​គ្រោង​ចាក់​ផ្លូវ​បេតុង​តែ​មិន​ទាន់​បាន​កសាង​នៅឡើយ ​ហើយ​ផ្លូវ​នេះ​ត​ភ្ជាប់​ពី​ស្រុក​ព្រះនេត្រព្រះ​ទៅ​ស្រុក​ភ្នំស្រុក​ប្រវែង​ប្រមាណ​២០​គីឡូម៉ែត្រ​ហើយ​ផ្លូវ​ក្នុងស្រុក​ភ្នំស្រុក​ប្រវែង​១៧​គីឡូម៉ែត្រ​និង​ជាង​៣​គីឡូម៉ែត្រ​នៅ​ក្នុងស្រុក​ភ្នំស្រុក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ