ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តាម​ពិត​ស្រា​នេះ​សោះ​ធ្វើ​ឲ្យ​ពុល​មនុស្ស​ស្លា.ប់ និង​ឈឺ​បែប​នេះ

5 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ ស្ថានភាព​ការ​ពុល​ស្រាស​នៅ​ស្រុក​សំបូរ​បាន​រីក​រាលដាល​ពី​ឃុំ​មួយ​ទៅ​ឃុំ មួយ​ដោយ​ក្នុង​អំឡុង​រយៈពេល​៣​ថ្ងៃ​គិត​ចាប់ពី​ថ្ងៃ​ទី​១៨ ដល់​ថ្ងៃ​ទី​២០ តុលា បាន​បង្ក​ឲ្យ​អ្នក ភូមិ​រស់នៅ​ក្នុងភូមិ​តំបន់​ដាច់​ស្រយាល​ផ្សេង​គ្នា យ៉ាងតិច​ចំនួន​៥​នាក់ ស្រី​ម្នាក់​ត្រូវ​បាន…

ខេត្តក្រចេះ ៖ ស្ថានភាព​ការ​ពុល​ស្រាស​នៅ​ស្រុក​សំបូរ​បាន​រីក​រាលដាល​ពី​ឃុំ​មួយ​ទៅ​ឃុំ មួយ​ដោយ​ក្នុង​អំឡុង​រយៈពេល​៣​ថ្ងៃ​គិត​ចាប់ពី​ថ្ងៃ​ទី​១៨ ដល់​ថ្ងៃ​ទី​២០ តុលា បាន​បង្ក​ឲ្យ​អ្នក ភូមិ​រស់នៅ​ក្នុងភូមិ​តំបន់​ដាច់​ស្រយាល​ផ្សេង​គ្នា យ៉ាងតិច​ចំនួន​៥​នាក់ ស្រី​ម្នាក់​ត្រូវ​បាន ពុល​ស្លាប់ និង​មាន​អ្នក​ភូមិ​ជាង​៧០​នាក់ ក្នុង​នោះ​មាន​ស្រី​១៧​នាក់​ផ្សេង​ទៀត​ក៏​កំពុង​តែ​ត្រូវ​បាន​ជួយ​សង្គ្រោះ ។​នេះ​បើ​តាម​របាយការណ៍​របស់​មន្ទីរ​សុខាភិបាល​ខេត្ត ។

របាយការណ៍​ដដែល​បាន​ឲ្យ​ដឹង​ថា ក្រៅពី​នោះ​មាន​ពលរដ្ឋ​ដែល​រង​គ្រោះ​ចំនួន​៤២​នាក់ ដែល​បាន​ធូរស្រាល ត្រូវ​បាន​ត្រឡប់​ទៅ​លំនៅ​ឋាន​វិញ ។

អាការ​ពុល​ដែល​អាជ្ញាធរ​កំណត់​ថា បណ្តាល​មក​ពី​ពុល​ស្រាស​នេះ ដំបូង គឺ​បាន​ផ្ទុះ​ឡើង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​ថ្ងៃ​ទី​១៨ តុលា ក្នុង​នោះ​បាន​បង្ក​ឲ្យ​ពលរដ្ឋ​៣​នាក់ ស្រី​ម្នាក់ បាន​ស្លាប់​ជា​បន្តបន្ទាប់ និង​មាន​ជាង​២០​នាក់​ទៀត បាន​រង​គ្រោះ​ដោយ​អាការ​ពុល ។ ការ​ពុល នេះ​បាន​កើត​មាន​ឡើង​ទៅ​លើ​ពលរដ្ឋ​រស់នៅ​ភូមិ​ដំ​រ៉ែ ឃុំ​បឹង​ចារ ស្រុក​សំបូរ បន្ទាប់​ពី​ពួក​គាត់ បាន​នាំ​គ្នា​ទទួលទាន​ស្រាស​នៅ​នឹង​ស្រែ​បាន​រយៈពេល​មួយ បន្ទាប់​ពី​ពួក​គាត់​បាន​បញ្ចប់​ការ​ច្រូតស្រូវ​ប្រ​វ៉ាស់​គ្នា និង​បាន​ហូប​ចុក​ក្លែម​ស្រាស​ជុំ​គ្នា​នៅ​នឹង​ស្រែ​ដូច​ទៅ​តាម​ទម្លាប់​រាល់​ឆ្នាំ ។

នគរបាល​ស្រុក​សំបូរ​បាន​ឲ្យ​ដឹង​ថា ក្រោយ​ស្ថានភាព​ពុល​នៅ​ភូមិ​ដំ​រ៉ែ ឃុំ​បឹង​ចារ បាន ស្ងប់ស្ងាត់​ដោយ​មាន​អ្នក​រង​គ្រោះ​ធ្ងន់ធ្ងរ និង​អ្នក​បាន​ទទួលទាន​ស្រា​តែ​មិន​ទាន់​កើត​មាន អាការ​ពុល​ត្រូវ​បាន​បញ្ជូន​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ។ បាតុភាព​ពុល​បាន​ផ្ទុះ​ឡើង​សា​ជា​ថ្មី​មួយ ទៀត ទៅ​លើ​ពលរដ្ឋ​ចំនួន​៣​ភូមិ ក្នុង​កោះ​ខ្ញែរ ស្រុក​សំបូរ​វិញ​ម្តង កាលពី​ថ្ងៃ​ទី​១៩ ខែតុលា ។ ការ​ពុល​សារ​ជា​ថ្មី​នៅ​ថ្ងៃ​បន្ទាប់​គ្នា​នេះ បាន​បង្ក​ឲ្យ​មាន​អ្នក​ភូមិ​យ៉ាងតិច​២​នាក់​ត្រូវ​បាន​ពុល​ស្លាប់​ជា​បន្តបន្ទាប់ និង​មាន​អ្នក​ភូមិ​ជាង​២០​នាក់​ទៀត ត្រូវ​បាន​ជួយ​សង្គ្រោះ ។ ការ​ពុល​បង្ក​ឲ្យ​មាន​អ្នក​ភូមិ​ស្លាប់​២​នាក់​សា​ជា​ថ្មី​នេះ ត្រូវ​បាន​នគរបាល​ស្រុក​សំបូរ​បញ្ជាក់​ថា បាន​កើត​មាន​ឡើង​បន្ទាប់​ពី​អ្នក​ភូមិ​បាន​នាំ​គ្នា​ទទួលទាន​ស្រាស នៅ​ក្នុង​ពិធី​កំដរ​បុណ្យសព​នៅ​ក្នុងភូមិ ។

អធិការ​នគរបាល​ស្រុក​សំបូ​រលោក​វរសេនីយ៍ឯក ប៊ុ​ន ឈឿ​ន បាន​ឲ្យ​ដឹង​ថា ស្រាស​ដែល​អ្នក​ភូមិ​បាន​ទទួលទាន​ក្នុង​ពិធី​កំដរ​បុណ្យសព និង​បាន​ពុល​នេះ គឺជា​ស្រាស​ដែល​ផលិត ចេញពី​កន្លែង​ធ្វើ​អា​ជី​កម្ម​តែ​មួយ ដែល​សង្ស័យ​ថា មាន​សារធាតុពុល និង​បាន​ដឹក​យក​មក​លក់​ចែកចាយ​ដល់​ឃុំ​មួយ​នេះ ។

ស្រប​ជាមួយ​គ្នា និង​បាតុភាព​ពុល​រហូត​បង្ក​ឲ្យ​មាន​ពលរដ្ឋ​ស្លាប់ និង​រង​គ្រោះ​ដោយ​ស្ថិត​ស្ថានភាព​ស្រវាំងភ្នែក ទន់ដៃទន់ជើង​ហេវ​ហត់​ណែន​ដើមទ្រូង ដែល​អាជ្ញាធរ​បាន​កំណត់​ថា បណ្តាល​មក​ពី​ពុល​ស្រាស​នេះ ។
អាជ្ញាធរ​ខេត្តក្រចេះ កាលពី​ថ្ងៃ​ទី​២០ តុលា បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​រស់នៅ​ស្រុក​សំបួរ ក៏​ដូច​ជា ពលរដ្ឋ​រស់នៅ​តាម​តំបន់​នានា​ក្នុង​ខេត្តក្រចេះ​បញ្ឈប់​ការ​ទទួលទាន​ស្រាស​មួយ​រយៈពេល ។ ជាមួយ​គ្នា​នេះ​អាជីវកម្ម​លក់​ស្រាស​មួយ​ចំនួន​នៅ​ក្នុងភូមិ និង​ឃុំ នានា​ក្នុងស្រុក​មួយ​នេះ ត្រូវ​បាន​អាជ្ញាធរ​ចុះ​ផ្អាក​ការ​ធ្វើ​អាជីវកម្ម​ផលិត និង​ក៏​មាន​ស្រាស និង​ស្រាថ្នាំ​ជា​ច្រើន​ផ្សេង ទៀត គឺ​ត្រូវ​បាន​អាជ្ញាធរ​រឹបអូស​យក​មក​រក្សា​ទុក ។

អធិការ​នគរបាល​ស្រុក​សំបូ​រលោក​ប៊ុ​ន ឈឿ​ន ក៏​បាន​ឲ្យ​ដឹង​ទៀត​ថា បន្ទាប់​ពី​ផ្ទុះ​បាតុភាព​ពុល​នេះ ម្ចាស់​អាជីវកម្ម​ផលិត​ស្រាស​ក្នុង​ឃុំ​បឹង​ចារ​ស្រុក​សំបូរ​ម្នាក់​ឈ្មោះ កុ​ច សុ​ហេង អាយុ​៣១​ឆ្នាំ ត្រូវ​បាន​កម្លាំង​នគរបាល​ឃាត់ខ្លួន និង​បញ្ជូន​ខ្លួន​មក​ស្នងការដ្ឋាន ដើម្បី​សាកសួរ ។

បើ​តាម​លទ្ធផល​វិភាគ​មួយ​របស់​មជ្ឈមណ្ឌល​មន្ទីរពិសោធន៍​ឧស្សាហកម្ម​កម្ពុជា​បាន​បង្ហាញ​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២០ តុលា​នេះ ដោយ​បាន​រក​ឃើញ​ថា ស្រាស​ដែល​អ្នក​ភូមិ​បាន​នាំ​គ្នា​ទទួលទាន​រហូត​កើត​មាន​អាការ​ពុល​ស្លាប់ និង​ធ្លាក់ខ្លួន​ឈឺ គឺ​សុទ្ធសឹងតែ​មាន​សារធាតុ​មេតា​ណុ​ល និង​អេតាណុល​ច្រើន​លើស​ពី​កម្រិត​អនុញ្ញាត​អតិបរមា ទើប​ធ្វើ​ឲ្យ​ប៉ះពាល់​សុខភាព និង​ប៉ះពាល់​អាយុជីវិត​ដល់​អ្នក​ទទួលទាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ