ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោះ​ខំ​ចាប់​យ៉ាងណា​ក៏​មិន​អស់​ដែរ បើ​បង្ក្រាប​ទីតាំង​ធំ​មិន​បាន​នោះ !

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​២​នាក់ និង​ស្ត្រី​ម្នាក់​សុទ្ធតែ​មានការ​ងារ​ធ្វើ​រៀង​ៗ​ខ្លួន​ទាំងអស់ ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​ចាប់ អារម្មណ៍​នោះ គឺ​អ្នក​ទាំងនោះ​គ្រាន់តែ​យក​ការងារ​របស់​ខ្លួន​បិទ​បាំង​នូវ​មុខរបរ​ទុច្ចរិត​តែ​ប៉ុណ្ណោះ​។ តាម​ពិត​មុខរបរ​សំខាន់​របស់​ពួក​គេ​គឺ​ជួញដូរ​គ្រឿង​ទៅ​វិញ​ទេ តែ​បាន​បែក​ការណ៍​ត្រូវ​បាន​កម្លាំង​នគរបាល ផ្នែក​ប្រឆាំង​គ្រឿងញៀន​ខណ្ឌ​ពោធិ៍​សែន​ជ័យ…

រាជធានី​ភ្នំពេញ ៖ បុរស​២​នាក់ និង​ស្ត្រី​ម្នាក់​សុទ្ធតែ​មានការ​ងារ​ធ្វើ​រៀង​ៗ​ខ្លួន​ទាំងអស់ ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​ចាប់ អារម្មណ៍​នោះ គឺ​អ្នក​ទាំងនោះ​គ្រាន់តែ​យក​ការងារ​របស់​ខ្លួន​បិទ​បាំង​នូវ​មុខរបរ​ទុច្ចរិត​តែ​ប៉ុណ្ណោះ​។ តាម​ពិត​មុខរបរ​សំខាន់​របស់​ពួក​គេ​គឺ​ជួញដូរ​គ្រឿង​ទៅ​វិញ​ទេ តែ​បាន​បែក​ការណ៍​ត្រូវ​បាន​កម្លាំង​នគរបាល ផ្នែក​ប្រឆាំង​គ្រឿងញៀន​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​នគរបាល​ប៉ុស្តិ៍​កា​កាប​១ ចាប់ខ្លួន​។ ដោយ​ដកហូត​បាន​គ្រឿងញៀន​ជិត​កន្លះ​គីឡូក្រាម រួម​ជាមួយនឹង​សម្ភារ​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​ផង​ដែរ​។ ការ​ចាប់ខ្លួន​នោះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​២ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០១៨​។

នៅ​ក្នុងផ្ទះ​មួយ​កន្លែង ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ តាម​ប្រ​ភ​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ត្រូវ​នគរបាល​ចាប់ខ្លួន​នោះ​ទី​១,​ឈ្មោះ ឯម វិបុល ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​ជាង​ម៉ា​ស៊ី​ត្រជាក់ ស្នាក់​នៅ​ក្នុងភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ទី​២,​ឈ្មោះ ឡឹ​ក ប្រុស ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​ជាងសំណង់ ស្នាក់​នៅ​ក្នុងភូមិ​ចម្ការ​ស្បូវ ឃុំ​អង្គ​ពពេល ស្រុក​គង់​ពិសី ខេត្តកំពង់ស្ពឺ​។

ទី​៣,​ឈ្មោះ ស្រី ពៅ ភេទ​ស្រី អាយុ​២៤​ឆ្នាំ មុខរបរ​ជានា​រី​បម្រើ​នៅ​ហាង​ខារ៉ាអូខេ ស្នាក់​នៅ​កន្លែងធ្វើការ​ក្នុងភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ មានស្រុក​កំណើត​នៅ​ក្នុងភូមិ​អង្គ​ង ឃុំ​អង្គ​ង ស្រុក​មោងឫស្សី ខេត្តបាត់ដំបង​។ ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា នៅ​ក្នុង​ប្រតិបត្តិការ​ខាងលើ​នោះ កម្លាំង​នគរបាល​បាន​ធ្វើការ​ដកហូត​បាន គ្រឿងញៀន​ចំនួន​២​កញ្ចប់​ធំ ដែល​មាន​ទម្ងន់​ដល់​ទៅ​ជិត​កន្លះ​គីឡូក្រាម និង​មាន​តម្លៃ​ខ្ទង់ពាន់​ដុល្លារ រួម​ជាមួយ​វត្ថុ​តាង​មួយ​ចំនួន​ទៀត​ផង​ដែរ​។ នៅ​ពេល​ជាប់អន្ទាក់​របស់​នគរបាល​នោះ ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​ជួញដូរ​គ្រឿងញៀន​នៅ​ទីតាំង​ខាងលើ ហើយ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ដឹង ក៏​រាយការណ៍​ជូន​នគរបាល​ចុះ​ទៅ​ឡោម​ព័ទ្ធ​ចាប់ខ្លួន​តែ​ម្ដង​។

បន្ទាប់​មក​បាន​នាំ​ទៅ​សាកសួរ​នៅ​អធិការដ្ឋាន នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលា​ដំ​ដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ តាម​ផ្លូវច្បាប់​។ គួរ​បញ្ជាក់​ផង​ដែរ​ថា គ្រឿងញៀន​បាន​បំផ្លាញ​អនាគត សុភមង្គល​ក្នុង​គ្រួសារ និង​អាយុជីវិត​របស់​អ្នក​ប្រើប្រាស់ ព្រមទាំង​ប៉ះពាល់​ដល់​សង្គម​ជាតិ​ទាំងមូល​។ ប៉ុន្តែ​បើ​ទោះបីជា​មានការ​បង្ក្រាប​តាម​បែប​ភ្លៀងរលឹម​ពី​សំណាក់​សមត្ថកិច្ច​ក៏​ដោយ​ក៏​មិន​ចេះ​អស់​ដែរ​នៅ​តែ​មានការ​ធ្វើ​ចរាចរណ៍​ជួញដូរ​ដោយ​ខុសច្បាប់ និង​មាន​អ្នកទិញ​យក​ទៅ​ប្រើប្រាស់​បង្ក្រាប​មិន​ចេះ​អស់​ឡើយ​។

មូលហេតុ​នេះ​ត្រូវ​បាន​គេ​មើលឃើញ​ថា ទោះបីជា​មានការ បង្ក្រាប​ធ្វើ​ឡើង​ជាប់​រហូត និង​ចាប់ខ្លួន​ក្រុម​សង្គម​ងងឹត​បានជា​បន្តបន្ទាប់​ពិតមែន ប៉ុន្តែ​មិន​អាច​អស់​បាន​ឡើយ​។ ព្រោះ​ភាគច្រើន​បង្ក្រាប​បាន​តែ​អ្នក​ជួញដូរ​តូចតាច​ប៉ុណ្ណោះ ចំណែកឯ​តាំង និង​មេខ្លោង​ធំ​ដែល​ជា​ប្រភព​ចែកចាយ​ដ៏​សំខាន់​ៗ​រក​មិនឃើញ និង​បង្ក្រាប​មិន​បាន​ផង​នោះ​។ ដូច្នេះ​ខំប្រឹង​យ៉ាងណា​ក៏​មិន​អស់​ដែរ​ហើយ​មិន​ខុស​ពី​ការ​វែក​ចក​ឡើយ ហេតុនេះ​សមត្ថកិច្ច​គួរតែ ស្រាវជ្រាវ​រក​ទីតាំង​ធំ​ៗ​ដើម្បី​បង្ក្រាប​ទើប​ស្ងប់ស្ងាត់​៕
https://www.youtube.com/watch?v=nbwozAV20kI

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ