ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តាម​ពិត​ឃាតក​សម្លា.ប់​ក្មេង​ស្រី​២​នាក់​ញាត់​ចូល​កេះ ជា​បងប្អូន​ជីទួតមួយ​នឹង​គ្នា​សោះ

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ឃាតក​សម្លាប់​ក្មេង​ស្រី​២​នាក់​បងប្អូន​បង្កើត​រួច​ញាត់​ក្នុង​កេះ កាលពី​យប់​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០១៨ នៅ​ភូមិ​ថ្មី ឃុំ​ផ្សារ ស្រុក​បរិបូណ៌ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​បាន​ហើយ…

ខេត្តកំពង់ឆ្នាំង ៖ ឃាតក​សម្លាប់​ក្មេង​ស្រី​២​នាក់​បងប្អូន​បង្កើត​រួច​ញាត់​ក្នុង​កេះ កាលពី​យប់​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០១៨ នៅ​ភូមិ​ថ្មី ឃុំ​ផ្សារ ស្រុក​បរិបូណ៌ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​បាន​ហើយ និង​បាន​យក​ទៅ​ធ្វើ​ត្រាប់​តាម នៅ​រសៀល​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០១៨​នេះ ដោយ​មាន​ប្រជាពលរដ្ឋ ចូល​ចោម​មើល​យ៉ាងច្រើន​កុះករ​។ តាម​ការ​ឲ្យ​ដឹង​ពី​លោក ប៉ុ​ល វុ​ទ្ធី ស្នងការ​រង​នគរបាល​ខេត្តកំពង់ឆ្នាំង ទទួល​បន្ទុក​ការិយាល័យ​កណ្ដាល​យុត្តិធម៌ បាន​ឲ្យ​ដឹង​ថា ជន​ដៃដល់​ក្នុង​អំពើ​ឃាតកម្ម​យ៉ាង​សាហាវយង់ឃ្នង​នេះ មានឈ្មោះ ឆុំ ពយ ហៅ​ផ្ល​យ តូច​អាយុ​២៣ ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឃុំ​ជាមួយ​កុមារី​រង​គ្រោះ និង​មានផ្ទះ​ចម្ងាយ​ពី​គ្នា​តែ​ជាង​៧០​ម៉ែត្រ​ប៉ុណ្ណោះ​។

លោក​បាន​បញ្ជាក់​ថា ជន​ដៃដល់​ត្រូវជា​បងប្អូន​ជីទួតមួយ​នឹង​កុមារ​រី​រង​គ្រោះ​ទៀត​ផង​។ ប្រភព​ដដែល​បាន​បន្ត​ថា នៅ​យប់​ថ្ងៃ​កើតហេតុ​មាន​យុវជន​មួយ​ក្រុម​មាន​មនុស្ស​ប្រមាណ​ជិត​១០​នាក់ បាន​នាំ​គ្នា​ផឹកស៊ី នៅផ្ទះ​មួយ​ផ្សេង​ទៀត ជិត​ផ្ទះ​កុមារី​រង​គ្រោះ​។ លុះ​ពេល​ផឹកស៊ី​បាន​បញ្ចប់ អ្នក​ផឹកស៊ី​បាន​បែក​គ្នា​ទៅ​ផ្ទះ​អស់​ទៅ ពេល​នោះ​ជន​ដៃ​ឈ្មោះ ឆុំ ពយ បាន​ដើរ​សំដៅ​មក​ផ្ទះ​កុមារី​រង​គ្រោះ រួច​ឡើង​ទៅ​ចាប់រំលោភ​ក្មេង​ស្រី​រង​គ្រោះជា​បង​ឈ្មោះ អ៊ុ​ន ល​ក្ខិ​ណា អាយុ ១៤ រហូត​បាន​សម្រេច​។

ក្រោយ​ពេល​រំលោភ​ក្មេង​ស្រី​ហើយ ជន​ដៃដល់​បាន​គម្រាម មិន​អោយ​ក្មេង​ស្រី​រង​គ្រោះ ប្រាប់​នរណា​ទេ តែ​ក្មេង​ស្រី​រង​គ្រោះ​បាន​និយាយ​ថា​នឹង​ប្រាប់​គេ ហើយ​ប្តឹង​សមត្ថកិច្ច​ឲ្យ​ចាប់ខ្លួន​។ ស្រប​ពេល​នោះ​ដែរ ក្មេង​ស្រី​រង​គ្រោះជា​ប្អូន​ឈ្មោះ ជន់ មេត្តា អាយុ​៧​ឆ្នាំ បាន​ភ្ញាក់​ហើយ​ស្រែកយំ ពេល​នោះ ជន​ដៃដល់​បាន​វាយ​ក្មេង​រង​គ្រោះជា​ប្អូន​មួយ​ដៃ​រហូត​សន្លប់​។ ហើយ​បន្ទាប់​មក​ក៏​វាយ​ក្មេង​ស្រី​រង​គ្រោះជា​បង​រហូត ដល់​សន្លប់ បន្ទាប់​មក​ជន​ដៃដល់​បាន​យក​ខ្នើយ​សង្កត់​ខ្ទប់​មុខ​ក្មេង​ស្រី​រង​គ្រោះ​ទាំង​ពីរ​រហូត​ដល់​ដាច់ខ្យល់​ស្លាប់​។

ក្រោយ​ពី​សម្លាប់​ក្មេង​ស្រី​រង​គ្រោះ​ទាំង​ពីរ​នាក់​ហើយ ជន​ដៃដល់​បាន​លើកសព​ក្មេង​ទាំង​ពីរ​ដាក់​ចូល​កេះ ដាក់​ខោអាវ របស់​គ្រួសារ​រង​គ្រោះ រួច​ខ្ទាស់​គន្លឹះ និង​ដើរ​ចេញ​ទៅ​ផ្ទះ​តែ​ម្តង​។ ក្រោយ​ការ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់​របស់ សមត្ថកិច្ច ជន​ដៃដល់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​នៅ​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០១៨ ដើម្បី​យក​មក​សាកសួរ តាម​ជំនាញ ទើប​ជន​ដៃដល់​ព្រម​សារភាព​។ ជន​ដៃដល់​ត្រូវ​បាន​សមត្ថកិច្ច​រៀបចំ​កសាង​សំណុំរឿង បញ្ជូន ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​។

សូម​រំលឹក​ថា កុមារី​រង​គ្រោះ​២​នាក់​បងប្អូន ត្រូវ​បាន​ឪពុក​ម្តាយ​ទៅ​ធ្វើការ នៅ​ស្រុក​ឆ្ងាយ ដោយ​ក្នុង​នោះ​ឪពុក​ឈ្មោះ ប្រាក់ ជា ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ ម្តាយ​ឈ្មោះ អុល ធីតា ទៅ​ធ្វើការ​នៅ​ភ្នំពេញ ដោយ​ចោល​កូន​ទាំង​ពីរ​នាក់​ឲ្យ​យ​នៅ​ចាំផ្ទះ ដោយ​គ្រាន់តែ​ផ្តាំផ្ញើ​ឪពុកមា ម្តាយមីង ឲ្យ​ជួយ​មើល​ប៉ុណ្ណោះ​។ នៅ​យប់​កើតហេតុ​ថ្ងៃ​ទី​១៧ ខែតុលា កុមារី​រង​គ្រោះ​ទាំង​ពីរ​នាក់​ត្រូវ​ជន​ដៃដល់ រំលោភ​ក្មេង​ស្រី​ជា​បង ហើយ​បែក​ការណ៍​ក៏​បាន​សម្លាប់​ទាំង​ពីរ​នាក់​បំបិទមាត់​តែ​ម្តង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ