ខេត្តពោធិ៍សាត់ ៖ បុរសម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួននៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង១១ព្រឹក តាមដីការបស់ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពីបទប្រទូស្ដកេរ្ដ៍ដែលប្រព្រឹត្តកាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៨កន្លងទៅនេះ នៅចំណុចម៉ុងបង្ហៀរ ស្ថិតក្នុងភូមិបឹងឈូក ឃុំអន្លង់វិល ស្រុកកណ្ដៀង ។
សមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យឈ្មោះ ឡេ កៃ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរអិស្លាម រស់នៅភូមិកណ្ដាល ឃុំកញ្ជរ ស្រុកកណ្ដៀង ចំណែកនារីរងគ្រោះអាយុ២១ឆ្នាំ ជនជាតិខ្មែរអិស្លាមដូចគ្នា រស់នៅស្រុកកណ្ដៀង។
ការឃាត់ខ្លួនខាងលើនេះ គឺតាមដីការរបស់លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ បន្ទាប់ពីឪពុកម្ដាយនារីរងគ្រោះប្ដឹងថា កាលពីថ្ងៃទី០៨ តុលា ម៉ោង៤និង៣០នាទីរសៀល ជនសង្ស័យនេះបានចាប់កូនក្រមុំគាត់អង្អែលអោបថើបពេញរាងកាយ រួចហើយបីទំលាក់ទឹកប៉ុនប៉ងរំលោភ ប៉ុន្តែកូនរបស់គាត់បានរើបំរាស់រួចក៏រត់មកផ្ទះ។ ភ្លាមៗនោះកូនរបស់គាត់មិនហ៊ានប្រាប់រឿងរ៉ាវដែលកើតឡើងនេះទេ លុះមកដល់ថ្ងៃទី១៩ ទើបប្រាប់ ក៏ប្ដឹងសមត្ថកិច្ចឲ្យឃាត់ខ្លួនតែម្ដង។
នៅចំពោះមុចសមត្ថកិច្ចជនសង្ស័យ ឡេ កៃ បានសារភាពថា ខ្លួនគ្រាន់តែបានស្ទាបអង្អែលប៉ុណ្ណោះ មិនបានធ្វើអ្វីឲ្យលើសនេះទេ ដោយសារថ្ងៃនោះខ្លួនស្រវឹងស្រា។ ទោះយ៉ាងណាសមត្ថកិច្ចនៅតែកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង ដើម្បីចាត់ការបន្តទៅតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ