ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លាំង​បាត់​! ដាក់​លើ​គ្រែ​… ចង​អង្រឹង​ដេកចាំ​ម៉ូយ​ទាំង​ព្រឹក

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ថ្នាំ​ញៀន​ជា​ច្រើន​កញ្ចប់​ត្រូវ​បាន​ជនសង្ស័យ​ម្នាក់​ដាក់​នៅ​ក្រោម​អង្រឹង​លើ​គ្រែ​លក់​ទាំង​ព្រឹក​ដូច​លក់​បន្លែ​ត្រី សាច់ ដោយ​មិន​ខ្លាចញញើត​ច្បាប់​បន្តិច​សោះ ប៉ុន្តែ​​សកម្មភាព​នោះ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​ក៏​រាយការណ៍​ជូន​នគរបាល​ខណ្ឌដង្កោ​ចុះ​ទៅ​ធ្វើការ​ចាប់ខ្លួន​ភ្លាម​ៗ កាលពី​ម៉ោង​១០​និង​៤០​នាទី​ព្រឹក ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០១៨…

រាជធានី​ភ្នំពេញ ៖ ថ្នាំ​ញៀន​ជា​ច្រើន​កញ្ចប់​ត្រូវ​បាន​ជនសង្ស័យ​ម្នាក់​ដាក់​នៅ​ក្រោម​អង្រឹង​លើ​គ្រែ​លក់​ទាំង​ព្រឹក​ដូច​លក់​បន្លែ​ត្រី សាច់ ដោយ​មិន​ខ្លាចញញើត​ច្បាប់​បន្តិច​សោះ ប៉ុន្តែ​​សកម្មភាព​នោះ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​ក៏​រាយការណ៍​ជូន​នគរបាល​ខណ្ឌដង្កោ​ចុះ​ទៅ​ធ្វើការ​ចាប់ខ្លួន​ភ្លាម​ៗ កាលពី​ម៉ោង​១០​និង​៤០​នាទី​ព្រឹក ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០១៨ នៅ​ក្នុងផ្ទះ​គ្មាន​លេខ សិ្ថ​ត​ក្នុងភូមិ​ព្រែក​ថ្លឹង សង្កាត់​ជើងឯក ខណ្ឌដង្កោ ។

ជនសង្ស័យ​ឈ្មោះ ទិ​ត្យ ពៅ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​សិ្ថ​ត​នៅ​ភូមិ​រលួស សង្កាត់​ជើងឯក ខណ្ឌដង្កោ ។

តាម​ប្រ​ភ​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ខាងលើ​បាន​ដាក់​លក់​ថ្នាំ​ញៀន​នៅ​លើ​គ្រែ ហើយ​បាន​ចង​អង្រឹង​ដេក​ពីលើ​រង់ចាំ​ម៉ូយ​ទៅ​ទិញ​យក​ទៅ​ប្រើប្រាស់ ប៉ុន្តែ​សកម្មភាព​ជួញដូរ​គ្រឿងញៀន​ដូច​ជា​ការ​លក់​បន្លែ ត្រី សាច់​បែប​នេះ ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​ក៏​រាយការណ៍​ជូន​នគរបាល​ឲ្យ​ចុះ​បង្ក្រាប​។

ប្រភព​ដដែល​បន្ត​ទៀត​ថា ក្រោយ​ទទួល​ដំណឹង​នេះ​ភ្លាម លោក​វរសេនីយ៍ឯក ជឹ​ម ស៊ី​ថា អធិការ​នគរបាល​ខណ្ឌដង្កោ បាន​បញ្ជា​លោក​អធិការរង​នគរបាល​២​រូប រួម​មាន​លោក​វរសេនីយ៍ទោ សូរ វិសាល និង​លោក​វរសេនីយ៍ត្រី ជាង ហុ​ក​សែ ដឹកនាំ​កម្លាំង​ចុះ​ទៅ​សហការ​ជាមួយ​លោក​អនុសេនីយ៍ឯក មាន វណ្ណ​ថុ​ន នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ជើង​ឯក ធ្វើការ​បង្ក្រាប និង​ចាប់ខ្លួន​ជនសង្ស័យ​ខាងលើ ព្រមទាំង​ដកហូត​ថ្នាំ​ញៀន​ចំនួន​៦​​កញ្ចប់​, ថង់​សម្រាប់​ច្រកថ្នាំ​ញៀន​មួយ​ចំនួន និង​ឧបករណ៍​ប្រើប្រាស់​ថ្នាំ​ញៀន​មួយ​ចំនួន និង​ដែក​សម្រាប់​ចូក​ថ្នាំ​ញៀន​១​ផង​ដែរ​។

ក្រោយ​ពេល​ចាប់ខ្លួន​កម្លាំង​នគរបាល​បាន​នាំ​ជនសង្ស័យ​ទៅ​ធ្វើការ​សួរនាំ និង​កសាង​សំណុំរឿង​នៅ​អធិការ​នគរបាល​ខណ្ឌដង្កោ ដើម្បី​បញ្ជូន​ទៅ​កាន់​សាល​ដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ