ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹមរយៈពេល​​១ថ្ងៃ​ ស្លា.ប់​៧​នាក់ របួសធ្ងន់​ស្រាល​២២​នាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​រយៈពេល​ពីរ​ថ្ងៃ​គិត​ពី​ថ្ងៃ​ទី​២០-២១ ខែតុលា ឆ្នាំ​២០១៨ កើតឡើង​១៤​លើក​(​យប់​៣​លើក​)​ស្លាប់​៧​នាក់​(​ស្រី​៣​នាក់​) របួសធ្ងន់​១៣​នាក់​(​ស្រី​២​នាក់​) របួសស្រាល​៩​នាក់​(​ស្រី​២​នាក់​) នេះ​បើ​យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​ដឹង…

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​រយៈពេល​ពីរ​ថ្ងៃ​គិត​ពី​ថ្ងៃ​ទី​២០-២១ ខែតុលា ឆ្នាំ​២០១៨ កើតឡើង​១៤​លើក​(​យប់​៣​លើក​)​ស្លាប់​៧​នាក់​(​ស្រី​៣​នាក់​) របួសធ្ងន់​១៣​នាក់​(​ស្រី​២​នាក់​) របួសស្រាល​៩​នាក់​(​ស្រី​២​នាក់​) នេះ​បើ​យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​ដឹង ។

មូលហេតុ​គ្រោះថ្នាក់ : ល្បឿន​៨​លើក​ស្លាប់​៤​នាក់​, មិន​ប្រកាន់​ស្តាំ​១​លើក​, បត់​គ្រោះថ្នាក់​២​លើក ស្លាប់​២​នាក់​, ប្រជែង​២​លើក​, មិន​គោរព​សិទ្ធិ​១​លើក​ស្លាប់​១​នាក់ ។ សរុប​ស្លាប់​៧​នាក់ : ម៉ូតូ​៦​នាក់ (​មិន​ពាក់មួក​៥​នាក់​) ថ្មើរជើង​១​នាក់ ។

គ្រោះថ្នាក់​ប៉ះទង្គិច : ម៉ូតូ​នឹង​ម៉ូតូ​៥​លើក ស្លាប់​៣​នាក់​, ម៉ូតូ​នឹង​រថយន្ត​តូច​៥​លើក ស្លាប់​២​នាក់​, ម៉ូតូ​នឹង​ថ្មើរជើង​១​លើក ស្លាប់​១​នាក់​, ម៉ូតូ​និង​រថយន្ត​ធំ​២​លើក​, ម៉ូតូ​ដួល​ខ្លួនឯង​១​លើក ស្លាប់​១​នាក់ ។

បណ្តាល​ឲ្យ​ខូចខាត​យាន​២៦​គ្រឿងក្នុង​នោះ​មាន : ម៉ូតូ​១៨​គ្រឿង​, រថយន្ត​តូច​៦​គ្រឿង​, រថយន្ត​ធំ​២​គ្រឿង​, ថ្មើរជើង​១​នាក់ ។ យានយន្ត​បង្កហេតុ : ម៉ូតូ​៨​លើក​, រថយន្ត​តូច​៤​លើក​, រថយន្ត​ធំ​៤​លើក​។ គ្រោះ​ថ្នាក់លើ​ផ្លូវ : ផ្លូវជាតិ​៧​លើក​,​ផ្លូវ​ខេត្ត​៦​លើក​,​ផ្លូវលំ​១​លើក ។

រាជធានី​-​ខេត្ត​មាន​គ្រោះថ្នាក់​និង​រង​គ្រោះ​ច្រើន : ខេត្តកំពង់ធំ​១​លើក ស្លាប់​១​នាក់ របួស​២​នាក់​,​ប៉ៃលិន​១​លើក ស្លាប់​១​នាក់ របួស​២​នាក់​, ខេត្តក្រចេះ​៣​លើក ស្លាប់​៣​នាក់ (​ស្រី​១​នាក់​) របួស​៣​នាក់ (​ស្រី​១​នាក់​) ខេត្តស្វាយរៀង​១​លើក ស្លាប់​១​នាក់​, ខេត្តព្រៃវែង​១​លើក ស្លាប់​១​នាក់ និង​ខេត្តកណ្តាល​២​លើក របួស​៦​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ