ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាន​បារមី​មក​ពី​ភ្នំពេញ ឬ​មក​ពី​តាម​បណ្ដា​ខេត្ត​ជួបជុំ​គ្នា​នៅ​ភ្នំ​ឈ្ងោក​(​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ អ្នក​ស្នង​រូប​ដែល​អះអាង​ថា មាន​បារមី​ជួយ​ប្រស់​សត្វលោក​គ្រោង និង​រៀបចំ​ធ្វើបុណ្យ​ដ៏​ធំ​មួយ​នៅ​រមណី​ដ្ឋា​ន​ទេសចរ​ភ្នំ​ឈ្ងោក ឃុំ​ត្រពាំង​ព្រីង ស្រុក​ទឹកឈូ ខេត្តកំពត ។ ការ​រៀបចំ​ធ្វើបុណ្យ​ដ៏​ធំ​មួយ​នេះ…

ខេត្តកំពត ៖ អ្នក​ស្នង​រូប​ដែល​អះអាង​ថា មាន​បារមី​ជួយ​ប្រស់​សត្វលោក​គ្រោង និង​រៀបចំ​ធ្វើបុណ្យ​ដ៏​ធំ​មួយ​នៅ​រមណី​ដ្ឋា​ន​ទេសចរ​ភ្នំ​ឈ្ងោក ឃុំ​ត្រពាំង​ព្រីង ស្រុក​ទឹកឈូ ខេត្តកំពត ។

ការ​រៀបចំ​ធ្វើបុណ្យ​ដ៏​ធំ​មួយ​នេះ ត្រូវ​បាន​អ្នក​ស្នង​រូប​ផ្សេង​ៗ​ដែល​មាន​បារមី​ពូកែ​អាច​ជួយ​ប្រស់​សត្វលោក​នេះ អ្នក​ស្នង​រូប​អាច​និយាយ​បាន​ថា អ្នកមាន​បារមី​មក​ពី​ភ្នំពេញ ឬ​មក​ពី​តាម​បណ្ដា​ខេត្ត ជួបជុំ​គ្នា​នៅ​ភ្នំ​ឈ្ងោក​នេះ​តែ​ម្ដង នៅ​ពេល​ខាង​មុខ ។ ព្រោះ​គេ​បានដឹង​ថា នៅ​ភ្នំ​ឈ្ងោក​ភាគច្រើន​មាន​អ្នកទេសចរ​បរទេស​ច្រើន គេ​ចូល​ចិត្ត​មក​លេង​នៅ​ក្នុង​រូងភ្នំ ដែល​មាន​ប្រាសាទ​បាក់បែក តាំងពី​ជំនាន់​មុន រហូត​មក​ដល់​បច្ចុប្បន្ន​នេះ អ្នក​ស្នង​រូប​ជា​ច្រើន​នាក់​បាន​រៀបចំ​រូបសំណាក់​ជា​ច្រើន រួម​ទាំង​មាន​តាំង​មឈូស​សព​ទៀត​ផង ។

លោកយាយ ញ៉ែ​ម សុជាតា អាយុ​៧៣​ឆ្នាំ ដែល​បាន​តាំងខ្លួន​ថា ជា​អ្នកចេះ​មើលជំងឺ និង​ចេះ​ទស្ស​ទាយ​បាន​និយាយ​ប្រាប់​ឲ្យ​ដឹង​ថា គាត់​ចេះ​មើល​អ្នកមាន​ជំងឺ​ឲ្យ​ជានា​សះរោគ​គា​នោះ តាំងពី​គាត់ អាយុ​១៨​ឆ្នាំ​មក​ម្ល៉េះ ហើយ​មក​រស់នៅ​ភ្នំ​ឈ្ងោក​នេះ ជាង​១០​ឆ្នាំទៅ​ហើយ​ដែរ ។ លោកយាយ ញ៉ែ​ម សុជាតា និយាយ​ថា គាត់​បាន​ចេះ​ចាំ​មន្តអាគម​ន៍​ខ្លះ​ៗ​រួម​ទាំង​ថ្នាំបុរាណ​ឲ្យ​អ្នកមាន​ជំងឺ​ផឹក អ្នកជំងឺ​ខ្លះ​ជានា អ្នកជំងឺ​ខ្លះ​មិន​ជានា​នេះ តាម​កម្ម​និស្ស័យ​របស់​មនុស្ស ។

លោកយាយ ញ៉ែ​ម សុជាតា និយាយ​ថា សព្វថ្ងៃ​នៅ​ភ្នំ​ឈ្ងោក​នេះ​មាន​គ្រូ​ចេះ​មើល​អ្នកជំងឺ​ឲ្យ​ជា​សះស្បើយ​ច្រើន ។ ប៉ុន្តែ​អាស្រម​ប្រក់ ដោយ​ស័ង្កសី​តូច​មួយ នៅ​ផ្លូវ​ឡើង​ទៅ​កាន់​ប្រាសាទ​បាក់បែក​អស់​ទៅ​ហើយ ។ ប៉ុន្តែ​សព្វ​ថ្ងៃនេះ​គាត់​បាន​ជួល​អ្នក​ភូមិ​បុះ​ត្របែក​ឲ្យ​ជួយ​ជួសជុល​អ​ស្រម​នេះ​ឡើង​វិញ ព្រោះ​គ្រោង និង​រៀបចំ​បុណ្យ​ធំ​មួយ​នៅ​ភ្នំ​រមណីយដ្ឋាន​ភ្នំ​ឈ្ងោក​នេះ នៅ​ពេល​ខាង​មុខ ។ លោកយាយ​និយាយ​ថា ការ​ធ្វើបុណ្យ​នៅ​ពេល​ខាង​មុខ​នេះ មាន​អ្នក​ស្នង​រូប​បារមី​ផ្សេង​ៗ​គ្នា​មក​ពី​ខេត្ត​ឆ្ងាយ​ៗ ។

គេ​បាន​នៅ​ចាំ​ថា កាលពី​ជាង​១០​ឆ្នាំ​មុន មាន​ព្រះសង្ឃ​មួយ​អង្គ​គេ​ស្គាល់​ថា ព្រះ​អង្គ​ខ្មៅ​គង់នៅ​ក្នុង​វត្ត​សិរីសោភា​ជិត​ភ្នំ​ឈ្ងោក ។ ព្រះ​អង្គ​ខ្មៅ​អង្គ​នោះ​ចេះ​វាស់​កាត់​អ្នកជំងឺ​តាម​ទូរ​ស័​ព្វ​តែ​ក្រោយមក​ព្រះ​អង្គ​ខ្មៅ​មាន​មហិច្ឆតា​កោងកាច​ខ្លាំង​ពេក ក៏​រលាយ​រលត់​ផុត​បាត់​ទៅ​វិញ​អស់​ទៅ ។ កាល​ណោះ​អ្នកជំងឺ​ជា​ច្រើន​នាក់​បាន​មក​ដេក​ស្លាប់​ក្នុង​វត្ត​មួយ​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ