ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រន្ធត់ណាស់! រថភ្លើង​បុក​មនុស្ស​ស្លា.ប់​ប្រមាណ​៦០​នាក់​

5 ឆ្នាំ មុន

ប្រទេស​ឥណ្ឌា ៖ មនុស្ស​ប្រមាណ​ជា​៦០​នាក់​បាន​ត្រូវ​ស្លាប់​កាល​ពីថ្ងៃ​ទី​១៩ ​តុលា ដោយ​សារ​រថភ្លើង​មួយ​បុក​មនុស្ស​ម្នា​ដែល​ប្រមូលផ្ដុំ​គ្នា​លើ​ផ្លូវដែក សម្រាប់​ពិធីបុណ្យ​មួយ​។​បណ្ដា​​សាច់ញាតិ​ជន​រង​គ្រោះ​បាន​រៀបចំ​ធ្វើ​បាតុកម្ម​មួយ​នា​ថ្ងៃ​ទី​២០​តុលា ដើម្បី​តវ៉ា​ក្រោយ​គ្រោះថ្នាក់​នោះ​។ ប៉ូលិស​នា​ថ្ងៃ​ទី​២០ ​តុលា ​បើក​ការ​ស៊ើ​ប​អង្កេត​រក​មូលហេតុ​នៃ​សោកនាដកម្ម​នេះ…

ប្រទេស​ឥណ្ឌា ៖ មនុស្ស​ប្រមាណ​ជា​៦០​នាក់​បាន​ត្រូវ​ស្លាប់​កាល​ពីថ្ងៃ​ទី​១៩ ​តុលា ដោយ​សារ​រថភ្លើង​មួយ​បុក​មនុស្ស​ម្នា​ដែល​ប្រមូលផ្ដុំ​គ្នា​លើ​ផ្លូវដែក សម្រាប់​ពិធីបុណ្យ​មួយ​។​បណ្ដា​​សាច់ញាតិ​ជន​រង​គ្រោះ​បាន​រៀបចំ​ធ្វើ​បាតុកម្ម​មួយ​នា​ថ្ងៃ​ទី​២០​តុលា ដើម្បី​តវ៉ា​ក្រោយ​គ្រោះថ្នាក់​នោះ​។

ប៉ូលិស​នា​ថ្ងៃ​ទី​២០ ​តុលា ​បើក​ការ​ស៊ើ​ប​អង្កេត​រក​មូលហេតុ​នៃ​សោកនាដកម្ម​នេះ ក្រោយ​រថភ្លើង​បុក​មនុស្ស​មួយ​ក្រុម​ដែល​ប្រមូលផ្ដុំ​គ្នា​នៅ​លើ​ផ្លូវដែក ត្រង់​កន្លែង​មួយ​ជិត​ក្រុង​អម្រិ​ត​សារ​កាល​ពី​យប់​ថ្ងៃ​ទី​១៩​តុលា​។​ មនុស្ស​ទាំងនេះ​ជួបជុំ​គ្នា​លើ​ផ្លូវដែក​នា​ឱកាស​បុណ្យ​ហ៊ី​ណ្ឌូ​មួយ​នៅ​ក្រុង​អ​ម្រិ​ត​សារ រដ្ឋ​PENDJAB​ភាគ​ខាងជើង​ឥណ្ឌា​។​

មនុស្ស​ម្នា​ប្រមូលផ្ដុំ​គ្នា​លើ​ផ្លូវដែក​ដើម្បី​ទស្សនាការ​បាញ់​កាំ​ជ្រូ​ច នា​យប់​ថ្ងៃ​បុណ្យ​DUSSEHRA ជា​បុណ្យ​ពេញ​និយម​មួយ​នៅ​ភាគ​ខាងជើង​ឥណ្ឌា​។​ អ្នក​ទទួលខុសត្រូវ​ម្នាក់​​របស់​ប៉ូលិស​មាន​វត្ត​មាននៅ​កន្លែង​កើតហេតុ​និយាយ​ថា មាន​សំឡេង​លាន់រ​ហ៊ឹង​ពេល​បាញ់​កាំជ្រួច អាស្រ័យ​ហេតុនេះ​បានជា​គេ​សា្ដ​ប់​ពុំ​ឮ​សំឡេង​រថភ្លើង​ដែល​មក​ដល់។

ចំណែក​អ្នក​បើក​រថភ្លើង​វិញ​និយាយ​ប្រាប់​ប៉ូ​លិ​ស​ថា ពុំ​បាន​មើលឃើញ​មនុស្ស​ម្នា​ ព្រោះ​ចេញពី​ផ្លូវ​កោង​ពេល​ងងឹត ហើយ​រូបគេ​មើល​មិនឃើញ​ទៀត​ដោយសារ​ផ្សែង​កាំជ្រួច​។​ក្រុម​ហ៊ុន​ផ្លូវដែក​អះអាង​ថា គេ​ពុំ​បាន​ប្រាប់​ឲ្យ​ដឹង​មុន​ពី​ការ​រៀបចំ​បុណ្យ​នៅ​ត្រង់​កន្លែង​នោះ​។

ប៉ូលិស​និយាយ​ថា​បាន​អនុញ្ញាត​ឲ្យ​ប្រារព្ធ​ពិធីបុណ្យ ដែល​តែង​ប្រព្រឹត្ត​ទៅ​រៀង​រាល់​ឆ្នាំ​នៅ​​កន្លែង​នោះ តែ​បាន​បញ្ជាក់​ថា​ ពួក​អ្នក​រៀបចំ​ពុំ​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ឲ្យ​ដឹង​មុន​ទាំង​ពុំ​ស្នើ​សុំ​ការ​អនុញ្ញាត​ពី​សាលាក្រុង​ទៀត​ផង​។ ​យោង​តាម​សារព័ត៌មាន​នានា​ថា​ពួក​អ្នក​ទាំងនេះ​បាន​រត់គេច​ខ្លូ​ន​បាត់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ