ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​​ពិការ​ជើង​ដើរ​ដោយ​ដៃ​ទាំង​២​រាប់​គីឡូម៉ែត្រ

5 ឆ្នាំ មុន

«China Xinhua News» របស់​ចិន​ផ្សាយ​ថា បុរស​ម្នាក់​ដែល​ពិការ​ជើង​ទាំង​សងខាង​តាំង​ពី​ក្មេង ប៉ុន្តែ​បាន​ឈ្វេងយល់ និង​រស់នៅ​ដោយសារ​ដៃ​ទាំង​២​ក្នុង​រយៈពេល​២០​ឆ្នាំ ។ លោក​លីវ​បាន​សម្រេចចិត្ត​ហ្វឹកហាត់​ដើរ​ដោយ​ដៃ​ជំនួស​ជើង រួម​ទាំង​បដិសេធ​ការ​ប្រើ​រទេះរុញ…

«China Xinhua News» របស់​ចិន​ផ្សាយ​ថា បុរស​ម្នាក់​ដែល​ពិការ​ជើង​ទាំង​សងខាង​តាំង​ពី​ក្មេង ប៉ុន្តែ​បាន​ឈ្វេងយល់ និង​រស់នៅ​ដោយសារ​ដៃ​ទាំង​២​ក្នុង​រយៈពេល​២០​ឆ្នាំ ។

លោក​លីវ​បាន​សម្រេចចិត្ត​ហ្វឹកហាត់​ដើរ​ដោយ​ដៃ​ជំនួស​ជើង រួម​ទាំង​បដិសេធ​ការ​ប្រើ​រទេះរុញ ឬ​ជួយ​ពី​មិត្តភក្ដិ និង​ពី​ឪពុក​ម្ដាយ ។

ក្រោយ​ពី​ចាប់ផ្ដើម​ធំ​ដឹងក្ដី​លោក​លីវ​បាន​ជួយ​ឪពុក​ម្ដាយ​ធ្វើស្រែ​ចម្ការ​ក្នុង​ពេលទំនេរ ជា​ដំបូង​វា​ជា​រឿង​ដ៏​ពិបាក​មួយ​ទាំង​ការ​ដើរ​រយៈពេល​យូរ ការ​កាន់​សម្ភារ និង​ការ​ប្រតិបត្តិ​ជា​ច្រើន​យ៉ាង​នៅ​ក្នុង​ចម្ការ ប៉ុន្តែ​លោក​មិន​រួញរា​ឡើយ ។ លោក​លីវ​បញ្ជាក់​ថា «​ភាព​ពិការ​មិនមែន​ជា​រឿង​ឥតប្រយោជន៍ ហើយ​វា​ក៏​ជា​ការ​ចាំបាច់​ដែល​ខ្ញុំ​ត្រូវ​ជួយ​សម្រាល​បន្ទុក​របស់​ឪពុក​ម្ដាយ »​។

កន្លង​មក​លោក​លីវ​អាច​ដើរ​បាន​ដោយ​ដៃ​ទាំង​២​ក្នុង​ចម្ងាយ​២០០​ម៉ែត្រ បច្ចុប្បន្ន​អាច​ដើរ​បាន​ឆ្ងាយ​រហូត​ដល់​៥-៦​គីឡូម៉ែត្រ ។ សមត្ថភាព​នៃ​ការ​ដើរ​ដោយ​ដៃ​ទាំង​២​កើតឡើង​ដោយ​ការ​ព្យាយាម​ហ្វឹកហាត់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ