ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្លាប់​ទៅ​ណា​ត្រសង ពេល​នេះតារា​មួយគូ​ប្រេះឆា​ហើយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ក្រោយ​ពេល​បង្ហាញ​ភាព​ផ្អែមល្ហែម​ទៅ​ណា​មក​ណា​ជាមួយ​គ្នា​មក ពេល​​នេះ​រវាង​ស្រី​ស្អាត​ឃុន ច័ន្ទ​ម៉ូ​ន​ណា និង​លោក​សេង រតនៈ ប្រេះឆា​នឹង​គ្នា​ហើយ ។ កាល​ពី​ពេល ថ្មី​ៗ​កន្លង​មក​មានការ​ទម្លាយ​ឲ្យ​ដឹង​ថា​ចាប់តាំងពី​ពួក​គេ​បែកផ្លូវ​គ្នា​មក…

រាជធានី​ភ្នំពេញ​៖ ក្រោយ​ពេល​បង្ហាញ​ភាព​ផ្អែមល្ហែម​ទៅ​ណា​មក​ណា​ជាមួយ​គ្នា​មក ពេល​​នេះ​រវាង​ស្រី​ស្អាត​ឃុន ច័ន្ទ​ម៉ូ​ន​ណា និង​លោក​សេង រតនៈ ប្រេះឆា​នឹង​គ្នា​ហើយ ។
កាល​ពី​ពេល ថ្មី​ៗ​កន្លង​មក​មានការ​ទម្លាយ​ឲ្យ​ដឹង​ថា​ចាប់តាំងពី​ពួក​គេ​បែកផ្លូវ​គ្នា​មក តារា​១​គូ​នេះ​ក៏​បាត់​មុខ​រួម​គ្នា​ពី​ក្នុង​សង្គម​សិល្បៈ និង​កម្មវិធី​ផ្ទាល់ខ្លួន​របស់​អ្នកសិល្បៈ​ដែរ ខុស​ពី​មុន​តែងតែ​ទៅ​ជាមួយ​គ្នា​ត្រសង ។

កញ្ញា​ឃុន ច័ន្ទ​ម៉ូ​ន​ណា អំឡុង​សាង​ស្នេហា​ជាមួយ​លោក​សេង រតនៈ ធ្វើ​ឲ្យ​បុរស​មួយ​ចំនួន​ខកចិត្ត​មិន​ស្ទើរ​ទេ​ក្នុង​នាម​នាង​ជា​ស្រី​ស្អាត​មួយ​រូប ។ តប​នឹង​ដំណឹង​បែកបាក់​ស្នេហ៍​នេះ​កញ្ញា​ឃុន ច័ន្ទ​ម៉ូ​ន​ណា បាន​ឲ្យ​ដឹង​ថា​វា​ជា​រឿង​ពិត​ដែល​កើតឡើង​រវាង​នាង និង​លោក​រតនៈ​។ នាង​សុំ​មិន​បញ្ជាក់​ហេតុផល​ចំពោះ​ការ​បែកផ្លូវ​ស្នេហ៍​នោះ​ទេ ដោយ​ចាត់​ទុក​ថា​និស្ស័យ​ពួក​នាង​មាន​តែត្រឹម ។ «​នាង​ខ្ញុំ​មាន​អារម្មណ៍​ពេល​នេះ​ចង់​នៅ​ម្នាក់​ឯង ខ្ជិល​គិត​រឿង​ស្នេហា​ទៀត​ហើយ​នាំ​ឲ្យ​ពិបាក ។ នាង​ខ្ញុំ​មាន​តែ​ពង្រឹងសមត្ថភាព​ចូល​ប្រឡូក​ក្នុង​សិល្បៈ​ឲ្យ​ពេញទំហឹង​ដោយ​កំពុង​តែ​មមាញឹក​ថត​រឿង​ភាគ​របស់​ស្ថានីយ​ធំ​មួយ និង​ស្ប៉ត​អប់រំ​នានា ។

ការណ៍​ពិត​នាង​ខ្ញុំ និង​រតនៈ ក៏​ធ្លាប់​ប្រឡង ហ្វ្រេ​ស៊ី ជាមួយ​គ្នា ដោយ​រតនៈ ជាប់​លេខ​១ នាង​ខ្ញុំ​ជាប់​ផ្នែក​ថតរូប​ស្អាត មិន​ជាប់​លេខ​១ ដូច​គាត់​ឡើយ​នៅ​ឆ្នាំ​២០១៤ ។ ក្រោយមក​នាង​ខ្ញុំ​ក៏​ទៅ​ប្រឡង​កញ្ញាឯក​ផលិតផល​ធំ​មួយ​ដោយ​លោក​រតនៈ​ទៅ​ប្រកួត​ដែរ តែ​មិន​ជាប់​ដោយ​ជាប់​តែ​នាង​ខ្ញុំ​គឺ​លេខ​១ ។ តាំងពី​ពេល នោះ​មក​ពួក​យើង​បាន​ទៅ​ណា​មក​ណា​ត្រូវ​គេ ហៅ​ថត​សម្តែង​ស្ទើរតែ​ជួប​គ្នា​រហូត ។

ចំណង​ស្នេហ៍​ប្រេះឆា​នេះ​ជា​បទ​ពិសោធន៍​មួយ​សម្រាប់​នាង​ខ្ញុំ​ដែល​ទុកជា​ការ​ពិចារណា​ទៅ​អនាគត មុន​នឹង​រើស​បុរស​ណា​ជា​គូ​មួយ​ជីវិត​ត្រូវ​មើល​ឲ្យ​ដិត​ដល់​ទើបបាន »​។

ពេល​នេះ​ក្រៅពី​ថត​រឿង​ដុំ និង​ភាគ ឃុន ច័ន្ទ​ម៉ូ​ន​ណា ឆ្លៀតពេល​រៀន​ជំនាញ​ផាត់មុខ ធ្វើ​សក់​ទុកជា​ទុន​ថ្ងៃក្រោយ ហើយ​ពេល​សន្សំ​លុយកាក់​បាន​អាច​បើកហាង​ល្មម​មួយ​ចិញ្ចឹម​ជីវិត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ