ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ជនជាតិ​អា​មេ​រិ​ក​ម្នាក់នេះ… បោកក្បាលបន្ទប់ទឹក

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា បុរស​ជនជាតិ​អា​មេ​រិ​ក​ម្នាក់​មាន​ប្រពន្ធ​ជា​ខ្មែរ​ត្រូវ​បា​នប​ញ្ចូ​ន​ទៅ​កាន់​មន្ទីរពេទ្យ​រ៉ូ​យ៉ា​ល់​ភ្នំពេញ ដើម្បី​ធ្វើការ​សង្គ្រោះ​បន្ទាប់ ដោយ​ជន​រង​គ្រោះ​រអិល​ដួល​ក្នុង​បន្ទប់ទឹក​បោក​ក្បាល បណ្តាល​ឲ្យ​រង​របួសធ្ងន់ ។ ហេតុការណ៍​នេះ​កើតឡើង កាលពី​វេលា​ម៉ោង​១១​និង​២០​នាទី…

ខេត្តកំពង់ស្ពឺ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា បុរស​ជនជាតិ​អា​មេ​រិ​ក​ម្នាក់​មាន​ប្រពន្ធ​ជា​ខ្មែរ​ត្រូវ​បា​នប​ញ្ចូ​ន​ទៅ​កាន់​មន្ទីរពេទ្យ​រ៉ូ​យ៉ា​ល់​ភ្នំពេញ ដើម្បី​ធ្វើការ​សង្គ្រោះ​បន្ទាប់ ដោយ​ជន​រង​គ្រោះ​រអិល​ដួល​ក្នុង​បន្ទប់ទឹក​បោក​ក្បាល បណ្តាល​ឲ្យ​រង​របួសធ្ងន់ ។ ហេតុការណ៍​នេះ​កើតឡើង កាលពី​វេលា​ម៉ោង​១១​និង​២០​នាទី ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០១៨ នៅ​បូ​រី​សុវណ្ណ ស្ថិត​នៅ​ភូមិ​រលាំង​សង្កែ សង្កាត់​សុ​ព័រ​ទេព ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ ។

បុរស​រង​គ្រោះ​ខាងលើ​មានឈ្មោះ KANE ROBERT JON (M) អាយុ​៧២​ឆ្នាំ សញ្ជាតិ​អា​មេ​រិ​ក កាន់​PASSPORT 455726795.VISA ER ប្រពន្ធ​ឈ្មោះ ជួន ស្រី​ល័​ក្ខ អាយុ​៣២​ឆ្នាំ ជនជាតិ​ខ្មែរ ។

តាម​ការ​សាកសួរ​ប្រពន្ធ​ជន​រង​គ្រោះ​បាន​ប្រាប់​សមត្ថកិច្ច​ថា មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​ចូល​ក្នុង​បន្ទប់ទឹក ក្រោយមក​ក៏​បាន​រអិល​ដួល​បោក​ក្បាល​នៅ​ក្នុងផ្ទះ​របស់​ខ្លួន បណ្តាល​ឲ្យ​រង​របួសធ្ងន់ ។ ឃើញ​ប្តី​ដួល​គាត់​ក៏​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច ដើម្បី​ជួយ​អន្តរាគមន៍​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ ។

ក្រោយ​ទៅ​ដល់​ពេទ្យ​ដោយ​ស្ថានភាព​របួស​ធ្ងន់ធ្ងរ​ពេក​ទើប​ប្រពន្ធ​ជន​រង​គ្រោះ (​ជួន ស្រី​ល័​ក្ខ​) ក៏​ស្នើ​សុំ​ដឹក​ជន​រង​គ្រោះ​ពី​សម្ភព​ច្បារមន​បញ្ជូន​បន្ត​ទៅ​មន្ទីរពេទ្យ​រ៉ូ​យ៉ា​ល់​នៅ​ភ្នំពេញ​តែ​ម្តង តែ​ខាងយើង​មិន​ទាន់​ដឹង​ថា គាត់​យ៉ាងណា​ទៅ​ហើយ​ទេ​ពេល​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ