ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អើលពេញផ្ទះ​សំណាក់ ក្រោយ​ប្រទះ​ឃើញ​បុរស​ម្នាក់ក្នុង​បន្ទប់​…

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ តាម​ព័ត៌មាន​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ជនបរទេស​ម្នាក់​ត្រូវបានគេ​ប្រទះឃើញ​ដេក​ស្លាប់​នៅផ្ទះ​សំណាក់​កំពត​១ កាលពី​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃ​ទី​២០ តុលា ២០១៨ ស្ថិត​ក្នុងភូមិ​១​ឧសភា សង្កាត់​កំពង់​កណ្តាល ក្រុង​កំពត…

ខេត្តកំពត ៖ តាម​ព័ត៌មាន​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ជនបរទេស​ម្នាក់​ត្រូវបានគេ​ប្រទះឃើញ​ដេក​ស្លាប់​នៅផ្ទះ​សំណាក់​កំពត​១ កាលពី​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃ​ទី​២០ តុលា ២០១៨ ស្ថិត​ក្នុងភូមិ​១​ឧសភា សង្កាត់​កំពង់​កណ្តាល ក្រុង​កំពត ខេត្តកំពត​។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ BARRY GLENN THOMAS ភេទ​ប្រុស អាយុ​៧០​ឆ្នាំ ជា​ជនជាតិ​អូស្ត្រាលី លិខិតឆ្លងដែន​លេខ N5490222 ។

ការិយាល័យ​បច្ចេកទេស និង​គ្រូពេទ្យ​កោសល្យវិច័យ​ពិនិត្យ​បាន​សន្និដ្ឋាន​ថា​ ជន​រង​គ្រោះ​ស្លាប់​នៅ​ម៉ោង​ប្រមាណ​២​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី ២០ តុលា ២០១៨ ដោយសារ​គាំងបេះដូង ។

ក្នុង​បន្ទប់​របស់​ជន​រង​គ្រោះ សមត្ថកិច្ច​ពិនិត្យ​ឃើញ​មាន​ថ្នាំ​សំរួល​ស​រ​សៃ​ឈាម​, ថ្នាំ​ទឹកនោមផ្អែម និង​ថ្នាំ​បេះដូង ហើយ​កន្លង​មក​ជើង​ឆ្វេង ត្រូវ​បាន​កាត់​អស់​៣​ម្រាម​ទៅ​ហើយ ។

សព​ជន​រង​គ្រោះ​នឹង​ត្រូវ​បញ្ជូន​ទៅ​ក្រុមហ៊ុន​អូ​ស្បូន នៅ​វត្ត​ទឹកថ្លា រាជធានី​ភ្នំពេញ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ