ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្មក់​ចូលផ្ទះ​​ឃើញស្រីស្រស់និងទូហ្គេម​…

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ផ្ទះ​ហ្គេ​ម​បាញ់​ត្រី​មួយ​កន្លែង​នៅ​តំបន់​មិន​រៀបរយ​ក្រោយ​ប៉ុស្តិ៍​ទួល​សង្កែ​១​ក្នុងភូមិ​ផ្សារ​តូច សង្កាត់​ទួល​សង្កែ​ទី​១​ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ ចុះ​បង្ក្រាប​ដោយ​ឃាត់ខ្លួន ស្ត្រី​ជា​បុគ្គលិក​ម្នាក់ និង​ដកហូត​ទូ​ហ្គេ​ម​ចំនួន​២​គ្រឿង​។ ការ​បង្ក្រាប​ល្បែងស៊ីសង​នេះ​បាន​ធ្វើ​ឡើង កាលពី​វេលាម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​២០ ខែតុលា…

រាជធានី​ភ្នំពេញ ៖ ផ្ទះ​ហ្គេ​ម​បាញ់​ត្រី​មួយ​កន្លែង​នៅ​តំបន់​មិន​រៀបរយ​ក្រោយ​ប៉ុស្តិ៍​ទួល​សង្កែ​១​ក្នុងភូមិ​ផ្សារ​តូច សង្កាត់​ទួល​សង្កែ​ទី​១​ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ ចុះ​បង្ក្រាប​ដោយ​ឃាត់ខ្លួន ស្ត្រី​ជា​បុគ្គលិក​ម្នាក់ និង​ដកហូត​ទូ​ហ្គេ​ម​ចំនួន​២​គ្រឿង​។

ការ​បង្ក្រាប​ល្បែងស៊ីសង​នេះ​បាន​ធ្វើ​ឡើង កាលពី​វេលាម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ ២០១៨ បន្ទាប់​ពី​មាន​បទបញ្ជា​ពី​លោក​វរសេនីយ៍ឯក គល់ យី អធិការ​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ ។

ស្ត្រី​ដែល​ត្រូវ​ឃាត់ខ្លួន​ឈ្មោះ​សំ ស្រី​ដា អាយុ​២៨​ឆ្នាំ មុខរបរ​ជា​អ្នក​មើល​កាល​ខុស​ត្រូវ មាន​លំនៅ​ផ្ទះ​ស្នាក់​នៅផ្ទះ​ជួល​គ្មាន​លេខ​ផ្លូវ​១៣៦ សង្កាត់​ផ្សារ​កណ្តាល​ទី​២ ខណ្ឌដូនពេញ​។

តាម​ព័ត៌មាន​អោយ​ដឹង​ថា ផ្ទះ​បើក​ហ្គេ​ម​នេះ​បាន​ដំណើរការ​ជា​យូរ​មក​ហើយ ដោយ​មានការ​ត្រូវ​គ្នា​ជាមួយ​សមត្ថកិច្ច​មួយ​ចំនួន​ផង​ដែរ ។ ដោយ​មាន​បទបញ្ជា​ពី​លោក​អធិការ ខណ្ឌ​ដែល​ទើប​ឡើង ថ្មី ក៍បាន​ចុះ​បង្ក្រាប​តែ​ម្តង ។

នៅ​ក្នុង​ការ​បង្ក្រាប​ល្បែងស៊ីសង​នោះ​សមត្ថកិច្ច​ដកហូត​បាន​ទូ​ហ្គេ​ម​ចំនួន​២​គ្រឿង​ ​សៀវភៅ​កត់​ពង់​១​ក្បាល និង​ប្រាក់​ចំនួន​៥០០០០​រៀល​។

ទាក់ទិន​ការ​បង្ក្រាប​ល្បែងស៊ីសង​នេះ​ទទួល​បាន​នូវ​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ ។

ទោះបីជា​យ៉ាងណា ប្រជាពលរដ្ឋ ក៏​បាន​ធ្វើការ​រិះគន់​ថា នៅ​ក្នុង​មូលដ្ឋាន​ខណ្ឌ​ឬ​ស្សី​កែវ នៅ​មាន​ល្បែ​ង​ស៊ីសង​ជា​ច្រើន​ទៀត ដូច​ជា​ហ្គេ​ម​បាញ់​ត្រី កត់ ភ្នាល់​បាល់ ឆ្នោត​និង ផ្ទះ​អ៊ិ​ន​ធើ​ណេ​ត នៅ​តាម​ផ្លូវជាតិ​លេខ​៥​ក្នុង​សង្កាត់​ឬ​ស្សី​កែវ ដែល​កន្លង មក​ផ្ទះ​ទាំងនោះ​ត្រូវ​បាន​អាជ្ញាធរ ចុះ​បង្ក្រាប​ហើយ រួច​បាន​ដំណើរការ​ឡើង​វិញ ដោយ​ដោះ​ស្លាក​ចេញ​តែ​បុ​ណ្ណោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ