ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ៖ កម្ពុជា​នឹង​បើក​ស្ថានទូត​នៅ​ប្រទេស​តួ​ក​គី​នៅ​ឆ្នាំ​ក្រោយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ឲ្យ​ដឹង​ថា ពេល​នេះ​សម្តេច​កំពុង​តែ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​មន្ត្រី​មួយ​ចំនួន​ទៀត ដើម្បី​សិក្សា​រក​ទីតាំង​ទិញ​ដី​ដើម្បី​ធ្វើ​ស្ថានទូត​នៅ​ក្នុង​ប្រទេស​តួ​ក​គី ។…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ឲ្យ​ដឹង​ថា ពេល​នេះ​សម្តេច​កំពុង​តែ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​មន្ត្រី​មួយ​ចំនួន​ទៀត ដើម្បី​សិក្សា​រក​ទីតាំង​ទិញ​ដី​ដើម្បី​ធ្វើ​ស្ថានទូត​នៅ​ក្នុង​ប្រទេស​តួ​ក​គី ។

សម្តេច​តេ​ជោ​ថ្លែង​បែប​នេះ ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​សមា​គន៍​និស្សិត​នៅ​ក្នុង​ប្រទេស​តួ​ក​គី នៅ​ថ្ងៃ​ទី​២១ តុលា​នេះ ។ សម្តេច​តេ​ជោ​លើក​ឡើង​ថា ការ​បើក​ស្ថានទូត​នេះ​និស្សិត ដែល​រៀន​នៅ​ក្នុង​ប្រទេស​តួ​ក​គី​អាច​នឹង​ត្រូវ​ជ្រើសរើស​ធ្វើ​ជា​មន្ត្រី​ការទូត តាម​រយៈ​ការ​ប្រលងប្រជែង​ផង​ដែរ ។ សម្តេច​ក៏​បាន​ឲ្យ​និស្សិត​ដែល​កំពុង​សិក្សា​នៅ​ប្រទេស​តួ​ក​គី​មិន​ត្រឹមតែ​ចេញ​ភាសារ​តួ​ក​គី​នោះ​ទេ គឺ​ត្រូវ​ចេះ​ភាសា​អង់​ភ្លេ​ស ឬ​ភាសា​ផ្សេង​ៗ​ទៀត​ជា​ការ​ល្អ ។

សម្តេច​តេ​ជោ​បញ្ជាក់​ថា​«​សូម​លោក​ប្រាក់​សុ​ខុន និង​លោក​អូន ព័ន្ធ​មុន្នី​រ័​ត្ន សិក្សា​ទិញ​អគារ​ដើម្បី​បើក​ស្ថានទូត​នៅ​ឆ្នាំ​ក្រោយ​នេះ​» ។ ជាមួយ​គ្នា​នោះ​ដែរ ប្រមុខ​រាជរដ្ឋាភិបាល​ក៏​បាន​លើក​ឡើង​ថា សភាពការណ៍​នៅ​កម្ពុជា និង​តួ​ក​គី​ទាំង​សេដ្ឋកិច្ច​នយោបាយ​មានការ​ប្រហាក់ប្រហែល​គ្នា ។ នៅ​ប្រទេស​តួ​ក​គី​មាន​និស្សិត​រាប់​សិប​នាក់​បាន​កំពុង​រៀន ។ សម្តេច​តេ​ជោ ប្រកាស​មិន​ខ្លាច​ក្នុង​ការ​រក្សា​សន្តិភាព និង​ជួយ​ប្រជាពលរដ្ឋ ដើម្បី​អភិវឌ្ឍន៍​ប្រទេស​ជា​និច្ច ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ