ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទៀត​ហើយ​ក្រុងព្រះសីហនុ​! បង្ខាំង​មនុស្ស​ទុក​ជ​រិ​ត​ទារប្រាក់

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ សេចក្តី​រាយ​ការ​ណ៍​បឋម​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​២០ តុលា ២០១៨ កម្លាំង​សមត្ថ​​កិច្ច​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​បាន​ធ្វើការ​ឃាត់ខ្លួន​ម៉ោង​៤​ល្ងាច​ថ្ងៃ​ទី​២០ តុលា ២០១៨​ដល់​ថ្ងៃ​ទី​២១ តុលា…

ខេត្ត​ព្រះ​សីហ​នុ ៖ សេចក្តី​រាយ​ការ​ណ៍​បឋម​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​២០ តុលា ២០១៨ កម្លាំង​សមត្ថ​​កិច្ច​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​បាន​ធ្វើការ​ឃាត់ខ្លួន​ម៉ោង​៤​ល្ងាច​ថ្ងៃ​ទី​២០ តុលា ២០១៨​ដល់​ថ្ងៃ​ទី​២១ តុលា ២០១៨ ម៉ោង​៧​ព្រឹក​មាន​កើតឡើង​១​លើក ករណី​ចាប់​បង្ខាំង​មនុស្ស​ជំរិត​ទា​ប្រាក់​(​រវាង​ជនជាតិ​ចិន​និង​ជនជាតិ​ចិន​)​។

កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ថ្ងៃ​ទី ២០ ខែតុលា ឆ្នាំ​២០១៨ មាន​ជនជាតិ​ចិន​ម្នាក់ ភេទ​ប្រុស បាន​ទៅ​រាយការណ៍​នៅ​ប៉ុស្តិ៍​នគរបាល​សង្កាត់​លេខ​២​ថា មិត្តភក្តិ​របស់​គេ​ត្រូវ​បាន​ជនជាតិ​ចិន​មួយ​ក្រុម ចាប់​ឃុំខ្លួន​ទុក​នៅ​ក្នុង​បន្ទប់​មួយ​នៃ​ផ្ទះសំណាក់​តុង​ហ្វា​ង បន្ទាប់​ពី​ទទួល​បាន​ដំណឹង​នេះ​ភ្លាម កម្លាំង​ជំនាញ​ផែន​នគរបាល​ព្រហ្មទណ្ឌ​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង បាន​ចុះ​កិច្ច​ប្រតិបត្តិ​ការណ៍​រំដោះ​បាន​ជន​រង​គ្រោះ​១​នាក់ និង​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​៣​នាក់ ។

ជន​រង​គ្រោះ​ឈ្មោះ YUAN MAORONG ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជនជាតិ​ចិន មុខរបរ មិន​ពិតប្រាកដ ស្នាក់​នៅ​ភូមិ​២ សង្កាត់​២ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ។

ជនសង្ស័យ​ចំនួន​៣​នាក់​រួម​មាន ១-​ឈ្មោះ ZHANG HONG ZHI ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជនជាតិ ចិន មុខរបរ​បុគ្គលិក​អន​ឡាញ​ក្រុមហ៊ុន ជី​ង​ឆៃ​សាន ស្នាក់​នៅ​ភូមិ​៤ សង្កាត់​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ ២-​ឈ្មោះ QIN RONG FEI ភេទ​ប្រុស អាយុ ២៤​ឆ្នាំ ជនជាតិ ចិន មុខរបរ​បុ​គ្គលិ​ក​អន​ឡាញ​ក្រុមហ៊ុន ជី​ង​ឆៃ​សាន ស្នាក់​នៅ ភូមិ​៤ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ។

និង​៣-​ឈ្មោះ CAO WEN XIAO ភេទ​ប្រុស អាយុ ២២​ឆ្នាំ ជនជាតិ ចិន មុខរបរ បុគ្គលិក​អន​ឡាញ​ក្រុមហ៊ុន ជី​ង​ឆៃ​សាន ស្នាក់​នៅ ភូមិ​៤ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ។

ករណី​នេះ​កើតឡើង​ដោយសារ​ជន​រង​គ្រោះ​បាន​ខ្ចី​លុយ​ពី​ក្រុម​ជនសង្ស័យ​ចំនួន​៣០០០​ដុល្លារ ( បី​ពាន់​ដុល្លារ ) ជា​កាក់ ដើម្បី​លេងល្បែង​ក្នុង​កាស៊ីណូ ស៊ី​ង​ម៉ី​កៅ​ម៉ី ពេល​ជន​រង​គ្រោះ​លេង​ចាញ់​គ្មាន​លុយ​សង ក្រុម​ជនសង្ស័យ​ក៏​នាំ​ជន​រង​គ្រោះ​ឃុំ​ទុក​ទៅ​កន្លែង​ដែល​ពួក​គេ​ស្នាក់​នៅ ដើម្បី​ឲ្យ​ជន​រង​គ្រោះ​រក​លុយ​សង​ពួក​គេ​ទើប​ពួក​គេ​ដោះ​លែង​ជន​រង​គ្រោះ​ឲ្យ​មាន​សេរីភាព​វិញ ។

ចំពោះ​ជនសង្ស័យ​ខាងលើ ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ