ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេចក្តី​ល្អ​មិន​ពិបាក​ភ័យ​ពី​អ្នក​ដទៃ​ឆក់​យក​ទៅ​ឡើយ

5 ឆ្នាំ មុន

គុណធម៌​មាន​អំណាច​សំខាន់​ដ៏​ក្រៃ​លែង​ក្នុង​សន្តាន​ចិត្ត​របស់​មនុស្ស ធ្វើ​ឲ្យ​អ្នកមាន​គុណធម៌ សប្បាយចិត្ត​មាន​សេចក្តីសុខ​ក្នុង​ជីវិត ដែល​ជា​ផល​ឃើញច្បាស់​ក្នុង​បច្ចុប្បន្ន​ទាន់​ភ្នែក​។ រីឯ​អ្នក​ដទៃ​ដែល​មាន​ទំនាក់ទំនង​សេពគប់ ក៏​បាន​សុខ​ត្រជាក់​ស្រួល​ក្រោម​ម្លប់​នៃ​គុណធម៌​ផង​ដែរ ។ គុណធម៌​ជា​អំណាច​ដ៏​រឹង​មាំ និង​ឋិតថេរ​យូរអង្វែង​បាន មិន​ចាំបាច់​ប្រជែង​ដណ្តើម​ពី​អ្នក​ដទៃ…

គុណធម៌​មាន​អំណាច​សំខាន់​ដ៏​ក្រៃ​លែង​ក្នុង​សន្តាន​ចិត្ត​របស់​មនុស្ស ធ្វើ​ឲ្យ​អ្នកមាន​គុណធម៌ សប្បាយចិត្ត​មាន​សេចក្តីសុខ​ក្នុង​ជីវិត ដែល​ជា​ផល​ឃើញច្បាស់​ក្នុង​បច្ចុប្បន្ន​ទាន់​ភ្នែក​។ រីឯ​អ្នក​ដទៃ​ដែល​មាន​ទំនាក់ទំនង​សេពគប់ ក៏​បាន​សុខ​ត្រជាក់​ស្រួល​ក្រោម​ម្លប់​នៃ​គុណធម៌​ផង​ដែរ ។

គុណធម៌​ជា​អំណាច​ដ៏​រឹង​មាំ និង​ឋិតថេរ​យូរអង្វែង​បាន មិន​ចាំបាច់​ប្រជែង​ដណ្តើម​ពី​អ្នក​ដទៃ មិន​មានការ​ចុះ​ទន់ទាប​ដោយ​ការ​ប្រព្រឹត្ត​អាក្រក់​បៀតបៀន​គ្នា និង​មិន​មាន​ភ័យ​ពី​អ្នក​ដទៃ​ដណ្តើម​យក​ទៅ​ឡើយ ។

អំណាច​នៃ​គុណធម៌ រមែង​ធ្វើ​ឲ្យ​ពេលវេលា​នៃ​អាយុកាល​ទាំងអស់​ក្នុង​ជីវិត ទៅ​ជា​ពេលវេលា ល្អ​ទាំងអស់​សម្រាប់​អ្នក​ដែល​មានគុណ​ធម៌​នោះ​។ ជា​ពិសេស​បំផុត​គឺ​អំណាច​នៃ​គុណធម៌​អាច​កម្ចាត់​បង់​សត្រូវ​ក្នុង​ខ្លួន​គឺ​កិលេស​ដែល​ជា​មេ​នៃ​សេចក្តី​ទុក្ខ​បាន ។