ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាំ​គ្នា​អឺត​មើល​ក្នុង​បន្ទប់​… ឃើញ​២​នាក់​កំពុង​ប្រព្រឹត្តិ​យ៉ាង​ឆ្ងាញ់ (​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្លិន​ម្យ៉ាង​បាន​ភាយ​ចេញពី​ក្នុង​បន្ទប់​ជួល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ក្បែរ​នោះ​មានការ​សង្ស័យ និង​ងឿងឆ្ងល់​ក៏​នាំ​គ្នា​តាមដាន លុះ​ពេល​ទៅ​ដល់​បន្ទប់​នោះ​អឺត​មើល ស្រាប់តែ​ប្រទះ​ឃើញ​យុវជន​២​នាក់​បងប្អូន​បង្កើត​កំពុង​សេព​គ្រឿងញៀន​យ៉ាង​ឆ្ងាញ់​មាត់ ក៏​រាយការណ៍​ជូន​នគរបាល​ភ្លាម​ៗ​តែ​ម្ដង​។ ការ​ចាប់ខ្លួន​នោះ​ធ្វើ​ឡើង​កាលពី​ម៉ោង​១​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១៩ ខែតុលា…

រាជធានី​ភ្នំពេញ ៖ ក្លិន​ម្យ៉ាង​បាន​ភាយ​ចេញពី​ក្នុង​បន្ទប់​ជួល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ក្បែរ​នោះ​មានការ​សង្ស័យ និង​ងឿងឆ្ងល់​ក៏​នាំ​គ្នា​តាមដាន លុះ​ពេល​ទៅ​ដល់​បន្ទប់​នោះ​អឺត​មើល ស្រាប់តែ​ប្រទះ​ឃើញ​យុវជន​២​នាក់​បងប្អូន​បង្កើត​កំពុង​សេព​គ្រឿងញៀន​យ៉ាង​ឆ្ងាញ់​មាត់ ក៏​រាយការណ៍​ជូន​នគរបាល​ភ្លាម​ៗ​តែ​ម្ដង​។ ការ​ចាប់ខ្លួន​នោះ​ធ្វើ​ឡើង​កាលពី​ម៉ោង​១​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០១៨ នៅ​ក្នុង​បន្ទប់​ជួល​លេខ​៤​ផ្ទះ​ជួល​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​ព្រៃ​ស្ពឺ សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

យុវជន​សង្ស័យ​ទាំង​២​នាក់​នោះ បង​ឈ្មោះ ធី ដា​ណូ អាយុ​២០​ឆ្នាំ មុខរបរ​កម្មករ ស្នាក់​នៅ​កន្លែង​កើតហេតុ​ខាងលើ ចំណែក​ប្អូន​ឈ្មោះ ធី វ​ណ្ណា អាយុ​១៧​ឆ្នាំ ស្នាក់​នៅ​ក្នុងភូមិ​ចោម​ចៅ សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

នគរបាល​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​ឈាន​ដល់​ការ​ចាប់ខ្លួន យុវជន​ទាំង​២​នាក់​នោះ​នាំ​គ្នា​សម្ងំ​លាក់ខ្លួន​សេព​គ្រឿងញៀន​នៅ​ក្នុង​បន្ទប់​លេខ​៤​ផ្ទះ​ជួល​ខាងលើ ខណៈនោះ​មិន​មាន​នរណា​ម្នាក់​បានដឹង​នោះ​ឡើយ ប៉ុន្តែ​ក្លិន​គ្រឿងញៀន​បាន​ភាយ​ចេញ​មក​ក្រៅ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​ស្នាក់​នៅ​ក្បែរ​ខាង​ធំក្លិន​មាន​សង្ស័យ និង​ងឿងឆ្ងល់​ក៏​បាន​នាំ​គ្នា​តាម​ដាន រហូត​ដល់​បន្ទប់​ជួល នោះ និង​បាន​អឺត​មើល​ស្រាប់តែ​ប្រទះ​ឃើញ​យុវជន​២​នាក់​បងប្អូន​នោះ​កំពុង​សេព​គ្រឿងញៀន​។

ប្រភព​ដដែល​បន្ត​ទៀត​ថា ក្រោយ​ពេល​ឃើញ​សកម្មភាព​ជាក់ស្ដែង​បែប​នេះ អ្នក​ជិតខាង​បាន​ប្ដឹង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​២​ឲ្យ​ចុះ​ទៅ​ធ្វើការ​ចាប់ខ្លួន​យុវជន​២​នាក់​នេះ​តែ​ម្ដង​។ បន្ទាប់​​មក​ធ្វើការ​ឆែកឆេរ ប៉ុន្តែ​រក​មិនឃើញ​មាន​គ្រឿងញៀន​ឡើយ ដោយ​អ្នក​ទាំង​២​ប្រើប្រាស់​អស់ហើយ គឺ​រក​ឃើញ​តែ​ឧបករណ៍​សម្រាប់​សេព​គ្រឿងញៀន​មួយ​ចំនួន​ប៉ុណ្ណោះ​។

ក្រោយមក​នគរបាល​ប៉ុស្តិ៍​បាន​នាំ​ទៅ​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់ ហើយ​ជនសង្ស័យ​សារភាព​ថា ពួក​ខ្លួន​ទាំង​២​នាក់​បងប្អូន​ពិតជា​ប្រើប្រាស់​គ្រឿង​ញៀន​ប្រាកដ​មែន​។ ដោយ​បាន​ប្រព្រឹត្ត​នៅ​ក្នុង​បន្ទប់​លេខ​៤​ខាងលើ ហើយ​នៅ​ក្នុង​ខណៈ​​ពេល​កំពុង​សេព​ស្រាប់តែ​នគរបាល​ទៅ​ដល់​ចាប់ខ្លួន​តែ​ម្ដង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ