ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្វេគ​ពេក​ក្រៃ​! សាង​ផ្នូ​ស​រំដោះទុក្ខ​… ចុង​ក្រោយ​ព្រាត់​ស្លា.ប់ ព្រាត់​រស់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដោយសារ​តែ​ជឿ​លើ​ហោរា​ទស្សន៍​ទាយ បុរស​ជា​ប្តី​សុខចិត្ត​ទៅ​សាង​ផ្នូ​ស​​២​ឆ្នាំ​មក​ហើយ ដើម្បី​កុំ​ឲ្យ​ប្តី​ប្រពន្ធ​បែក​គ្នា ប៉ុន្តែ​ទីបំផុត​ស្ត្រី​ជា​ប្រពន្ធ​នាំ​កូន​ទៅ​លេង​ផ្ទះ​ឪពុក​ម្តាយក្មេក ខណៈ​ភ្លៀង​ខ្លាំង​ពេក​ទឹក​លិច​ផ្លូវ​ជិះ​ម៉ូតូ​អត់​កើត​សុខចិត្ត​ចុះ​ដើរ​សសៀរ​​តាម​ចិញ្ចើម​ផ្លូវ តែ​ជា​អកុសល​ឆ្លង​ចរន្ត​ពី​បង្គោល​ភ្លើង​ឆក់​ដួល​ផ្កាប់មុខ​ក្នុង​ទឹក​ស្លាប់​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៦​ព្រលប់ ថ្ងៃ​ទី​១៩ ខែតុលា…

រាជធានី​ភ្នំពេញ ៖ ដោយសារ​តែ​ជឿ​លើ​ហោរា​ទស្សន៍​ទាយ បុរស​ជា​ប្តី​សុខចិត្ត​ទៅ​សាង​ផ្នូ​ស​​២​ឆ្នាំ​មក​ហើយ ដើម្បី​កុំ​ឲ្យ​ប្តី​ប្រពន្ធ​បែក​គ្នា ប៉ុន្តែ​ទីបំផុត​ស្ត្រី​ជា​ប្រពន្ធ​នាំ​កូន​ទៅ​លេង​ផ្ទះ​ឪពុក​ម្តាយក្មេក ខណៈ​ភ្លៀង​ខ្លាំង​ពេក​ទឹក​លិច​ផ្លូវ​ជិះ​ម៉ូតូ​អត់​កើត​សុខចិត្ត​ចុះ​ដើរ​សសៀរ​​តាម​ចិញ្ចើម​ផ្លូវ តែ​ជា​អកុសល​ឆ្លង​ចរន្ត​ពី​បង្គោល​ភ្លើង​ឆក់​ដួល​ផ្កាប់មុខ​ក្នុង​ទឹក​ស្លាប់​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៦​ព្រលប់ ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០១៨ ស្ថិត​ក្នុងភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជន​រង​គ្រោះ​ឆក់​ខ្សែភ្លើង​ខាងលើ​ឈ្មោះ សូ ស៊ី​ណា ភេទ​ស្រី អាយុ​២៩​ឆ្នាំ មុខរបរ​កម្ម​ការិនី​​រោងចក្រ ស្នាក់​នៅ​ក្បែរ​បឹង​តា​ម៉ាត ភូមិ​ម័​ល សង្កាត់​ដង្កោ ខណ្ឌដង្កោ មានស្រុក​កំណើត​នៅ​ភូមិ​ចុង​ព្រៃ ឃុំ​ជ្រៃ​ធំ ស្រុក​រមាស​ហែក ខេត្តស្វាយរៀង ចំណែក​ប្តី​ឈ្មោះ ព្រំ តុលា អាយុ​២៥​ឆ្នាំ ដោយ បាន​សុំ​ទៅ​បួស​ជា​ព្រះសង្ឃ​គង់នៅ​វត្ត​ដក់ពរ ឃុំ​ជ្រៃ​ធំ ស្រុក​រមាស​ហែក ខេត្តស្វាយរៀង រយៈពេល​២​ឆ្នាំ​ហើយ បន្សល់​ទុក​កូនប្រុស​ម្នាក់​អាយុ​២​ឆ្នាំ រស់នៅ​ជាមួយ​ម្តាយ ។

តាម​ការ​បំភ្លឺ​ពី​ឈ្មោះ អ៊ុ​ក វ៉ា​ន់​ណេ​ត ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ត្រូវជា​ប្អូនជីដូនមួយ​ស្នាក់​នៅ​បន្ទប់​ជួល​ក្បែរ​គ្នា​មានស្រុក​កំណើត​ភូមិ​ដក់ពរ ឃុំ​ជ្រៃ​ធំ ស្រុក​រមាស​ហែក ខេត្តស្វាយ​រៀង បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ​ជន​រង​គ្រោះ និង​ប្អូន​ៗ​ជីដូនមួយ​ម្នាក់ ព្រមទាំង​កូន​ប្រុស​​ម្នាក់​ទៀត បាន​ជូន​ជន​រង​គ្រោះ​ទៅ​លេង​ផ្ទះ​ឪពុក​ម្តាយក្មេក​របស់​គាត់​នៅ​ក្នុងភូមិ​ត្រពាំង​​ថ្លឹង សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ព្រោះ​ជន​រង​គ្រោះ​មិន​បាន​ទៅ​លេង​ផ្ទះ​ឪពុកក្មេក​យូរណាស់​មក​ហើយ ។

ប្រភព​ដដែល​បន្ត​ថា ខណៈ​ពេល​នាំ​គ្នា​ធ្វើ​ដំណើរ​មក​ដល់​តាម​ផ្លូវ​ចំណុច​កើតហេតុ ភ្លៀង​ទឹក​ជន់​លិច​ផ្លូវទឹក​ជ្រៅ​ពេក​ជិះ​ម៉ូតូ​មិនកើត ក៏​នាំ​គ្នា​ចុះ​ដើរ​ដោយ​ជន​រង​គ្រោះ​ដើរ​តែ​ម្នាក់​ឯង​ដើរ​សសៀរ​តាម​ចិញ្ចើម​ផ្លូវ​បណ្តើរ​និយាយ​ទូរស័ព្ទ​បណ្តើរ ចំណែក​រូប​គាត់​បណ្តើរ​ម៉ូតូ ហើយ​ប្អូនជីដូនមួយ​ម្នាក់​ទៀត​បីកូន​ប្រុស​ជន​រង​គ្រោះ ។ ពេល​ជន​រង​គ្រោះ​ដើរ​កាត់ទឹក​ទាំង​និយាយ​ទូរស័ព្ទ​ផង​នោះ​បាន​ដើរទៅ​កាន់​ប៉ះ​បង្គោល​ដែក​សំ​យ៉ាប​ដំបូលផ្ទះ​ប្រជា​ពលរដ្ឋ​នៅ​តាម​ចិញ្ចើម​ផ្លូវ​ជាប់​នឹង​កាប៊ី​ន​ភ្លើង ស្រាប់តែ​ឆ្លង​ចរន្ត​ឆក់​ដួល​ផ្កាប់មុខ​ក្នុង​ទឹក​ស្លាប់​ភ្លាម​ៗ​នោះ​គ្មាន​អ្នក​ណា​ហ៊ាន​ចូល​ជួយ​ទេ ។

ប្រភព​ដដែល​បន្ត​ទៀត​ថា ដោយសារ​នៅ​ក្នុង​ទឹក​ពេល​ដែល​ប្រជាពលរដ្ឋ​បម្រុង​ចូល​ទៅ​ជួយ​បាន​ឆក់​ដែរ ទើប​នាំ​គ្នា​យក​ឈើ​ឆ្កឹះ​ទាញ​ឲ្យ​ឆ្ងាយ​បន្តិច ទើប​លើក​ចេញ​ឲ្យ​ផុត​ពី​ទឹក ជា​អកុសល​ជន​រង​គ្រោះ​ស្លាប់​បាត់​ទៅ​ហើយ តែ​ក្រុម​គ្រួសារ​មិន​អស់ចិត្ត​បាន​នាំ​គ្នា​ហៅ​ក្រុម​ជំនាញ​សង្គ្រោះ​ទៅ​ពិនិត្យ​ផ្ទាល់​ឃើញ​ថា ពិតជា​ស្លាប់ មាន​តែ​រាយការណ៍​ទៅ​សមត្ថ​កិច្ច ដើម្បី​ចុះ​ទៅ​ពិនិត្យ​ធ្វើ​កោសល្យវិច័យ ។

បើ​តាម​សំដី​ម្តាយ​របស់​ជន​រង​គ្រោះ​បញ្ជក់​ទៀត​ថា ស្ត្រី​រង​គ្រោះ​និង​ប្តី​ដែល​ទៅ​សាង​ផ្នួស​នេះ ដោយសារ​តែ​កន្លង​មកនេះ ពួក​គេ​បានឱ្យ​ហោរា​ទស្សន៍​ទាយ​បាន​ប្រាប់​ថា អ្នក​ទាំង​ពីរ​​នាក់ ពេល​បានកូន​មួយ​នឹង​បែក​គ្នា បើ​មិន​បែក​រស់​ក៏​បែក​ស្លាប់​ដែរ ទើប​បុរស​ជា​ប្តី​សុំ​ប្រពន្ធ​ទៅ​ស្នា​ង​ប្រ​ផ្នូ​ស​ក្រែង​រួច​ចាក​ទុក្ខ តែ​កម្មផល​ទាញ​ឱ្យ​ពួក​គាត់​និង​កូន​បែក​គ្នា​ដដែល​។

ក្រោយ​កើតហេតុ​សព​ស្ត្រី​ខាងលើ​ត្រូវ​សមត្ថកិច្ច​យក​ទៅ​តំកល់​នៅ​វត្ត​អង្គ​តា​មិ​ញ​សិន ដើម្បី​​ឱ្យ​ជំនាញ​ពិនិត្យ​កោសល្យវិច័យ​ហើយ​ទទួល​ពាក្យបណ្តឹង​ពី​ក្រុម​គ្រួសារ បន្ទាប់​មក​សមត្ថកិច្ច​បាន ធ្វើ​លិខិត​ប្រគល់​សព​ជូន​ក្រុម​គ្រួសារ​ចាត់ចែង​ដឹក​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​សមត្ថកិច្ច​បន្ត​ការ​ស្រាវជ្រាវ​ពី​មូលហេតុ​ដែល​បណ្តាល​ឲ្យ​ឆក់​ស្ត្រី​រង​គ្រោះ​​ស្លាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ