ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក សម រ​ង្ស៊ី ប្រកាស​ទទួល​ជោគជ័យ​ក្នុង​តវ៉ា​លើក​ឆាក​អន្តរជាតិ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក​សម រ​ង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​អះអាង​បាន​ទទួល​ជោគជ័យ​នៅ​លើក​ឆាក​អន្តរជាតិ ក្នុង​ការ​ទាមទារ​ឲ្យ​ដាក់​គំនាប​លើក​រាជរដ្ឋាភិបាល​កម្ពុជា ប៉ុន្តែ​អ្នកនាំពាក្យ​CPP បក្ស​កាន់​អំណាច​ថា ជា​ការ​មួលបង្កាច់ ហើយ​មិន​ពិត​នោះ​ទេ…

រាជធានី​ភ្នំពេញ ៖ លោក​សម រ​ង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​អះអាង​បាន​ទទួល​ជោគជ័យ​នៅ​លើក​ឆាក​អន្តរជាតិ ក្នុង​ការ​ទាមទារ​ឲ្យ​ដាក់​គំនាប​លើក​រាជរដ្ឋាភិបាល​កម្ពុជា ប៉ុន្តែ​អ្នកនាំពាក្យ​CPP បក្ស​កាន់​អំណាច​ថា ជា​ការ​មួលបង្កាច់ ហើយ​មិន​ពិត​នោះ​ទេ ។

លោក​សម រ​ង្ស៊ី បាន​បញ្ជាក់​ថា តាម​រយៈ​វី​ឌី​អូ​យ៉ាង​ដូច្នេះ​ថា «​សូម​ជម្រាប អ្វី​ដែល​យើង​បាន​ធ្វើ​ប៉ុន្មាន​ថ្ងៃ ប៉ុន្មាន​អាទិត្យ ប៉ុន្មាន​ខែ​មកនេះ​ទទួល​ជោគជ័យ​ហើយ ពិសេស​នោះ​សហភាព​អន្តរ​សភា (IPU) បាន​អនុម័ត​ដាក់ទោស លើ​រាជរដ្ឋាភិបាល​កម្ពុជា ដោយសារ​តែ​យើង​ធ្វើ​បាតុកម្ម​តវ៉ា​ទាំងអស់​គ្នា » ។ លោក​សម រ​ង្ស៊ី បន្ថែម​ថា នៅ​ទីក្រុង​ហ្សឺ​ណែវ យើង​ទទួល​បាន​ជោគជ័យ​ធំ​ណាស់ ពីព្រោះ IPU បាន​អនុម័ត​មួយ​ដែល​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះ​លែង​លោក កឹ​ម សុខា ជា​បន្ទាន់​ព្រមទាំង​ផ្តល់​សិទ្ធិ​ឲ្យ​អ្នក​ទាំង​១១៨​នាក់ មាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ និង​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ដំណើរការ​ផង​ដែរ ។

អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ក៏​បាន​លើក​ឡើង​ទៀត​ថា ៖«​ខែ​មុន​ហើយ​ជោគជ័យ ទីក្រុង​ហាស​ស្បួ ម្សិលមិញ​ហើយ​ទទួល​ជោគជ័យ​នៅ​ក្រុង​ហ្សឺ​ណែវ ថ្ងៃនេះ​យើង​នឹង​ជោគជ័យ នៅ​ក្រុង​ប្រុ​ច​ស៊ែ​លហើយ​» ។ លោក​សម រ​ង្ស៊ី បាន​អះអាង​ថា លោក​កឹ​ម សុខា និង​លោក​គឺ ជា​មនុស្ស​តែ​មួយ មិន​អាច​បំបាក់​បាន​ទេ ទោះបីជា​សំលុត​គំរាម​ទិញ​យ៉ាងណា​ក៏​ដោយ ។ ការ​ប្រកាស​ទទួល​បាន​ជោគជ័យ​របស់​មេ​បក្ស​ប្រឆាំង​នេះ ដោយសារ​តែ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ដំណើរ​ទស្សនៈកិច្ច​របស់​ស​ម្តេ​តេ​ជោ ហ៊ុន សែន ពី​សំណាក់​ប្រជាពលរដ្ឋ​នៅ​ក្រៅប្រទេស​ជា​រើ​យ​ៗ ។

យ៉ាងណា​ក្តី​អ្នកនាំពាក្យ​លោក​សុខ ឥ​សាន បក្ស​កាន់​អំណាច​បាតុកម្ម​ដែល​ពួក​ប្រឆាំង​អួត​ថា ធំ និង​មហា​នោះ​បាន​ប្រយោជន៍​ទេ ។ ព្រោះថា ដើម្បី​បំភាន់​មតិ​ជាតិ និង​អន្តរជាតិ​ពួក​ប្រឆាំង​មួយ​ចំនួន​តូច​បាន​នាំ​គ្នា​បន្ទរ​ថា បាតុកម្ម​ដែល​ពួក​គេ​ធ្វើ​នោះ គឺជា​មហា​បាតុកម្ម ដើម្បី​ចាប់បង្ខំ​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា​កែ​លម្អ​លទ្ធិប្រជាធិបតេយ្យ និង​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ។ លោក​បន្ត​ថា បញ្ហា​ទាំងនេះ​មិន​ចាំបាច់​កែ​លម្អ​ធ្វើ​អី​ពីព្រោះ អត់​មាន​ខូចខាត​ស្អី​ផង គឺ​នៅ​តែ​ល្អ និង​ស្រស់បំព្រង ព្រមទាំង​កំពុង​មាន​សក្តានុពល​អនុវត្ត​នៅ​កម្ពុជា​ដែល​ធ្វើ​ឲ្យ​ពួក​ប្រឆាំង អនាធិបតេយ្យ​បាក់​ក្លប​ខ្លាច​មិន​អាច​ងើប​ក្បាល​រួច​ឡើយ ។

លោក​បន្ត​ការ​ដែល​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ត្រូវ​បាន​អង្គការ​អន្តរជាតិ​ធំ​ៗ អញ្ជើញ​ឲ្យ​ចូលរួម​ប្រជុំ​កំពូល​ជា​បន្តបន្ទាប់​សរ​បញ្ជាក់​ច្បាស់​ថា អន្តរជាតិ​ទទួលស្គាល់ និង​ផ្តល់​កិត្តិយស​ដ៏​ខ្ពង់ខ្ពស់​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ។ ការ​ដែល​បណ្តា​មេដឹកនាំ​បណ្តា​ប្រទេស​លើ​ពិភពលោក​ផ្ញើ​សារ​ជូនពរ និង​អបអរសាទរ​ក៏​ជា​ការ​បញ្ជាក់​ថា បណ្តា​មេដឹកនាំ​បណ្តា​ប្រទេស​លើ​ពិភពលោក​ទទួលស្គាល់​រាជរដ្ឋាភិបាល​កម្ពុជា ។ មេដឹកនាំ​ប្រទេស​លើ​ពិភពលោក​ជាង​៥០​ប្រទេស​នៅ​ក្នុង​អង្គប្រជុំ នៅ​ប្រុ​ច​សែ​ល​បាន​សម្រេច​ជា​ឯកច្ឆ័ន្ទ​ឲ្យ​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​ការ​ប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប លើក​ទី​១៣ នៅ​ឆ្នាំ​២០២០ ក៏​បញ្ជាក់​ច្បាស់​ថា អន្តរជាតិ​ទទួលស្គាល់ និង​ផ្តល់​កិត្តិយស​ដល់​កម្ពុជា​ដែរ ។

លោក​បញ្ជាក់​ថា « បើ​អន្តរជាតិ​ទទួលស្គាល់ និង​ផ្តល់​កិត្តិយស​ដល់​កម្ពុជា​ក៏​មាន​ន័យ​ថា ទទួលស្គាល់​ការ​បោះ​ឆ្នោត និង​លទ្ធផល​បោះ​ឆ្នោត​ផង​ដែរ ដែល​ឆ្លុះ​បញ្ចាំង​ថា លទ្ធិប្រជាធិបតេយ្យ​និង​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​មាន​លក្ខខណ្ឌ​ល្អ​ប្រសើរ មិន​ដូច​ពួក​ប្រឆាំង​ទាំង​ក្នុង និង​ក្រៅ​ប្រ ទេស​និយាយ​មួលបង្កាច់​នោះ​ទេ​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ