ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រីម្នាក់​មាន​ស្មារតីមិននឹង​ន៎ តូចចិត្ត​​រត់​ចោល​ លោត​ទឹក​​ពីលើ​ស្ពាន​ជ្រោ​ចង្វា​​​ចូល​ទន្លេ​សាប

15 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់​​មាន​ស្មារតី​​មិន​នឹង​ន៎​​បានឡើង​​ទៅលើស្ពាន​​ជ្រោ​យចង្វា​​ ហើយ​​លោតចូល​ទន្លេ​សាប ​ប៉ុនប៉ង​សម្លាប់ខ្លួន​​យ៉ាង​អង់​អាច ​បណ្តាល​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​​យ៉ាង​ខ្លាំង​​ពី​អ្នក​​ដំណើរ​​​កាលពី​វេលាម៉ោង​​​១​និង​​៣០​នាទី​​រសៀលថ្ងៃទី​​​៣ មីនា ២០១១ គឺលោត​ចំ​ពាក់កណ្តាល​​ស្ពានជ្រោយ​ចង្វា​​​ទៅក្នុងទន្លេ​​តែ​ម្តង ប៉ុន្តែ​​សំណាង​នាង​ណាស់ បានសមត្ថកិច្ច​​​យាម​​ស្ពាន​​​គោល​ដៅទី​៣ ចេញ​​អូប័រ ​ទៅ​ជួយ​សង្គ្រោះ​​​ស្រង់ចេញ​ពីទឹក​​ទាន់ពេលវេលា​​មិន​បណ្តាល​​​​ឱ្យ​​ស្លាប់​​នោះទេ ។​

​ស្ត្រី​ម្នាក់នេះ​​ឈ្មោះ​​ហែម រ៉ាឌី អាយុ​​​២៦​ឆ្នាំ ​មានប្តី និង​កូន​​២នាក់ ​គឺប្រុស​១ ស្រី​១ ស្នាក់នៅ​​​ផ្ទះលេខ​​៣៩ ផ្លូវ​​លេខ​​៥០៨ ​សង្កាត់​​ផ្សារ​ដើមថ្កូ ​ខណ្ឌ​ចំការមន ។ ស្ត្រីម្នាក់នេះ​ត្រូវ​បានគេ​​ឱ្យ​​ដឹង​ថា ​ប្តីរបស់នាង​​ដើរចោល​​នាង​យូរខែ​ហើយ ​ទុក​ឱ្យ​​នាង​រស់នៅ​លំបាក​​លំបិន​ជាមួយ​កូន​​២នាក់ ​ហើយ​មិន​តែប៉ុណ្ណោះ ​ត្រូវម្តាយ​​ និងសាច់ញាតិ​​ជេរស្តី ​ធ្វើបាប​ថែមទៀត ទើបនាង​​ខូចចិត្ត​​គិត​ច្រើន​​ស្ទើរ​​សរសៃប្រាសាទ​ទៅហើយ ។​
នៅចំពោះមុខ​​ប៉ូលិស​​ស្ត្រីឈ្មោះ​​ហែម ​រ៉ា​ឌី និយាយ​​ស្តីមាន​ពាក្យ​​ពេចន៍​​មិនសូវ​ត្រូវ​​ ស្មារតី​​មិន​​នឹង​ន៎​…​ឥឡូវ​​កំពុ​ងត្រូវ​​​បាន​ប៉ូលិស​​ធ្វើការ​​អប់រំ និង​​រង់ចាំ​​​សាច់ញាតិ​​មកទទួល​​យក​នាង​ទៅ​ធ្វើ​ការ​​អប់រំ​​បន្ត​​…៕​