ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង​ការ​ពិត​ត្រឹម​កាមេរ៉ា​… ក្រោយ​ធ្វើ​សកម្មភាព (​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តកណ្ដាល ៖ មើល​សកម្មភាព​ចោរលួច​រថយន្ត​តាម​រយៈ​កាមេរ៉ា​សុ​វត្ថិភាព តើ​ម្ចាស់​ដេក​លក់ ឬ​ក្រុម​ចោរ​ចេះ​បំបាំងកាយ? ព្រោះ​កាលពី​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០១៨ មាន​ករណី​ចោរលួច​រថយន្ត​ម៉ាក​បា​ឡែ​ន​១​គ្រឿង នៅ​ចំណុច​មុខ​អាហារ​ដ្ឋា​ន​យីហោ…

ខេត្តកណ្ដាល ៖ មើល​សកម្មភាព​ចោរលួច​រថយន្ត​តាម​រយៈ​កាមេរ៉ា​សុ​វត្ថិភាព តើ​ម្ចាស់​ដេក​លក់ ឬ​ក្រុម​ចោរ​ចេះ​បំបាំងកាយ? ព្រោះ​កាលពី​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០១៨ មាន​ករណី​ចោរលួច​រថយន្ត​ម៉ាក​បា​ឡែ​ន​១​គ្រឿង នៅ​ចំណុច​មុខ​អាហារ​ដ្ឋា​ន​យីហោ «​ស្រី ពេជ្រ​» ស្ថិត​នៅ​ជាប់​ផ្លូវ​១១៥ ភូមិ​ព្រែក​រាំង សង្កាត់​កំពង់​សំណាញ់ ក្រុង​តា​ខ្មៅ ។

តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ជា​ម្ចាស់​រថយន្ត​ឈ្មោះ ខុន សេង​ហ៊ាន ភេទ​ស្រី អាយុ​៤០​ឆ្នាំ មុខរបរ​លក់ដូរ មាន​ទីលំនៅ​ភូមិ​ព្រែក​រាំង សង្កាត់​កំពង់​សំណាញ់ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ហើយ​ទ្រព្យសម្បត្តិ​ដែល​បាត់បង់​មាន​រថយន្ត​១​គ្រឿង​ម៉ាក​កាម​រី​បា​ឡែ​ន​ពណ៌​ស ស៊េរី​ឆ្នាំ​២០០៣ ពាក់​ស្លាក​លេខ ភ្នំពេញ ២AR-០២១១ កង់​ស្ព័​រ​ពណ៌​ខ្មៅ ត្រូវ​ចោរលួច​យក​ទៅ​បាត់ ។

បើ​តាម​ជន​រង​គ្រោះ​បាន បំភ្លឺ​ប្រាប់​សមត្ថកិច្ច​ឲ្យ​ដឹង​ថា រថយន្ត​ដែល​ត្រូវ​ចោរលួច​យក​ទៅ​នោះ គឺ​បាន​ទិញ​ជាង​៣​ខែ​មក​ហើយ ។ ពេល​ទិញ​បាន​មក​ជន​រង​គ្រោះ​តែងតែ​ទុក​នៅ​ខាង​​មុខ​ហាង​លក់ដូរ (​ស្រី​ពេជ្រ​) ដោយ​ចាក់សោរ​បងសំណាញ់​ព័ទ្ធ​ជុំវិញ​ជា​រៀង​រាល់​យប់ ។ លុះ​ព្រឹក​ឡើង​ស្រាប់តែ​បាត់​រថយន្ត​នោះ ហើយ​របង​ផ្ទះ​ខាង​មុខ​មាន​ស្នាម​កាត់​ជុំវិញ​។ ពេល​ឃើញ​ដូច្នោះ​ក៏​មានការ​ផ្អើល​ឆោឡោ​ឡើង និង​ប្ដឹង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ក្រុង​តា​ខ្មៅ ឲ្យ​បានដឹង ។

ក្រោយ​ពី​កើតហេតុ សមត្ថកិច្ច​ជំនាញ​ក្រុង​តា​ខ្មៅ បាន​ចុះ​ទៅ​ធ្វើការ​ពិនិត្យ និង​ឆែក​មើល​កាមេរ៉ា​សុវត្ថិភាព​ឃើញ​ថា មាន​ជនសង្ស័យ​២​នាក់​បាន​ធ្វើ​សកម្មភាព​កាត់​សោរ​ទ្វារ​បង​ចូល​លួច​យក​រថយន្ត​នោះ​មែន និង​លួច​យក​ទៅ​បាត់​មិន​រំខាន​ដល់​សមត្ថកិច្ច​ទៀត​ផង ។

ពាក់ព័ន្ធ​ករណី​ខាងលើ​នេះ សមត្ថកិច្ច​បាន​និង​កំពុង​ស្វែងរក​មុខសញ្ញា​ក្រុម​ចោរ​កាត់​របង​​លួច​រថយន្ត​នោះ តាម​រយៈ​ឆែក​មើល​កាមេរ៉ា​សុវត្ថិភាព ៕

គួរ​រំលឹកថា ៖ ហ៊ាន​ម្ល៉េះ​…! ចោរ​ថ្លើមធំ​កាត់​សោ​របង​ចូល​លួច​រថយន្ត​បាន​សម្រេច

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ