ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេន កុសល ឈ្នះ សូត្រ ខេ​វិ​ន ទាំង​ត្រដាបត្រដួស

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​គូ​ឯក​មិត្តភាព​នៅ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ កាលពី​ថ្ងៃ​ទី​២១ តុលា មុន​នេះ កីឡាករ​ជើង​ចាស់ និង​ល្បីឈ្មោះ​គួរ​សមជា​យូរ​មក​ហើយ ដ្បិតថា បាន​ឈ្នះ​ពិន្ទុ​កីឡាករ​ជើង​ថ្មី…

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​គូ​ឯក​មិត្តភាព​នៅ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ កាលពី​ថ្ងៃ​ទី​២១ តុលា មុន​នេះ កីឡាករ​ជើង​ចាស់ និង​ល្បីឈ្មោះ​គួរ​សមជា​យូរ​មក​ហើយ ដ្បិតថា បាន​ឈ្នះ​ពិន្ទុ​កីឡាករ​ជើង​ថ្មី សូត្រ ពិន្ទុ ក្នុង​លទ្ធផល​ឈ្នះ​ដាច់ ប៉ុន្តែ​ជ័យជម្នះ​របស់​គេ​ត្រូវ​គេ​កត់​សម្គាល់ថា បាន​កើត​មាន​ឡើង​ដោយ​ត្រដាបត្រដួស​ប៉ុណ្ណោះ ជា​ពិសេស​នៅ​ពេល​កីឡាករ​បង្គោល​ក្រហម សូត្រ ខេ​វិ​ន ស្ទុះ​បុក​ខ្លាំង​។

ធៀប​នឹង​បទ​ពិសោធន៍ កីឡាករ​បង្គោល​ខៀវ សេន កុសល មាន​ច្រើន​ជាង​គូប្រកួត​ឆ្ងាយ​ណាស់ អ៊ីចឹង​ហើយ​ទើប​លទ្ធផល​ឈ្នះ​ទាំង​ពិបាក​លើ​កីឡាករ​បង្គោល​ក្រហម សូត្រ ខេ​វិន ក្នុង​ជំនួប​លើក​ទី​១​នោះ មិន​ត្រូវ​បាន​អ្នកគាំទ្រ​កោតសរសើរ​ពេញទំហឹង​

យ៉ាងណាមិញ កីឡាករ​អ្នក​ឈ្នះ​ក៏​ធ្វើ​ឱ្យ​អ្នក​ស្នេហា​វិស័យ​ប្រដាល់​មិន​ខកចិត្ត​ផង​ដែរ ក្នុង​ពេល​ដែល​គេ​ដឹង​ថា សូត្រ ខេ​វិ​ន ក៏​មិនធម្មតា ដ្បិតថា គេ​ទើបតែ​ហក់​ចូល​ប្រដាល់​ក្រោយ សេន កុសល​។ ការ​ប្រកួត​របស់​អ្នក​ទាំង​ពីរ ត្រូវ​គេ​ឃើញ​អ្នកគាំទ្រ​ជក់ចិត្ត ប៉ុន្តែ​ទម្រាំ​ទប់ សេន កុសល ដល់​៥​ទឹក កីឡាករ សូត្រ ខេ​វិ​ន ក៏​វេទនា​ខ្លួន​មិន​តិច​ដែរ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ