ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្នាក់​ៗ​នាំ​គ្នា​ស្រ​វេ​ស្រា​វា​លើក​មឈូស និង​ធាតុ​បងប្អូន​ព្រោះតែ​…

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ហេតុការណ៍​បាក់​ច្រាំង​ទន្លេ​មួយ​បាន​បណ្តាល​ឲ្យ​ដី​ប្រមាណ​២០​ម៉ែត្រ​ត្រូវ​បាក់​ស្រុត​ចូល​ទៅ​ក្នុង​ទន្លេ និង​ចេតិយ​ជា​ច្រើន ត្រូវ​ប្រឈម​ការ​បាក់​ស្រុត​ទៅ​ជាមួយ​គ្នា​ដែរ ខណៈ​ដែល​ចេតិយ​មួយ​ចំនួន​ស្ទើរតែ​ធ្លាក់​ក្នុង​ទៅ​ក្នុង​ផ្ទៃ​ទន្លេ​ទៅ​ហើយ ។ ហេតុការណ៍​នេះ​បង្ក ឲ្យ​មានការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២០…

រាជធានី​ភ្នំពេញ ៖ ហេតុការណ៍​បាក់​ច្រាំង​ទន្លេ​មួយ​បាន​បណ្តាល​ឲ្យ​ដី​ប្រមាណ​២០​ម៉ែត្រ​ត្រូវ​បាក់​ស្រុត​ចូល​ទៅ​ក្នុង​ទន្លេ និង​ចេតិយ​ជា​ច្រើន ត្រូវ​ប្រឈម​ការ​បាក់​ស្រុត​ទៅ​ជាមួយ​គ្នា​ដែរ ខណៈ​ដែល​ចេតិយ​មួយ​ចំនួន​ស្ទើរតែ​ធ្លាក់​ក្នុង​ទៅ​ក្នុង​ផ្ទៃ​ទន្លេ​ទៅ​ហើយ ។ ហេតុការណ៍​នេះ​បង្ក ឲ្យ​មានការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០១៨ ស្ថិត​នៅ​បរិវេណ​ខាងក្រោយ​វត្ត​ក្តី​តា​កុយ ក្នុងភូមិ​ក្តី​តា​កុយ សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ ។

ប្រភព​ព័ត៌មាន​ពី​អ្នកស្រុក​រស់នៅ​តំបន់​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃខែ​ខាងលើ គឺ​មានការ​បាក់​ច្រាំង​នៅ​ចំណុច​ខាងលើ​ដែរ តែ​ការ​បាក់​នោះ​បាក់​ស្រុត​ដី​ប្រមាណ​តែ​២​ម៉ែត្រ​ប៉ុណ្ណោះ ដោយ​ពុំ​មាន​បង្ក​ឲ្យ​មានការ​ប៉ះពាល់​ដល់​ចេតិយ​ដែល​ស្ថិត​នៅ​ក្នុង​បរិវេណ​វត្ត​ឡើយ ។ លុះដល់​វេលា​កើតហេតុ​ស្រាប់តែ​មាន​ខ្យល់​បក់​ខ្លាំង​លាយ​លំ​ជាមួយ​រលក​ទន្លេធំ​ៗ​ជា​ហេតុ​នាំ​ឲ្យ​ដី​នៅ​ចំណុច​ខាងលើ​ត្រូវ​បាន​បាក់​ស្រុក​កាន់តែ​ខ្លាំង​ឡើង​ៗ​តែ​ម្តង បង្ក​ឲ្យ​ចេតិយ​មួយ​ចំនួន​ត្រូវ​ស្រុត​ក្បាល​ទៅ​ពាក់កណ្តាល​ច្រាំង​ដែល​បាក់ ហើយ​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ក្បែរ​តំបន់​នោះ ពិសេស​បងប្អូន​ក្រុម​គ្រួសារ​សាច់ញាតិ​ផ្នូរ​សព ដែល​តម្កល់​ក្នុង​ចេតិយ​នាំ​គ្នា​ជា​ច្រើន​មក​ស្រ​វេ​ស្រវា​លើក​មឈូស និង​ធាតុ​របស់​សព​បងប្អូន​ពួក​គេ​ចេញពី​ចេតិយ​ទៅ​ត​ម្គ​ល់​ទុក​នៅ​ក្នុង​កុដិ​លោក​វិញ ។

ប្រភព​ព័ត៌មាន​បន្ត​ថា នៅ​វេលា​យប់​ថ្ងៃ​ទី​១៩ ខែ​ឆ្នាំ​ដដែល​ពោល គឺ​មុន​មួយ​ថ្ងៃ​នៃ​ការ​បាក់​ច្រាំង គឺ​មាន​ភ្លៀង​លាយ​លំ​ខ្យល់​កន្ត្រាក់​យ៉ាង​ខ្លាំង​ខ្លា​បង្ក​ឲ្យ​មាន​រលក​ទន្លេ​បោកបក់​ផ្ទប់​នឹង​ច្រាំង​ជា​ហេតុ​នាំ​ឲ្យ​សណ្ឋាន​ដី​នៅ​កន្លែង​កើតហេតុ​មិន​អាច​ទ្រទ្រង់​នឹង​រលក​បាន​ទើបត្រូវ​បាក់​ស្រុត​នៅ​ព្រឹក​ថ្ងៃ​ទី​២០​តែ​ម្តង​ទៅ ។
អភិបាល​ខណ្ឌ​ច្បារ​អំពៅ​លោក​ចេ​ង មុនី​រ៉ា បញ្ជាក់​ប្រាប់​កោះសន្តិភាព​ឲ្យ​ដឹង​នា​ព្រឹក​ថ្ងៃ​ទី​២១​នេះ​ថា ដី​ដែល​បាន​បាក់​ស្រុត​នៅ​ចំណុច​ខាងលើ​នេះ គឺ​ដី​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​ដោយ​គណៈ​វត្ត​ក្តី​តា​កុយ ហើយ​ដី​ដែល​បាន​បាក់ គឺជា​ផ្ទៃដី​ដែល​មាន​សណ្ឋាន​ដី​ពុំ​រឹង​មាំ​ល្អ​នោះ​ឡើយ ពោល គឺ​កន្លង​មក​ចំណុច​បាក់​ស្រុត​នេះ គឺ​ធ្លាប់​បាក់​ស្រុត​ម្តង​រួច​មក​ហើយ ប៉ុន្តែ​ព្រះ​ចៅអធិការ​វត្ត​បាន​យក​ដីខ្សាច់​ជា​ច្រើន​ឡាន​ទៅ​ចាក់​បំពេញបន្ថែម​លើ​ផ្ទៃដី​ដែល​បាន​បាក់ ជា​ហេតុ​ធ្វើ​ឲ្យ​សភាព​ដី​នៅ​ទីនោះ គឺ​ពុំ​មានគុណ​ភាពរឹងមាំ​ល្អ​ឡើយ ។ បន្ថែ​ប​ពី​នោះ​ការ​សាង់សង់​ចេតិយ​ថ្មី​នៅ​ក្បែរមាត់ច្រាំង​ទន្លេ​នោះ​ក៏​ចេះ​តែ​កើនឡើង​ផង​ដែរ ។

លោក​អភិបាល​ខណ្ឌ​បញ្ជាក់​ថា ករណី​នេះ​គឺ​មិន​ទាន់​ទម្លាក់​កំហុស​ទៅ​លើ​នរណា​ឡើយ ព្រោះ​វា​ជា​គ្រោះ​ធម្មជាតិ ហើយ​ការ​បាក់​ស្រុត​នេះ គឺ​កើតឡើង​ក្រោយ​ពេល​មេឃ​ភ្លៀង​ធ្លាក់​លាយ​លំ​ជាមួយ​ខ្យល់​កន្ត្រាក់ និង​រលក​ទន្លេធំ​ៗ​ទើប​ជា​ហេតុ​បង្ក​ឲ្យ​មានការ​បាក់​ស្រុត​តែ​ម្តង ។

សូម​បញ្ជាក់​ថា នា​ព្រឹក​ថ្ងៃ​ទី​២១ ខែ​ឆ្នាំ​ដដែល​នេះ​គេ​ស​ង្គេ​ត​ឃើញ​មាន​វត្តមាន​អាជ្ញាធរ​ចម្រុះ មាន​លោក​កើត ឆែ អភិបាលរង​រាជធានី​ភ្នំពេញ និង​លោក​ចេ​ង មុនី​រ៉ា អភិបាល​ខណ្ឌ​ច្បារ​អំពៅ បាន​ដឹកនាំ​ក្រុម​មន្ត្រី​ចុះ​ទៅ​ពិនិត្យ​ជាក់ស្តែង​ម្តងទៀត​នៅ​ចំណុច​ខាងលើ​ដើម្បី​រក​វិធី​ដោះស្រាយ ។


គេ​ស​ង្គេ​ត​ឃើញ​ថា អាជ្ញាធរ​បាន​សម្រេច​ប្រើ​សា​ឡង់​ប៊ូ​ម​ខ្សាច់​ធំ​មួយ​ធ្វើការ​ប៊ូ​ម​ខ្សាច់​ពី​កណ្តាល​ផ្ទៃ​ទន្លេ​ទៅ​ចាក់​បំពេញ​នៅ​ចំណុច​ដែល​បាក់​ស្រុត​នោះ ដើម្បី​ចាក់​បំពេញ​ឲ្យ​បាន​ពេញ​ល្អ​វិល​មក​រក​សភាព​ដើម​វិញ និង​បង្ការ​ដល់​ការ​បាក់​ស្រុត​ផ្ទៃដី​ជា​បន្ត​ទៀត ។

មន្ត្រី​ជំនាញ​បញ្ជាក់​ថា ការ​ចាក់​បំពេញ​ខ្សាច់​ចំណុច​បាក់​ស្រុត​ខាងលើ គឺ​ត្រូវ​ចាក់​បំពេញ​ជា​ដំណាក់កាល​ដោយ​ក្នុង​នោះ​ត្រូវ​ប្រើ​ពេលវេលា​៣​ថ្ងៃ និង​ត្រូវ​ប្រើ​ខ្សាច់​ចំនួន​៤​សា​ឡង់​ធំ​ៗ ដើម្បី​ចាក់​បំពេញ​ដោយ​ក្នុង​១​សា​ឡង់ គឺ​មាន​ខ្សាច់​ស្មើរ​នឹង​៨០០​គីប ។ ក្រោយ​ការ​ចាក់​បំពេញ​អោយ​ខ្សាច់​ផុស​ឡើង​ស្មើរ​ផ្ទៃ​ទន្លេ​ហើយ​នោះ​អាជ្ញាធរ​សម្រេច​ដាក់​បាវ​ខ្សាច់​ពីលើ ហើយ​ចាក់​ដី​យក​តែ​ម្តង​ទើប​អាច​ធានា​បាន​នូវ​សណ្ឋាន​ដី​រឹង​មាំ​ទៅ​ថ្ងៃ​មុខ​បាន ។

គួរ​បញ្ជាក់​ថា នៅ​ក្នុង​ហេតុការណ៍​បាក់​ច្រាំង​ទន្លេ​ខាងលើ គឺ​ពុំ​មាន​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​ណា​ម្នាក់​ឡើយ ហើយ​ក៏​មិន​មានការ​បាក់​ស្រុត​ចេតិយ​លិច​បាត់​ទៅ​ក្នុង​ទន្លេ​នោះ​ដែរ គឺ​បាក់​តែ​ផ្ទៃដី​ប៉ុណ្ណោះ ។ ប្រជាពលរដ្ឋ​នៅ​ក្បែរ​តំបន់​កើតហេតុ​បញ្ជាក់​ថា រាល់​រដូវ​ភ្ញៀ​ង​ធ្លាក់​ម្តង​ៗ គឺ​ច្រាំង​ទន្លេ​នៅ​ស្រប​តាម​ដង​ទន្លេមេគង្គ​ក្រោម តែ​រង​ការ​បាក់​ស្រុត​ច្រាំង​ទន្លេ​ជា​អន្លើ​យ​ៗ​មករ​ហូត តែ​ការ​បាក់​ស្រុត​កន្លង​មក គឺ​បាក់​ស្រុត​បន្តិចបន្តួច​ប៉ុណ្ណោះ ហើយ​ក៏​ពុំ​ធ្លាប់​បណ្តាល​ឲ្យ​មាន​មនុស្ស​រង​របួស​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ