ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រុស​២​នាក់​អូស​ដៃ​នារី​វ័យក្មេង​ឡើង​ឡាន​… ភ័យ​ពេករត់​ហៅ​បងប្អូន​ជួយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នារី​វ័យក្មេង​ម្នាក់​ខឹង​ឪពុក​ម្តាយ​ស្តីបន្ទោស​ស្រាប់តែ​ទៅ​ឈរ​នៅ​កណ្តាល​ផ្លូវ​ទាំង​យប់​ធ្វើ​ឲ្យ​បុរស​២​នាក់​បើករថយន្ត​មក​ដល់​ឃើញ​ស្មាន​តែ​នារី​រកស៊ី​ផ្លូវភេទ​ក៏​បើកទ្វារ​អូស​ដៃ​ឡើង​រថយន្ត​ធ្វើ​ឲ្យ​នាង​ភ័យរ​ត់ទៅ​ហៅ​បងប្អូន​ជួយ ។ ហើយ​បុរស​នោះ​ខឹង​ដេញ​បុក​ក៏​ជ្រុល​ទៅ​បុក​បង្គោល​ភ្លើង ទើប​ប្រជាពលរដ្ឋ​ផ្ទុះ​កំហឹង​យក​ដុំ​ថ្ម​គប់​ធ្វើ​ឲ្យ​របួសធ្ងន់​ម្នាក់ និង​ស្រាល​ម្នាក់ ហេតុការណ៍​នេះ​ភ្ញាក់ផ្អើល​នៅ​ម៉ោង​៩​និង​៤០​នាទី​យប់ ថ្ងៃ​ទី​១៩ ខែតុលា…

រាជធានី​ភ្នំពេញ ៖ នារី​វ័យក្មេង​ម្នាក់​ខឹង​ឪពុក​ម្តាយ​ស្តីបន្ទោស​ស្រាប់តែ​ទៅ​ឈរ​នៅ​កណ្តាល​ផ្លូវ​ទាំង​យប់​ធ្វើ​ឲ្យ​បុរស​២​នាក់​បើករថយន្ត​មក​ដល់​ឃើញ​ស្មាន​តែ​នារី​រកស៊ី​ផ្លូវភេទ​ក៏​បើកទ្វារ​អូស​ដៃ​ឡើង​រថយន្ត​ធ្វើ​ឲ្យ​នាង​ភ័យរ​ត់ទៅ​ហៅ​បងប្អូន​ជួយ ។ ហើយ​បុរស​នោះ​ខឹង​ដេញ​បុក​ក៏​ជ្រុល​ទៅ​បុក​បង្គោល​ភ្លើង ទើប​ប្រជាពលរដ្ឋ​ផ្ទុះ​កំហឹង​យក​ដុំ​ថ្ម​គប់​ធ្វើ​ឲ្យ​របួសធ្ងន់​ម្នាក់ និង​ស្រាល​ម្នាក់ ហេតុការណ៍​នេះ​ភ្ញាក់ផ្អើល​នៅ​ម៉ោង​៩​និង​៤០​នាទី​យប់ ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០១៨ ទល់មុខ​នឹង​ច្រកចូល​តំបន់​មិន​រៀបរយ ផ្លូវ​៦០​ម៉ែត្រ ស្ថិត​ក្នុងភូមិ​ព្រែក​តា​គង់ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ ។

បើ​តាម​សម្តី​នារី​អាយុ​១៦​ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី​៩ ស្នាក់​នៅ​ម្តុំ​កន្លែង​កើតហេតុ​ឱ្យ​ដឹង​ថា មុន​កើតហេតុ រូប​នាង​ត្រូវ​ឪពុក​ម្តាយ​ស្តីបន្ទោស​រឿង​លេង​ទូរស័ព្ទ ព្រោះ​ដល់​ថ្ងៃ​ជិត​ប្រឡង​ហើយ ដោយសារ​តែ​ខឹង​នឹង​ឪពុក​ម្តាយ​ស្តីបន្ទោស​រូប​នាង​ក៏​ដើរមក​ឈរ​លេង​នៅ​លើ​ផ្លូវ​៦០​ម៉ែត្រ ខណៈនោះ​ស្រាប់តែ​មាន​បុរស​២​នាក់​មិនដឹង​ថា​ចេញពី​ផឹកស៊ី​កន្លែង​ណា​នោះ​ទេ ក្នុង​ស្ថានភាព​ស្រវឹងស្រា​បាន​បើករថយន្ត​ម៉ាក​កាម​រី​បា​ឡែ​ន ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ កណ្ដាល 2B 6323 មក​បបួល​នាង​ទៅ​រួមរក្ស និង​ទាញ​ដៃ​នាង​ឡើង​លើ​រថយន្ត​។

នាង​បន្ត​ទៀត​ថា តែ​រូប​នាង​មិន​ព្រម​ឡើង ហើយ​ភ័យ​ពេករ​ត់ទៅ​ប្រាប់​បងប្អូន​ឪពុក​ម្តាយ​នៅ​ក្បែរ​នោះ​ឱ្យមក​ជួយ លុះ​មក​ដល់​ក៏​ទាស់សម្តី​គ្នា​បន្តិចបន្តួច​ស្រាប់តែ​បុរស​២​នាក់​នោះ​​ខឹងសម្បារ​យ៉ាង​ខ្លាំង​បញ្ឆេះ​រថយន្ត​បើក​ដេញ​តាម​បុក​ពួក​គាត់​ធ្វើ​ឲ្យ​ភ័យ​ស្លន់ស្លោរ​រត់​ពេញ​ផ្លូវ តែ​ដោយ​រថយន្ត​នោះ​លឿន​ពេក​ក៏​ជ្រុល​ចង្កូត​ទៅ​បុក​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​បាក់​​រាប​ដល់​ដី​អស់​១​ដើម និង​ធ្វើ​ឱ្យ​រថយន្ត​ខ្ទេច​ផ្នែក​ខាង​មុខ និង​បាក់​រ៉ូ​ទីល​ខាងស្តាំ​ទៅ​មុខ​លែង​រួច ។

ប្រភព​ដដែល​បន្ត​ថា បន្ទាប់​ពី​បុក​ហើយ ប្រជាពលរដ្ឋ​ឃើញ​ទ​ង្វើ​បុរស​ទាំង​ពីរ​នាក់​បែប​នេះ ក៏​នាំ​គ្នា​យក​ដុំ​ថ្ម​គប់​កញ្ចក់​រថយន្ត និង​បុរស​ទាំង​២​នោះ បណ្តាល​ឱ្យ​បុរស​ជា​អ្នក​បើក​របួសស្រាល ហើយ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​យក​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​ចាក់​អង្រែ​លើ ចំណែក​ម្នាក់​ទៀត​ជា​អ្នក​រួម​ដំណើរ​របួស​សន្លប់​ស្តូកស្តឹង​ត្រូវ​រថយន្ត​សង្គ្រោះ​ដឹក​ទៅ​សង្គ្រោះ​នៅ​គ្លិ​និក ។

ក្នុង​ហេតុការណ៍​នេះ​ដែរ កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន និង​ជំនាញ​ចុះ​ទៅ​កន្លែង​កើតហេតុ រួច​ក៏​ទំនាក់ទំនង​ទៅ​ខាង​ជំនាញ​ចរាចរណ៍​ក្រុង​ចុះ​ទៅ​ស្ទូច​យក​រថយន្ត​បង្ក​ទៅ​រក្សា​ទុក​នៅ​ការ​រិ​យា​ល័យ​ចរាចរណ៍​ជើង​គោក​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ ចំណែក​ភាគី​ខាង​នារី​ដែល​ត្រូវ​បុរស​រូប​នោះ​បបួល​ទៅ​រួមរក្ស​នោះ​ក៏​មិន​បាន​ប្តឹងប្តល់​ដែរ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ