ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ចំនួន​២ប៉ុស្តិ៍សហការគ្នា​ទើប​ចាប់​​ឃាត់ខ្លួន​បាន​

5 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ ជនសង្ស័យ​ឆ្លង​ដែន​ម្នាក់​បាន​មក​ធ្វើ​សកម្មភាព​លួច​កាច់​សោ​.​ក​ម៉ូតូ​របស់​ប្រជាពលរដ្ឋ​នៅ​ភូមិ​ស្វាយ​អាត់ សង្កាត់​ស្វាយ​អាត់ ក្រុង​ពោធិ៍សាត់ ហើយ​បាន​ជិះ​សំដៅ​ទៅ​ផ្ទះ​នៅ​ឯ​ខេត្តបាត់ដំបង ប៉ុន្តែ​ត្រូវ​សមត្ថកិច្ច​នគរបាល​ប៉ុស្ដិ៍​រដ្ឋបាល​ស្វាយ​អាត់​សហការ​ជាមួយ​ប៉ុស្តិ៍​រដ្ឋបាល​ស្វាយដូនកែវ ស្ទាក់​ចាប់​បាន​។ ករណី​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​ទៀប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​១៩ ខែតុលា…

ខេត្តពោធិ៍សាត់ ៖ ជនសង្ស័យ​ឆ្លង​ដែន​ម្នាក់​បាន​មក​ធ្វើ​សកម្មភាព​លួច​កាច់​សោ​.​ក​ម៉ូតូ​របស់​ប្រជាពលរដ្ឋ​នៅ​ភូមិ​ស្វាយ​អាត់ សង្កាត់​ស្វាយ​អាត់ ក្រុង​ពោធិ៍សាត់ ហើយ​បាន​ជិះ​សំដៅ​ទៅ​ផ្ទះ​នៅ​ឯ​ខេត្តបាត់ដំបង ប៉ុន្តែ​ត្រូវ​សមត្ថកិច្ច​នគរបាល​ប៉ុស្ដិ៍​រដ្ឋបាល​ស្វាយ​អាត់​សហការ​ជាមួយ​ប៉ុស្តិ៍​រដ្ឋបាល​ស្វាយដូនកែវ ស្ទាក់​ចាប់​បាន​។

ករណី​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​ទៀប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០១៨ នៅ​ភូមិ​ស្វាយ​អាត់ សង្កាត់​ស្វាយ​អាត់ ក្រុង​ពោធិ៍សាត់ ហើយ​ឃាត់ខ្លួន​បាន​នៅ​វេលា​ម៉ោង​១០​និង​៣០​នាទី​ក្នុង​ថ្ងៃ​ដដែល​នោះ នៅ​ឃុំ​ស្វាយដូនកែវ ស្រុក​បាកាន​។

​សមត្ថកិច្ច​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន​នេះ​ឈ្មោះ សុង យ៉ុ​ន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ រស់នៅ​ភូមិ​ថ្នល់​បត់ ឃុំ​ឫស្សី​ក្រាំង ស្រុក​មោងឫស្សី ខេត្តបាត់ដំបង​។

ទាក់ទិន​នឹង​ករណី​ខាងលើ​នេះ​សមត្ថកិច្ច​ឲ្យ​ដឹង​ថា កាលពី​វេលា​៣​ទៅ​ម៉ោង​៤​ទៀប​ភ្លឺ ឈាន​ចូល​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០១៨ មាន​ករណី​ជនសង្ស័យ​ចូល​លួច​កាច់​សោ​.​ក​យក​ម៉ូតូ​អស់​មួយ​គ្រឿង​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៥ ពាក់​ស្លាក​លេខ ពោធិ៍សាត់ ១E-៤៧៣៨ ជា​កម្មសិទ្ធិ​របស់​ប្រជាពលរដ្ឋ​ឈ្មោះ ខឿន សុខុម ភេទ​ប្រុស អាយុ​២៧​ឆ្នាំ នៅ​ភូមិ​ស្វាយ​អាត់ សង្កាត់​ស្វាយ​អាត់ ក្រុង​ពោធិ៍សាត់ លុះ​ព្រឹក​ឡើង​ទើប​ម្ចាស់​ដឹង ក៍ប្ដឹង​ទៅ​សមត្ថកិច្ច​ឲ្យ​ជួយ​អន្តរាគមន៍​។

ភ្លាម​ៗ​នោះ ប៉ុស្ដិ៍​រដ្ឋបាល​ស្វាយ​អាត់​បាន​ទំនាក់ទំនង​ទៅ​គ្រប់​ប៉ុស្ដិ៍​រដ្ឋបាល​ដទៃ​ទៀត​ដើម្បី​តាម
រក លុះដល់​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក ស្រាប់តែ​ឃើញ​ជនសង្ស័យ​កំពុង​ជិះ​លើ​ផ្លូវជាតិ​លេខ​៥ នៅ​ក្នុងភូមិ​សាស្ត្រ​ឃុំ​ស្វាយដូនកែវ ស្រុក​បាកាន ក៏​ចាប់​ឃាត់ខ្លួន​តែ​ម្ដង​។

​បន្ទាប់​ពី​ធ្វើ​កិច្ចសន្យា​រួច ម៉ូតូ​ត្រូវ​បាន​ប្រគល់​ជូន​ម្ចាស់​ដើម​វិញ រីឯ​ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ