ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាន់តែ​មាន​ប្រសិទ្ធភាព​ឆ្លើយ​តប​អន្តរាគមន៍​បាន​ទាន់​ពេលវេលា

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ លោក​វរសេនីយ៍ឯក ទេព ចាន់​ណា អធិការ​នៃ​អធិការ​នគរបាល​ក្រុង​សៀមរាប រួម​ទាំង​លោកនាយ​ប៉ុស្តិ៍​ទាំង​១២​សង្កាត់​បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំខែ និង​ពិធី​ប្រគល់​ទោចក្រយានយន្ត​ដល់​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទូ​ទាំង​ខេត្តសៀមរាប​នា​ព្រឹក​ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០១៨…

ខេត្តសៀមរាប ៖ លោក​វរសេនីយ៍ឯក ទេព ចាន់​ណា អធិការ​នៃ​អធិការ​នគរបាល​ក្រុង​សៀមរាប រួម​ទាំង​លោកនាយ​ប៉ុស្តិ៍​ទាំង​១២​សង្កាត់​បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំខែ និង​ពិធី​ប្រគល់​ទោចក្រយានយន្ត​ដល់​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទូ​ទាំង​ខេត្តសៀមរាប​នា​ព្រឹក​ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០១៨ នេះ ។

ក្រោម​អធិបតីភាព​លោក​ឧត្តមសេនីយ៍ទោ ទិ​ត្យ ណា​រ៉ុ​ង ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​ដោយ​មានការ​ចូលរួម​ពី​សំណាក់​អស់លោក លោកស្រី ជា​ស្នងការ​រង​នាយ​នាយ​រង​ការិយាល័យ​ជំនាញ លោក​អធិការ​នគរបាល​ក្រុង​-​ស្រុក​ទាំង​១២ លោកនាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទាំង​១០០​ទូ​ទាំង​ខេត្ត​ចូលរួម​ផង​ដែរ ។

លោក​ឧត្តមសេនីយ៍ទោ ទិ​ត្យ ណា​រ៉ុ​ង ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​បាន​លើក​ឡើង​ថា អំណោយ​ជា​ម៉ូតូ​ចំនួន​១០០​គ្រឿង រួម​ទាំង​ប្រេងសាំង​ប្រចាំត្រីមាស​ទី​៣ ចំនួន​១២០​លី​ត្រ ក្នុង​១​ប៉ុស្តិ៍ ដែល​ក្រសួង​បាន​ផ្តល់​ជូន​នា​ពេល​នេះ គឺ​បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​គិតគូរ​យកចិត្តទុកដាក់​ខ្ពស់​បំផុត​របស់​ក្រសួងមហាផ្ទៃ​ជា​ពិសេស​សម្ដេច​ក្រឡាហោម​ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ដែល​តែងតែ​គិតគូរ​ពី​សុខទុក្ខ និង​សេចក្ដី​ត្រូវការ​របស់​កងកម្លាំង​នគរបាល​ទាំងអស់ ក្នុង​គោលបំណង​បង្ក​លក្ខណៈ​កាន់តែ​ងាយស្រួល​ដល់​បងប្អូន កងកម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ប្រើប្រាស់​សម្រាប់​ជា​មធ្យោបាយ​ក្នុង​ការ​បំពេញ​ប្រតិបត្តិការ ការងារ កាន់តែ​មាន​ប្រសិទ្ធភាព​ឆ្លើយ​តប​អន្តរាគមន៍​បាន​ទាន់​ពេលវេលា ចំពោះ​រាល់​គ្រប់​សភាពការណ៍​ដែល​បាន​កើតឡើង​ជាក់ស្ដែង​នៅ​មូលដ្ឋាន ហើយ​ឆ្លើយ​តប​ទៅ​នឹង​ការ​គិតគូរ​យកចិត្តទុកដាក់​នេះ នាយ​ប៉ុស្តិ៍ នគរបាល​រដ្ឋបាល​ទាំងអស់ ត្រូវ​យក​ម៉ូតូ​ទៅ​ប្រើប្រាស់​ឲ្យ​បាន​ចំ​ទិស​ដៅ​បម្រើ​ឲ្យ​ផលប្រយោជន៍​រួម ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ​ទូទៅ និង​ចៀសវាង​ឲ្យ​បាន​នូវ​ការ​យក​មធ្យោបាយ​នេះ​ទៅ​ប្រើប្រាស់​ខុស​គោលដៅ​បម្រើ​ឲ្យ​ផលប្រយោជន៍​បុគ្គល ព្រមទាំង​ថែរក្សា​ឲ្យ​បាន​គង់វង្ស​យូរអង្វែង ។

ក្រោយ​ពី​បាន​ទទួល​ម៉ូតូ​ហើយ ត្រូវ​ចេះ​ទុកដាក់​ថែរក្សា​សម្ភារៈ​មធ្យោបាយ ដែល​មាន​នេះ​ឲ្យ​បាន​គង់​វង់​ល្អ​ប្រសើរ ជា​ប្រយោជន៍​បម្រើ​ឲ្យ​កិច្ច​ប្រតិបត្តិការ​បាន​យូរអង្វែង ក្នុង​ការ​ចេញ​ល្បាត​ត្រួតពិនិត្យ ក្នុងភូមិ​សាស្ត្រ​របស់​ខ្លួន ក្នុង​ការ​បង្ការ​ទប់ស្កាត់​បទល្មើស​គ្រប់​ប្រភេទ ក្នុង​កិច្ច​ការពារ​ថែរក្សា​សន្តិសុខ សុវត្ថិភាព ជូន​បងប្អូន​ប្រជាពលរដ្ឋ​យើង នៅ​មូលដ្ឋាន​ឲ្យ​បាន​កាន់តែ​ល្អ​ប្រសើរ និង​មាន​តម្លាភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ