ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​និយាយ​ថា​រន្ធត់ ខណៈរថយន្ត​ដឹក​ទូ​កុង​តី​ន័​រ​ក្រឡាប់​លើ​ផ្លូវជាតិ​លេខ​៣៣

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ រថយន្ត​ដឹក​ទូ​កុងតឺន័រ​មួយ​គ្រឿង​បាន​ក្រឡាប់​ហើយ​ក្បាល​រថយន្ត​បាន​ទៅ​បុក​ដើម​ដូង ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​២០ តុលា​ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៣៣ ត្រង់​ចំណុច​ភូមិ​កណ្ដាល​ទួល ឃុំ​កំពង់ត្រាច​ខាងលិច ស្រុក​កំពង់ត្រាច…

ខេត្តកំពត ៖ រថយន្ត​ដឹក​ទូ​កុងតឺន័រ​មួយ​គ្រឿង​បាន​ក្រឡាប់​ហើយ​ក្បាល​រថយន្ត​បាន​ទៅ​បុក​ដើម​ដូង ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​២០ តុលា​ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៣៣ ត្រង់​ចំណុច​ភូមិ​កណ្ដាល​ទួល ឃុំ​កំពង់ត្រាច​ខាងលិច ស្រុក​កំពង់ត្រាច ខេត្តកំពត​។

លោក​សេង រតនា អធិការរង​ទទួល​ផែន​សណ្ដាប់ធ្នាប់​ចរាចរ​ស្រុក​កំពង់ត្រាច​បានឱ្យ​ដឹង​ថា រថយន្ត​ដឹក​កុងតឺន័រ​មួយ​គ្រឿង ពាក់​ស្លាក​លេខ ព្រះ​សីហ​នុ ៣A-៣៧៦០ នេះ​បាន​បើកបរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត លុះ​មក​ដល់​ភូមិ​កណ្ដាល​ទួល​ស្រាប់តែ​ក្រឡាប់​ទៅ​បុក​ដើម​ដូង និង​ដើមឈើ ។

លោក​អធិការរង​ស្រុក​បានឱ្យ​ដឹង​ថា ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​មិន​មាន​អ្នក​ណា​ម្នាក់​ដឹង​ពី​មូលហេតុ​នោះ​ទេ ហើយក៍​មិន​មាន​មនុស្ស​ណា​ម្នាក់​រងគ្រោះថ្នាក់​នោះ​ដែរ មាន​តែ​អ្នកបើកបរ​រថយន្ត​កុងតឺន័រ​ទេ​រង​របួស​តិចតួច បាន​រត់គេច​ខ្លួន​បាត់​ទៅ​ហើយ​។

លោក​អធិការរង​នគរបាល​ស្រុក​បានដឹង​បន្ត​ថា តាម​ការ​សន្និដ្ឋាន​របស់​សមត្ថកិច្ច មូលហេតុ​បណ្តាល​ឱ្យ​រថយន្ត​កុងតឺន័រ​ក្រឡាប់​នេះ គឺ​សង្ស័យ​ថា​អ្នក​បើក​ងងុយដេក​មួយភាំង លុះ​ពេល​ដឹងខ្លួន​កាច់ចង្កូត​រេ​ទៅ​បុក​ដើម​ដូង​នៅ​ខាងឆ្វេង​ដៃ​ទៅ​វិញ ។

ពលរដ្ឋ​នៅ​ភូមិ​កណ្ដាល​ដែល​ឃើញ​ហេតុ​ការណ៍​គួរ​ឱ្យ​រន្ធត់​នេះ​បាន​និយាយ​ថា រថយន្ត​កុងតឺន័រ​រង​ការ​ខូច
ខាត​ស្ទើ​តែ​ទាំងស្រុង​ទៅ​ហើយ តែ​បើ​បុក​ចំ​ផ្ទះប្រជា​​ពលរដ្ឋ​វិញ​ មិនដឹង​កើត​មាន​សោកនាដកម្ម​បែប​ណា​នោះ​ទេ​។

ទោះជា​មានការ​ភ័យ​បែប​នេះ​ក្តី ក៏​អ្នក​ភូមិ​នៅ​តែ​ប្រថុយ​គ្រោះថ្នាក់​នាំ​គ្នា​មក​ដង​ប្រេង​ដែល​ហូរ​ចេញពី​រថយន្ត​កុងតឺន័រ​ដែល​បាន​ក្រឡាប់ខាងលើ​នោះ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ