ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ម្នាក់​ក្តៅ​ចិត្តនឹង​…​ដែល​ធ្វើ​កើតទុក្ខ​ស្អិត​ទ្រូង

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ មនុស្ស​ប្រុស​១​ក្រុម​ស្កាត់​មក​ពី​ផ្សេង​គ្នា​បាន​ប្រមូលផ្តុំ​គ្នា​លេងល្បែង​ស៊ីសង ដោយ​លួចលាក់ ក្នុង​ព្រៃ​ក្បែរ​ភូមិ​១​កន្លែង ហើយ​ត្រូវ​បាន​សមត្ថកិច្ច​ចុះ​ឡោម​ព័ទ្ធ​បំបែកសម្បុក​ឃាត់ខ្លួន​បុរស​ញៀន​ល្បែង​បាន​ចំនួន​៤​នាក់ ក្រៅពី​នោះ​រត់​បាតជើង​ស​ព្រាត និង​ដកហូត​ម៉ូតូ​ចម្រុះ​១៦​គ្រឿង​រួម​ទាំង​វត្ថុ​តាង​មួយ​ចំនួន​ទៀត ។ ករណី​សមត្ថកិច្ច​បំបែកសម្បុក​ល្បែងស៊ីសង​ខុសច្បាប់​នេះ​បាន​ធ្វើ​ឡើង…

ខេត្តកំពង់ស្ពឺ ៖ មនុស្ស​ប្រុស​១​ក្រុម​ស្កាត់​មក​ពី​ផ្សេង​គ្នា​បាន​ប្រមូលផ្តុំ​គ្នា​លេងល្បែង​ស៊ីសង ដោយ​លួចលាក់ ក្នុង​ព្រៃ​ក្បែរ​ភូមិ​១​កន្លែង ហើយ​ត្រូវ​បាន​សមត្ថកិច្ច​ចុះ​ឡោម​ព័ទ្ធ​បំបែកសម្បុក​ឃាត់ខ្លួន​បុរស​ញៀន​ល្បែង​បាន​ចំនួន​៤​នាក់ ក្រៅពី​នោះ​រត់​បាតជើង​ស​ព្រាត និង​ដកហូត​ម៉ូតូ​ចម្រុះ​១៦​គ្រឿង​រួម​ទាំង​វត្ថុ​តាង​មួយ​ចំនួន​ទៀត ។

ករណី​សមត្ថកិច្ច​បំបែកសម្បុក​ល្បែងស៊ីសង​ខុសច្បាប់​នេះ​បាន​ធ្វើ​ឡើង កាលពី​ល្ងាច​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០១៨ ស្ថិត​នៅ​ចំណុច​ព្រៃ​ខាងត្បូង​ភូមិ​រមាំង​ស្លាប់ ឃុំ​មាន​ជ័យ ស្រុក​ឧដុង្គ ។

ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​អធិការដ្ឋាន​បាន​ឲ្យ​ដឹង​ថា មុន​ឈាន​ដល់​បង្ក្រាប​ទីតាំង​បើក​វង់ល្បែង​ស៊ីសង​ខាងលើ​នេះ​មាន​ស្ត្រី​ក្នុងភូមិ​បាន​ប្តឹង​សមត្ថកិច្ច​ថា គាត់​កើតទុក្ខ​ស្អិត​ទ្រូង ដោយសារ​ប្តី​របស់​គាត់​មិន​ជួយ​ធ្វើការ​រកស៊ី ស្វែងរក​ប្រាក់​មក​ជួយ​ផ្គត់ផ្គង់​គ្រួសារ គិតតែ​នៅ​ពពាក់ពពូន​គ្នា​លេងល្បែង​ស៊ីសង បំផ្លាញ​លុយកាក់​របស់របរ​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ ។

លោក​វរសេនីយ៍ឯក ខឹ​ម សា​ម៉ុ​ន អធិការ​នគរបាល​ស្រុក​ឧដុង្គ​បន្ត​ថា ក្រោយ​ទទួល​ពាក្យបណ្ដឹង​ពី​ស្ត្រី​ខាងលើ​រួច សមត្ថកិច្ច​ក៏​បាន​សាកសួរ និង​ស្រាវជ្រាវ​កំណត់​ទីតាំង​បើក​ល្បែង​ច្បាស់លាស់ ហើយ​ក៏​បាន​ស្នើរ​គោលការណ៍​ពី​លោកស្នងការ ដើម្បី​ចុះ​បង្ក្រាប ។

សមត្ថកិច្ច​បន្ត​ថា ពេល​កម្លាំង​នគរបាល​ចុះ​ឡោម​ព័ទ្ធ​ទីតាំង​ខាងលើ​នោះ​ក្រុម​អ្នក​ញៀន​ល្បែង​ខ្លះ កំពុង​តែ​អ៊ុត​អា​ប៉ា​ង ហើយ​ពួក​គេ​នាំ​គ្នា​ស្រែក​ហ៊ោរ​កងរំពង​ព្រៃ តែ​ពេល​ពួក​គេ​ក្រឡេក​ឃើញ​សមត្ថកិច្ច ខ្លះ​ដាក់​មេ​ផាយ​ចោល​ម៉ូតូ ចោល​ស្បែកជើង​ទើប​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​តែម​មុ​ស្ស​៤​នាក់ និង​ម៉ូតូ​១៦​គ្រឿង ។

ចំណែក​ជនសង្ស័យ​ទី​១-​ឈ្មោះ​ចាន់ សុ​ន ភេទ​ប្រុស អាយុ​៤១​ឆ្នាំ រស់នៅ​ភូមិ​អន្លង់​ភេ ឃុំ​ត្រពាំង​ល្វា ស្រុក​ឧដុង្គ ទី​២-​ឈ្មោះ​សូត្រ ផា ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ រស់នៅ​ភូមិ​ទំពូង ឃុំ​មាន​ជ័យ ស្រុក​ឧដុង្គ ទី​៣-​ឈ្មោះ​ឆេ​ង អាន ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ រស់នៅ​ភូមិ​ទួល​កេះ ឃុំ​ក្រាំងចេក ស្រុក​ឧដុង្គ និង​ទី​៤-​ឈ្មោះ​រិ​ទ្ឋ បារាំង ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជា​ម្ចាស់​ទី​រង រស់នៅ​ភូមិ​កើតហេតុ​ខាងលើ ។ រីឯ​វត្ថុ​តាង​រួម​មាន ម៉ូតូ​ចម្រុះ​ម៉ាក​ចំនួន​១៦​គ្រឿង ,​មេអាប៉ោង​ចំនួន​៣​គ្រាប់ និង​សម្ភារៈ​ផ្សេង​ៗ​មួយ​ចំនួន​ទៀត ។

ក្រោយ​ពេល​សមត្ថកិច្ច​បង្ក្រាប​ជនសង្ស័យ រួម​ទាំង​វត្ថុ​តាង​ត្រូវ​មក​អធិការដ្ឋាន​នគរបាល​កសាង​សំណុំរឿង បញ្ជូន​បន្ត​មក​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ចាត់ការ​តាម​នីតិវិធី ដើម្បី​ឲ្យ​ពួក​គេ​រាងចាល ។ ចំណែក​អ្នក​រត់គេច​ខ្លួន​រួច​ក៏​ត្រូវ​សមត្ថកិច្ច​ស្រាវជ្រាវ​រក​ចាប់ខ្លួន​មក​ចាត់ការ​តាម​ច្បាប់​ជា​បន្ត​មិន​ឲ្យ​រួច​ពី​សំណាញ់​ច្បាប់​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ