ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទៅបេះត្រកួនបែរជាជួបគ្រោះអកុសល​

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

​ខេត្តបន្ទាយមានជ័យ ៖ សព​បុរស​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ និង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​ថ្ងៃ​ទី​២០ ខែតុលា ​ឆ្នាំ​២០១៨ វេលា​ម៉ោង​៨​ព្រឹក ក្នុង​បឹង​វែង​ចម្ងាយ​៧​ពាន់​ម៉ែត្រ​ពី​ភូមិ​ភ្នំ​តូច​ជើង ឃុំ​ភ្នំ​តូច…

​ខេត្តបន្ទាយមានជ័យ ៖ សព​បុរស​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ និង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​ថ្ងៃ​ទី​២០ ខែតុលា ​ឆ្នាំ​២០១៨ វេលា​ម៉ោង​៨​ព្រឹក ក្នុង​បឹង​វែង​ចម្ងាយ​៧​ពាន់​ម៉ែត្រ​ពី​ភូមិ​ភ្នំ​តូច​ជើង ឃុំ​ភ្នំ​តូច ស្រុក​មង្គល​បូ​រី ខេត្តបន្ទាយមានជ័យ ។

​ប្រភព​ព័ត៌មាន​ពី​នគរបាល​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ រស់ ឆាយ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ រស់នៅ​ភូមិ​ភ្នំ​តូច​ជើង ឃុំ​ភ្នំ​តូច ស្រុក​មង្គល​បូ​រី ខេត្តបន្ទាយមានជ័យ​។

​ប្រភព​ដដែល​បាន​បញ្ជាក់​ថា មុន​ពេល​កើតហេតុ ជន​រង​គ្រោះ បាន​ទៅ​បេះ​ត្រកួន​នៅ​បឹង​វែង ចម្ងាយ​៧​ពាន់​ម៉ែត្រ​ពី​ភូមិ ហើយ​ត្រូវ​បាន​គេ​សង្ស័យ​ថា​ខ្យល់គរ ព្រោះ​ជន​រង​គ្រោះ​តែងតែ​ផឹកស្រា​ជា​ប្រចាំ ទើប​ធ្លាក់​ពីលើ​ទូក​ចូល​ក្នុង​ទឹក​បណ្តាល​ឲ្យ​លង់​ស្លាប់​បែប​នេះ ។

បច្ចុប្បន្ន សព​ត្រូវ​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​ដើម្បី​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ