ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាកល្បងមើល៍ អ្នកបញ្ហា​ជាំមុខ…

5 ឆ្នាំ មុន

តាម​ប្រភព​​ពីThe Sun បាន​ឲ្យ​ដឹង​ថា ការ​ទទួល​ជាតិ​កាហ្វេ​អុីនពី​កាហ្វេ មាន​ទំនាក់ទំនង​គ្នា​ជាមួយ​នឹង​ការ​បន្ថយ​បញ្ហា​ជាំមុខ ​។ នេះ​បើ​យោង​តាម​ការ​សិក្សា​ស្រាវជ្រាវ​ថ្មី​ៗ​នេះ ​។ អ្វី​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​ខ្លាំង​នោះ​គឺវា​ត្រូវ​តែ​ជា​សារធាតុ​កាហ្វេ​អុីន​បាន​មក​ពី​កាហ្វេ ហើយ​មិន​អាចយ​កមក​ពី​សូកូឡា…

តាម​ប្រភព​​ពីThe Sun បាន​ឲ្យ​ដឹង​ថា ការ​ទទួល​ជាតិ​កាហ្វេ​អុីនពី​កាហ្វេ មាន​ទំនាក់ទំនង​គ្នា​ជាមួយ​នឹង​ការ​បន្ថយ​បញ្ហា​ជាំមុខ ​។ នេះ​បើ​យោង​តាម​ការ​សិក្សា​ស្រាវជ្រាវ​ថ្មី​ៗ​នេះ ​។ អ្វី​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​ខ្លាំង​នោះ​គឺវា​ត្រូវ​តែ​ជា​សារធាតុ​កាហ្វេ​អុីន​បាន​មក​ពី​កាហ្វេ ហើយ​មិន​អាចយ​កមក​ពី​សូកូឡា តែ ឬ កូកាកូឡា​នោះ​​
ទេ​។

ជំងឺ​​ជាំមុខ ឬ Rosacea គឺជា​ជំងឺ​​រ៉ាំរ៉ៃ ដែល​ធ្វើ​ឲ្យ​ស្បែក​ឡើង​ក្រហម និងមាន​សភាព​គ្រើម​ៗ​។ អ្នកខ្លះ អាច​មាន​អារម្មណ៍​ក្តៅ​រលាក​លើ​ផ្ទៃមុខ​ ។ នៅ​ពេល​បច្ចុប្បន្ន​នេះ គេ​មិន​ទាន់​មាន​វិធី​ព្យាបាល​ឲ្យ​ជា​ដាច់​នៅឡើយ​ទេ​។ គេ​គ្រាន់តែ​មាន​ថ្នាំលាប​ពីលើ​ស្បែក ដើម្បី​កាត់​បន្ថយ​ការ​ឡើង​ក្រហម​តែ​ប៉ុណ្ណោះ​។

នៅ​ក្នុង​ការ​សិក្សា​ថ្មី ដែល​ចុះ​ផ្សាយ​នៅ​លើ Jama Dermatology បាន​យក​ទិន្នន័យ​ពី​គិ​លា​នុប្ប​ដ្ឋ​យិ​កាចំនួន​៨២០០០​នាក់ ដែល​ធ្វើការ​ពាក់ព័ន្ធ​ជាមួយនឹង​បញ្ហា​នេះ ​។ គេ​ធ្វើការ​វិភាគ​លើ ការ​ទទួលទាន​កាហ្វេ តែ សូ​ដា និង សូកូឡា របស់​អ្នកជម្ងឺ​ទាំងនោះ ដើម្បី​ដឹង​ពី​អា​ត្រា​កាហ្វេ​អ៊ី​ន​ដែល​គេ​ទទួល​បាន​។ គេ​រក​ឃើញ​ថា អ្នក​ដែល​ទទួលទាន​កាហ្វេ​ដល់​ទៅ៤​កែវ ឬ​ច្រើន​ជាង​នេះ ក្នុង​មួយ​ថ្ងៃ មានការ​វិវត្តន៍​ទៅ​បញ្ហា​មុខ​ក្រហម​តិច​ជាងគេ បើ​ប្រៀប​នឹង​អ្នក​ដែល​ទទួលទាន​មួយ​កែវ​ក្នុង​មួយ​ខែ​។

សារជាតិ​កាហ្វេ​អុីន ធ្វើ​ឲ្យ​សរសៃឈាម​រួម​តូច ដែល​អាច​កាត់​បន្ថយ​ភាព​ក្រហម​លើ​ស្បែក​មុខ និង បញ្ហា​រលាក​ ។ វា​ក៏​អាច​ធ្វើ​ឲ្យ​ប្រព័ន្ធ​ភាពស៊ាំ​មិនសូវ​មាន​សកម្មភាព​ផង​ដែរ ដែល​ធ្វើ​ឲ្យ​វា​មិនសូវ​ឆ្លើយ​តប​ធ្វើ​ឲ្យ​រលាក​។  ទោះបីជា​យ៉ាងណា​ក៏​ដោយ អ្នក​ស្រាវជ្រាវ​លើ​ការ​រក​ឃើញ​នេះទទួលស្គាល់​ថា ពួក​គេ​ត្រូវ​តែ​ធ្វើការ​សិក្សា​ឲ្យ​កាន់តែ​ស៊ីជម្រៅ​ជាង​នេះ ដើម្បី​អាច​សម្រេច​បានជា​លទ្ធផល​ជាក់លាក់​មួយ​៕

អត្ថបទសរសេរ ដោយ