ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ហ៊ានពេក…​ ហ៊ានប្រើ​ឈ្មោះភរិយា​​សម្ដេច​​ក្រឡាហោម​​​​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធាន​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​រាជា​ធានី​ភ្នំពេញ ចាប់ខ្លួន​ប​ញ្ជូ​ន​ទៅ​សាលាដំបូង​ កាលពី​ព្រឹក​ថ្ងៃ​ទី​២០ តុលា នេះ ដោយ​​ជាប់​ពាក់​ព័ន្ធ​យកឈ្មោះ​ភរិយា​​សម្តេច​ក្រឡាហោម​ទៅ​គំរាមកំហែង និង​បង្ខំ​ឲ្យ​មេឃុំ​មេឃុំ​ចុះហត្ថលេខា លើ​ពាក្យ​ស្នើ​សុំ​ចុះបញ្ជី​ដីធ្លី…

រាជធាន​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​រាជា​ធានី​ភ្នំពេញ ចាប់ខ្លួន​ប​ញ្ជូ​ន​ទៅ​សាលាដំបូង​ កាលពី​ព្រឹក​ថ្ងៃ​ទី​២០ តុលា នេះ ដោយ​​ជាប់​ពាក់​ព័ន្ធ​យកឈ្មោះ​ភរិយា​​សម្តេច​ក្រឡាហោម​ទៅ​គំរាមកំហែង និង​បង្ខំ​ឲ្យ​មេឃុំ​មេឃុំ​ចុះហត្ថលេខា លើ​ពាក្យ​ស្នើ​សុំ​ចុះបញ្ជី​ដីធ្លី ។

ជនសង្ស័យខាងលើ ​ឈ្មោះ មឿង លី​ដា ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជា​​មន្ត្រីរាជការម្នាក់​ មាន​ទីលំនៅ​ភូមិ​បន្ទាយ​​​ប្រិ​យ៍ ឃុំ​អណ្ដូង​ថ្ម ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។​ ជនសង្ស័យ​ត្រូវ​បាន​ឃាត់ខ្លួន កាលពី​ថ្ងៃ​ទី​១៨ នៅ​ក្នុង​ភោជនីយដ្ឋាន​តា​ឪ ស្ថិត​នៅ​សង្កាត់​ព្រែក​លាប ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ បន្ទាប់​ពី​មាន​បណ្តឹង​គ្រប់គ្រាន់ និងជា​ការ​ឃាត់ខ្លួន​តាម​បទល្មើស​ជាកស្តែង ដែល​ជនសង្ស័យ​បាន​ប្រព្រឹត្ត នៅ​ភូមិ​បន្ទាយ​ប្រិ​យ៍ ឃុំ​អណ្ដូង​ថ្ម ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។

សំណុំរឿង​នេះ​ ស្ថិត​ដៃ​លោក វង់ ប៊ុ​ន​វិសុទ្ធ ព្រះរាជ អាជ្ញា​រង​អម​សាលា​ដំ​បូ​រាជធានី​ភ្នំពេញ កំពុងធ្វើការ​សាកសួរ ។ ពាក់​ព័ន្ធ​ការ​ចាប់​ឃាត់ខ្លួន​ឈ្មោះ មឿង លី​ដា ត្រូវ​បាន​សមត្ថកិច្ច​បង្ហើប​ឲ្យ​ដឹង​ថា ជនសង្ស័យ​ជាប់​បណ្តឹង​គំរាមកំហែង និង​បទ​ក្លែង​ឯកសារ​សាធារណៈ ដែល​ដើមបណ្ដឹង​មាន​៤​នាក់​ថែម​ទៀត ក្រៅពី​បណ្តឹង​របស់​លោក​មេឃុំ​ម្នាក់​ផង​ដែរ ។ ដើម​ប​ណ្ដឹ​ទី​១-ឈ្មោះ ច័ន្ទ កល្យាណ ភេទ​ស្រី អាយុ​៣៦​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ ៥៧ និង​៥៩ ផ្លូវ​៣៨៦ សង្កាត់​បឹង​កេងកង​៣ ខណ្ឌចំការមន ។ ​២-ឈ្មោះ សេង ស​ត្ថា ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ ​។ ទី​៣-​ឈ្មោះ ជា វ​ណ្ណា ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ រស់នៅ​សង្កាត់​ទួល​ទំពូង ខណ្ឌចំការមន ​និង​ទី​៤​-​ឈ្មោះ អ៊ុំ ឡា ភេទ​ស្រី អាយុ​៦៤​ឆ្នាំ រស់នៅ​បុរី​ពិភព​ថ្មី សង្កាត់​ត្រពាំង​ថ្លឹង ខណ្ឌ​ពោ​ធ៍​សែន​ជ័យ ។

ជនសង្ស័យ​ទំនង​មិន​អាច​គេច​ផុត​ពី​ការ​ឃុំខ្លួន​ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​នោះ​​ទេ ៕

អត្ថបទសរសេរ ដោយ