ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាច់ថ្លៃមានគំនុំហុត​ឈាម​គ្នា…ទាល់ម្នាក់ដាច់.កទើប​ស្ងប់

5 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ​៖ ករណី​ឃាតកម្ម​មួយ​​​ ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​ស្នួល​បញ្ជាក់​ថា ផ្តើម​ចេញពី​គំនុំ​ រហូត​ឈាន​ដល់​ការ​កាប់សម្លាប់ រវាង​ជន​ដៃដល់​ជា​ប្អូនថ្លៃ​មក​លើ​ជន​រង​គ្រោះ​ជា​បងថ្លៃ​ ដោយ​ប្រើ​កាំបិត​ផ្គាក់​ កាប់​ដាច់.​ក​​ស្លាប់​នៅ​លើ​គ្រែយ៉ាងអណោចអាធ័ម ​ខណៈគាត់​កំពុង​អង្គុយ​កិនម្សៅ ​កើតឡើង​​​កាលពី​ព្រឹក​ថ្ងៃ​ទី​២០…

ខេត្តក្រចេះ​៖ ករណី​ឃាតកម្ម​មួយ​​​ ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​ស្នួល​បញ្ជាក់​ថា ផ្តើម​ចេញពី​គំនុំ​ រហូត​ឈាន​ដល់​ការ​កាប់សម្លាប់ រវាង​ជន​ដៃដល់​ជា​ប្អូនថ្លៃ​មក​លើ​ជន​រង​គ្រោះ​ជា​បងថ្លៃ​ ដោយ​ប្រើ​កាំបិត​ផ្គាក់​
កាប់​ដាច់.​ក​​ស្លាប់​នៅ​លើ​គ្រែយ៉ាងអណោចអាធ័ម ​ខណៈគាត់​កំពុង​អង្គុយ​កិនម្សៅ ​កើតឡើង​​​កាលពី​ព្រឹក​ថ្ងៃ​ទី​២០ តុលា នេះ ស្ថិត​ខាង​ក្រោយ​​ផ្ទះក្នុងភូមិ​ស្នួល​វត្ត​កើត ឃុំ​ស្នួល ស្រុក​ស្នួល ។

សេចក្តីរាយការណ៍ឱ្យដឹងថា ជន​សង្ស័យខាងលើ ឈ្មោះ​ឃាន ណា​ម អាយុ​១៩​ឆ្នាំ ដែលពេលនេះ កំពុង​​គេច​ខ្លួន ​បន្ទាប់​ពី​ធ្វើ​សកម្ម​កាប់សម្លាប់​​រួច ។ ដោយឡែក ជន​រង​គ្រោះ​​ឈ្មោះ ផ​ន យ៉​ត អាយុ​៣១​ឆ្នាំ ​ស្លាប់​នៅ​ក្នុង​ថ្លុកឈាម​លើ​គ្រែ​​ ។  ​ជន​ដៃដល់​ គឺជា​បងប្អូន​សាច់ថ្លៃ​និង​គ្នា គឺ​ប្រ​ព​ន្ឋ​របស់​ជន​រង​គ្រោះជា​បងស្រី​បង្កើត​របស់​ជន​ដៃ​ដ​ដល់​ ។

បើ​តាម​លោក​វរសេនីយ៍ឯក ចាន់ សុខ​គី​ម អា​ធិ​ការ​នគរបាល​ស្រុក​ស្នួល​​ថា កន្លង​មក​ ជន​រង​គ្រោះ និង​ជន​ដៃដល់​ធ្លាប់​មាន​ទំនាស់​​​គ្នា ​។ ​​កាលពី​យប់​មួយ ជន​រង​គ្រោះជា​បងថ្លៃ​ បាន​គោះ​ទ្វារ​ផ្ទះ​ចូល​ដេក ​តែ​ជន​ដៃដល់​មិន​ព្រមបើកទ្វារ​ឱ្យ ​ក៏​កើតជា​ទំនាស់​តែម្តង ។ ​​កាល​ណោះ​ ដោយសារ​ខឹង​​​ជន​ដៃដល់​ជា​ប្អូនថ្លៃ​ មិន ព្រម​បើកទ្វារ​ផ្ទះនោះ ជន​រង​គ្រោះបានយក​កាំបិត​ និង​​បបួល​ជន​ដៃដល់​ជា​ប្អូនថ្លៃ​ចេញ​មកប្រយុទ្ធគ្នា ​។

លោក​បញ្ជាក់ទៀត​​ថា ក្រោយ​មាន​គំនុំ​​អស់​រយៈពេល​ជាង​១០​ថ្ងៃ រហូត​នៅ​ព្រឹក​ថ្ងៃ​កើតហេតុ ​ខណៈ​​​ជន​រង​គ្រោះ​កំពុង​តែ​អង្គុយ​កិនម្សៅ​នៅ​លើ​គ្រែ​ផ្ទះបាយ​ខាងក្រោយ​ផ្ទះ ក៏ត្រូវ​ជន​សង្ស័យ​​បាន​មក​​លប​យក​កាំបិត​ផ្គាក់​​មក​កាប់​លើ​ជន​រង​គ្រោះចំ​ក​ញ្ចឹ​ង​.​ក​ខាងស្តាំ​​ស្លាប់​ភ្លាម​ ។

អត្ថបទសរសេរ ដោយ