ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ចុះ​ពិនិត្យ​ផ្ទាល់​តំបន់​មុខ​ព្រ​លាន​យន្តហោះ​ភ្នំពេញ ​និង​តំបន់​មួយ​ចំនួនទទួល​រង​ការ​លិចលង់​ដោយ​ជំនន់​ទឹកភ្លៀង 

5 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ៖ អភិបាល​រាជធានី​ភ្នំពេញ​លោក ឃួ​ង ស្រេង នា​ព្រឹក​ថ្ងៃ​ទី​២០ តុលា នេះ​បាន​ដឹកនាំ​មន្ទីរ​ជំនាញ និង​អាជ្ញាធរ​ខណ្ឌ​សែន​សុខ និង​ខណ្ឌ​ពោធិ​សែន​ជ័យ​ចុះ​ពិនិត្យ​ដោយ​ផ្ទាល់​នៅ​តំបន់​មុខ​ព្រ​លាន​យន្តហោះ​ភ្នំពេញ…

​រាជធានី​ភ្នំពេញ ៖ អភិបាល​រាជធានី​ភ្នំពេញ​លោក ឃួ​ង ស្រេង នា​ព្រឹក​ថ្ងៃ​ទី​២០ តុលា នេះ​បាន​ដឹកនាំ​មន្ទីរ​ជំនាញ និង​អាជ្ញាធរ​ខណ្ឌ​សែន​សុខ និង​ខណ្ឌ​ពោធិ​សែន​ជ័យ​ចុះ​ពិនិត្យ​ដោយ​ផ្ទាល់​នៅ​តំបន់​មុខ​ព្រ​លាន​យន្តហោះ​ភ្នំពេញ និង​តំបន់​មួយ​ចំនួន​ដែល​ទទួល​រង​ការ​លិចលង់​ដោយ​ជំនន់​ទឹកភ្លៀង ។​

​លោក ឃួ​ង ស្រេង បាន​ធ្វើ​ដំណើរ​ដោយ​ថ្មើ​ជើង ពិនិត្យ​ប្រព័ន្ធ​លូ​តាម​បណ្តា​យ​ផ្លូវ​រុ​ស្សី ចាប់ពី​ចំណុច​បំបែក​ផ្លូវ​២០១១ រហូត​ដល់​ដង​ន័​ង្គ​ល​ខាង​មុខ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ និង​បន្ត​ទៅ​មើល​ប្រឡាយ​ទួល​សំពៅ​ស្ថិត​ក្នុង​ត​បន់​ភូមិសាស្ត្រ ភូមិ​ដំណាក់ សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។​

​លំនៅ​ដ្ឋា​ន​របស់​ប្រជាពលរដ្ឋ​១​ចំនួន​នៅ​ចំណុច​ខាងលើ​នេះ​ក៏​ទទួល​រង​ផល​ប៉ះពាល់​ដែរ​ពី​ជំនន់​ទឹកភ្លៀង​នេះ ។ អាជ្ញាធរ​ខណ្ឌ​ពោធិ​សែន​ជ័យ ក៏​ដូច​រដ្ឋបាល​រាជធានី​ភ្នំពេញ​មានការ​ខ្វល់ខ្វាយ​និង​គិតគូ​ពី​បញ្ហា​នេះ​ដើម្បី​រក​វិធានការ​រំដោះ ទឹក​ចេញ​ក្រៅ​ភូមិសាស្ត្រ​ឲ្យ​មាន​ប្រសិទ្ធភាព ។

​លោក ឃួ​ង ស្រេង ក៏​បាន​ណែនាំ​ឲ្យ ក្រុមហ៊ុន​ដូនពេញ ដែល​ទទួល​ម៉ៅ​ការ​ដាក់​ប្រ​ព​ន្ធ័​លូ​នៅ​ចំណុច​ដង​នង្គ័ល​លើ​កំណាត់​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី​ឲ្យ​កែ​លំអរ​លក្ខ​ណះ​បច្ចេកទេស​នៃ​ការ​រៀប​អណ្តូង​លូ​ដើម្បី​ធានា​ឲ្យ​ទឹក​ហូរ​បាន និង​ទាន់​ពេលវេលា​។

​មន្ត្រី​ផ្នែក​លូ​ទឹក​នៃ​មន្ទីរ​សាធារណៈការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ​ឲ្យ​ដឹង​ថា នៅ​តំបន់​នេះ ប្រ​ព​ន្ធ័​លូ​បាន​ភ្ជាប់​គ្នា​អស់ហើយ តែ​ចំណុច​ត្រូវ​ដោះស្រាយ​បន្ត​គឺ ៖ ការ​ស្តារ​ប្រឡាយ​ចំការឪឡឹក​និង​ប្រឡាយ​ទួល​សំពៅ​ឲ្យ​បាន​ជាប់​គ្នា​ដើម្បី​នាំ​ទឹក​ទៅ​កាន់​ស្ថា​នី​យ៏​បូមទឹក ទួល​សំពៅ​ឲ្យ​បាន​ទាន់​ពេលវេលា ។​

​បច្ចុប្បន្ន ប្រឡាយ​ទួល​សំពៅ​,​ប្រឡាយ​តាំង ក្រសាំង​បាន​ទទួល​រង​ការ​រំលោភ​បំពាន​, ការ​ចាក់​ដី​លប់ ការ​បោះ​សំរាម​ចូល​ប្រឡាយ​និង​មាន​ស្មៅ និង​រុក្ខជាតិ​ផ្សេង​ៗ​ដុះ​យ៉ាងច្រើន​លើ​ពោះ​ប្រឡាយ​ដែល​ជា​មូលហេតុ​ចំបង​១​ធ្វើ​ឲ្យ​ប្រឡាយ​គោក​រាក់ ទឹក​ហូរ​មិន​ទាន់​ដែល​ទាមទារ​ឲ្យ​មានការ​ស្តារ​និង​កែ​លំអរ​ឡើង​វិញ ។

​លោក អភិបាល​បាន​ណែនាំ​ឲ្យ​មានការ​ឆែក​មើល​ឡើង​វិញ​ទាំងអស់​ប្រ​ព​ន្ធ័​លូ​នៅ​ចំណុច​ដែល​មានការ​ស្ទះ​ទឹក និង​ស្តារ​ប្រ​ព​ន្ធ័​លូ ចាស់​,​ដាក់​ប្រ​ព​ន្ធ័​លូ​ថ្មី ។ ឯ​.​ឧ​អភិបាល​ក៏​បាន​ណែនាំ​ផង​ដែរ ឲ្យ​បើក​កិច្ចប្រជុំ​នៅ​ស​ប្តា​ហ៏​ក្រោយ​ជាមួយ​ស្ថា​ប​ន័​ពាក់​ព​ន្ធ័ និង​អាជ្ញាធរ​ដែនដី​ដើម្បី​រិះរក​វិធានការ​ឲ្យ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​រំដោះ​ជំនន់​ទឹកភ្លៀង​នៅ​ចំណុច​ខាងលើ​នេះ ។ ក្នុង​ការ​រៀបចំ​ដាក់​ប្រ​ព​ន្ធ័​លូ​នេះ អាជ្ញាធរ​ត្រូវ​តែ​ម៉ត់ចត់​ដោះស្រាយ​ផល​ប៉ះពាល់​ជាមួយ​ប្រជាពលរដ្ឋ​តាម​ការងារ​ជាក់ស្តែង និង​ត្រូវ​វះកាត់​ខ្លះ​ទើប​ការងារ​រំដោះ​ទឹក​នេះ​សំរេច​បាន​ជោគជ័យ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ