ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះ​ម៉ូតូ​ឆ្លងថ្នល់​មិន​ប្រយ័ត្ន​បុក​ស្លា.ប់​ម្នាក់ ​របួសធ្ងន់​ពីរ

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ ជិះ​ម៉ូតូ​ឆ្លងថ្នល់​មិន​ប្រយ័ត្ន​បុក​ស្លាប់​ម្នាក់​របួសធ្ងន់​ពីរ គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៦​និង​៤៤​ព្រឹក ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០១៨ លើ​កំណាត់​ផ្លូវជាតិ​លេខ​០៦ ចំណុច​មុខ​ផ្សារ​ត្រពាំង​វែង ស្ថិត​នៅ​ក្នុងភូមិ​ពោធិ៍​សែន​ស្នាយ…

ខេត្តកំពង់ធំ ៖ ជិះ​ម៉ូតូ​ឆ្លងថ្នល់​មិន​ប្រយ័ត្ន​បុក​ស្លាប់​ម្នាក់​របួសធ្ងន់​ពីរ គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៦​និង​៤៤​ព្រឹក ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០១៨ លើ​កំណាត់​ផ្លូវជាតិ​លេខ​០៦ ចំណុច​មុខ​ផ្សារ​ត្រពាំង​វែង ស្ថិត​នៅ​ក្នុងភូមិ​ពោធិ៍​សែន​ស្នាយ សង្កាត់​ស្រ​យ៉ូ​វ ក្រុង​ស្ទឹង​សែន ខេត្តកំពង់ធំ ។​

​សមត្ថកិច្ច​ប្រាប់​ថា គ្រោះថ្នាក់​ចរាចរណ៍​នេះ​បង្ក​ឡើង​ដោយ​ម៉ូតូ​បុក​ម៉ូតូ​បើកបរ​ឆ្លងកាត់​ផ្លូវ​បណ្តាល​ឲ្យ​ស្លាប់​ម្នាក់ និង​របួសធ្ងន់​២​នាក់ រួម​មាន​ម៉ូតូ​ម៉ាក​ហុងដា C125 ពណ៌​ខ្មៅ គ្មាន​ផ្លា​ក​លេខ បើកបរ​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ដោយ​ឈ្មោះ អ៊ឺ​ន សុី​ម ភេទ​ប្រុស អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ព្រះ ឃុំ​កំពង់ស្វាយ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ របួសធ្ងន់​ផ្នែក​ក្បាល​ខាងក្រោយ (​មិន​ពាក់មួក​សុវត្ថិភាព​) និង​អ្នក​រួម​ដំណើរ​ឈ្មោះ ផា​ន ឡៃ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ នៅ​ភូមិ ឃុំ​ជាមួយ​អ្នកបើកបរ​ម៉ូតូ របួសធ្ងន់​(​មិន​ពាក់មួក​សុវត្ថិភាព​) បន្ទាប់​ពី​បាន​បុក​ជាមួយនឹង​ម៉ូតូ​ម៉ាក​ហុងដា C125 ពណ៌​ខ្មៅ គ្មាន​ផ្លា​ក​លេខ​ដូច​គ្នា ដែល​កំពុង​តែ​បើកបរ​ឆ្លងកាត់​ផ្លូវ​ពី​កើត​ទៅ​លិច ដោយ​ឈ្មោះ សួន ម៉​ន ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ នៅ​ភូមិ​ត្រពាំង​វែង សង្កាត់​ស្រ​យ៉ូ​វ ក្រុង​ស្ទឹង​សែន បណ្តាល​ឲ្យ​ស្លាប់​នៅ​កន្លែង​កើតហេតុ​(​មិន​ពាក់មួក​សុវត្ថិភាព​) ។​

​សមត្ថកិច្ច​បញ្ជាក់​ថា មូលហេតុ​ជាបឋម​បង្ក​ឡើង​ដោយ​អ្នកបើកបរ​ម៉ូតូ​ឈ្មោះ អុឺ​ន សុី​ម បើកបរ​មាន​ល្បឿន​លឿន​រួម​ផ្សំ​នឹង​អ្នកបើកបរ​ម៉ូតូ​ឈ្មោះ សួន ម៉​ន បើកបរ​ម៉ូតូ​ឆ្លងកាត់​ផ្លូវ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ។ ក្រោយ​ពេល​កើតហេតុ​វត្ថុ​តាង​យក​ទៅ​រក្សា​ទុក​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ