ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្លាតនោះឆ្លាត…មុនលួច​ កម្ទេចកាមេរ៉ាចោល

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ចោរ​មួយ​ក្រុម​បាន​ធ្វើ​សកម្មភាព​វាយ​កម្ទេច​កាមេរ៉ា​សុវត្ថិភាព ​នៅ​បរិវេណ​ខាងក្រៅ​រោង ចក្រ ហើយ​ចូល​ទៅ​ក្នុង​គាស់​យក​លុយ ដែល​ទុក​សម្រាប់​ប្រើ​ការ​ក្នុង​រោងចក្រ ដែលប្រភព​មិន​ផ្លូវការ​ថា​អស់​តិចតួច​ទេ គឺ​ជាង​២.០០០​ដុល្លារ ។…

ខេត្តកំពង់ស្ពឺ ៖ ចោរ​មួយ​ក្រុម​បាន​ធ្វើ​សកម្មភាព​វាយ​កម្ទេច​កាមេរ៉ា​សុវត្ថិភាព ​នៅ​បរិវេណ​ខាងក្រៅ​រោង ចក្រ ហើយ​ចូល​ទៅ​ក្នុង​គាស់​យក​លុយ ដែល​ទុក​សម្រាប់​ប្រើ​ការ​ក្នុង​រោងចក្រ ដែលប្រភព​មិន​ផ្លូវការ​ថា​អស់​តិចតួច​ទេ គឺ​ជាង​២.០០០​ដុល្លារ ។ រឿង​ចោរ​ចូល​លួច​លុយ​ក្នុង​រោងចក្រ​តែង​កើត​មាន​ជា​រឿយ​ៗ ដែល​រហូត​មក​ដល់​ពេល​នេះ នៅ​តែ​មិន​ទាន់​មានការ​វែកមុខ​ចាប់ខ្លួន​ចោរ​ណា​ម្នាក់​បាន​នៅឡើយ​ទេ ទោះបី​តាម​រយៈ​កាមេរ៉ា​បាន​ថត​ជាប់​ផ្ទៃមុខ​ចោរ​ក្តី ។

ករណី​ភ្ញាក់ផ្អើល​ថ្មី​នេះ កើតឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​១៩ ខែតុលា នៅ​រោងចក្រ​ម៉ា​កូ​ស ស្ថិត​ក្នុង​ឃុំ​រកា​កោះ ស្រុក​គងពិសី ។ប្រភព​ពី​មន្ត្រី​នគរបាល​ស្រុក បានឱ្យ​ដឹង​ថា​ក្រុម​ចោរ​អាច​ធ្វើ​សកម្មភាព​នៅ​វេលា​ទៀប​ភ្លឺ​ដោយ​បាន​វាយ​កម្ទេច​កាមេរ៉ា​សុវត្ថិភាព ហើយ​ចូល​ទៅ​គាស់​ទ្វារ​រោងចក្រ​និង​គាស់​ទូដែក​ដាក់​លុយ​សម្រាប់​ប្រើ​ការ​អស់​មួយ​ចំនួន ។ ក្រុម​ចោរ​មិន​ត្រឹមតែ​គាស់​ទូដែក​ដាក់​លុយ​ប៉ុណ្ណោះ​ទេ គឺ​បាន​វាយ​កម្ទេច​កុំព្យូទ័រ​អស់​មួយ​ចំនួន​ទៀត​ផង ។

រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ដដែល សមត្ថកិច្ច​ស្រុក​កំពុង​រង់ចាំ​មន្ត្រី​ជំនាញ​ខេត្ត​ចុះ​មក​ត្រួតពិនិត្យ​ដើម្បី​ឈាន​ដល់​ការ​ស្រាវជ្រាវ​ចាប់​ក្រុម​ចោរ​យក​ទៅ​ផ្តន្ទាទោស ។ ការ​ធ្លោយ​ពី​មន្ត្រី​សមត្ថកិច្ច​ថា​តាម​ការ​ពិនិត្យ​ស្លាកស្នាម​នៅ​កន្លែង​កើតហេតុ គឺ​អាច​ជា​ខ្មោច​ស្រុក​ច្រើន​ជាង​ខ្មោច​ព្រៃ ព្រោះថា​រោងចក្រ​នេះ​មាន​ជួល​សន្តិសុខ​ក្រុម​ហ៑​ុ​ន​ឯកជន​(KW)​មក​យាម​ពេល​យប់​៣​នាក់​ទៀត​ផង ហេតុ​អ្វី​មិន​ឮ​ចោរ​វាយ​កម្ទេច​កាមេរ៉ា0x017d7 ចំណែក​លុយ​ដែល​បាត់បង់​ពិតប្រាកដ​នៅ​មិន​ទាន់​ដឹង​ចំនួន​នៅឡើយ​ទេ ដោយ​រង់ចាំ​របាយការណ៍​ខាង​រោងចក្រ​បង្ហាញ​សិន ។

យ៉ាងណា​ក៏​ដោយ ពេល​នេះ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​បន្ត ដើម្បី​ឈាន​ទៅ​ចាប់ខ្លួន​ក្រុម​ចោរ​ទាំងនោះ ។មានការ​កត់សម្គាល់​ដែរ​ថា មិនដឹង​ថា​មានអាថ៌​កំបាំង​អ្វី​នៅ​ពីក្រោយ​ករណី​នេះ​ទេ ទើបបានជា​លោក​វរសេនីយ៍ឯក ជា វ​ណ្ណា នាយ​កា​រិយា​ល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បាន​ប្រាប់​សន្តិសុខ​ហាម​មិន​ឱ្យ​អ្នកកាសែត​ចូល​ផ្តិត​យក​រូបភាព​វាយ​កម្ទេច​កាមេរ៉ា​សុវត្ថិភាព និង​កុំ​ព្យូទ័​រ​ឡើយ ។

មានការ​លើក​ឡើង​ថា ករណី​នេះ​មិនបាច់​ទៅ​សុ​ើ​ប​ឯណា​ឆ្ងាយ​ទេ អញ្ជើញ​តែ​សន្តិ​ខ​សុខ​ដែល​យាម​ពេល​យប់​ទាំង​៣​នាក់​ទៅ​សាកសួរ​ច្បាស់​ជា​មាន​តម្រុយ​មិន​ខាន ។សូម​បញ្ជាក់​ថា រោងចក្រ​ខាងលើ មាន​មេការចិន​ស្នាក់​នៅ​ដែរ ដោយ​ពួក​គេ​ដេក​នៅ​អគារ​ផ្សេង​ៗ ៕

អត្ថបទសរសេរ ដោយ