ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Pep Guardiola ថា Jadon Sancho គ្មាន​ថ្ងៃ​មក​ជាន់ Man City ម្តងទៀត​ទេ​បើ​នៅ​មាន​រូប​លោក

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Manchester Evening News បាន​ឲ្យ​ដឹង​ថា អ្នកចាត់ការ​ក្លិប Manchester City លោក Pep…

តាម​ប្រភព​ព័ត៌មាន Manchester Evening News បាន​ឲ្យ​ដឹង​ថា អ្នកចាត់ការ​ក្លិប Manchester City លោក Pep Guardiola បាន​អះអាង​ថា Jadon Sancho នឹង​មិន​មក Man City ម្តងទៀត​ទេ ប្រសិនបើ​លោក​នៅ​តែ​កាន់​តំណែង​មួយ​នេះ ។

លោក Pep បាន​ឆ្លើយ​តប​នឹង​សំនួរ​ស្តី​ពី​ការ​មក​វិញ​របស់ Sancho ថា​៖«​ខ្ញុំ​មិនដឹង​ទេ ព្រោះ​នៅ​ក្នុង​វិស័យ​បាល់ទាត់​យើង​មិន​អាច​ថា​ទេ​បាន​ឡើយ តែ​នៅ​ពេល​គេ​សម្រេចចិត្ត​ចាកចេញ​គឺ​មាន​ន័យ​ថា​គេ​មិន​ចង់​នៅ​លេង​ទី​នេះ​ហើយ​» ។

លោក​បាន​បន្ត​ថា ៖«​ខ្ញុំ​គិត​ថា គេ​ប្រហែលជា​មិន​ចង់​នៅ​ទី​នេះ​ទៀត​ទេ ។ តែ​អាច​នឹង​មក​វិញ នៅ​ពេល​អនាគត ចំ​ពេល​ដែល​ក្លិប​មាន​អ្នកចាត់ការ​គ្រប់គ្រង​ថ្មី​» ។

នេះ​អាច​ថា​មក​ពី​លោក Pep មិន​ឲ្យ Sancho ឡើង​ទៅ​ប្រកួត​បើក​រដូវ​កាល​នៅ​អា​មេ​រិ​ក ដែល​ធ្វើ​ឲ្យ​រូបគេ​ខឹង​មិន​ទៅ​ចូលរួម​ការ​ហ្វឹកហាត់ ។ ដល់​ពេលវេលា​មក​ដល់ រូបគេ​ក៏​ទៅ​កាន់​ជម្រក​ថ្មី​នៅ Dortmund ក្នុង​តម្លៃ​ខ្លួន​១០​លាន​ផោន ។ នៅ​ពេល​នេះ រូបគេ​បាន​ជួយ​ក្លិប​នេះ (Dortmund) ឲ្យ​ឡើង​ដល់​កំពូល​ក្នុង Bundesliga នា​រដូវ​កាល​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ